26 C
Phnom Penh

អាជ្ញាធរ​បន្ទោសក្រុម​អ្នក​តវ៉ា​ចំពោះ​​​អំពើ​​​ហិង្សា ទោះ​ជា​មាន​ការ​វាយ​ដំ​ពី​សំណាក់​សន្តិសុខ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើ​ទោះជា​​​ភ័ស្តុ​​​តាង​​​វីដេអូ​​​ឃ្លីប​​​បង្ហាញ​​​ថា សន្តិសុខ​​​រដ្ឋាភិបាល​​​បាន​​​វាយសកម្ម​​​ជន​​​​​​សហជីព​​​កា​​រ​​​ងារ​​​ពីរ​​​រូប​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​ច័ន្ទអំឡុង​​​ការ​​​តវ៉ា​​​ប្រឆាំង​​ច្បាប់​​​សហជីព​​​ថ្មី ក៏​​​ដោយ​​​ ក៏​​​កាលពីម្សិលមិញ អាជ្ញាធរ​​​បាន​​​បន្ទោស ​​​មន្ត្រី​​​សហជីព​​​ចំពោះ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​នោះ​ដែរ​​​។

ខណៈ​​​ដែល​​​ពួកគេ​​​បាន​​​ព្យាយាម​​​បណ្តេញ​​​ក្រុម​​​អ្នក​​​តវ៉ា​​​ចេញ​​​ពី​​​ផ្លូវ​​​នៅ​​​មុខ​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ពេល​​​ព្រឹក​​​ សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​បាន​​​ងាក​​​ទៅ​​​​​​ប្រើ​​វិធី​បែប​​​គឃ្លើន​​​​​​ដែលគេ​តែ​ងប្រើ​អំឡុង​​​​​​​​​​​​ការ​​​តវ៉ា បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០១៣​​​ ។

នៅ​​​ក្នុង​​​ករណីមួយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ក្រុម​សន្តិ​​​សុខ​​​បាន​​​ចាប់​​​មន្ត្រី​​​សហជីព​​​ឈ្មោះ ស៊ុត ចិត្រ​ ហើយ​​​បាន​​​​​​ទាញ​​​គាត់​​​ចេញ​​​ពី​​​ក្រុម​​​មនុស្ស​​​។

ដោយ​​​​​​ដៃ​​​របស់​​​លោក​​​ ស៊ុត​ ចិត្រ​ ត្រូវ​​​បាន​​​ចាប់​​​ទាញ​​​ទៅក្រោយ ​​​សន្តិសុខ​​​ម្នាក់​​​ដែល​​​ពាក់​​​មួក​​​​សុវត្ថិភាព​​​​​​ពណ៌​​​ស​​​មាន​ក្បាំង​បិទមុខ​ជិត​​​​​​​បាន​​​ដាល់​​​​​​មន្ត្រី​​​សហជីព​​​រូប​​​នោះ​​​​ចំ​លើ​​​​​ភ្នែក​​​ខាង​​​ឆ្វេង  បណ្តាល​​​ ​​​ឲ្យ​​បែក​ឈាម។

អំឡុង​ការ​​​តវ៉ា​​​លោក គឹម វុត្ថា ប្រធាន​​​សន្តិសុខ​​​​​​បាន​​​មាន​​​កំហឹង​​​ដោយ​​​ស្រែក​​​ដាក់​​​លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​​​​សហជីព​​​ដែល​​​បដិសេធ​​​មិន​​​ធ្វើ​​​តាម​​​បញ្ជា​​​របស់​​​គាត់ឱ្យ​ចាក​ចេញ​​​​។ បន្ទាប់​​​ពី​​​លោក​​​ស្រី យ៉ាង  សុភ័ណ្ឌ  និយាយ​​​ថា “កំុ​​​ប៉ះ​​​ខ្ញុំ​​​” លោក គឹម​វុត្ថា បាន​​​​​​ចាប់​​​ទាញ​ដៃ​​​គាត់គ្រវែង​​​ឱ្យ​ដួល​​​ទៅ​​នឹង​​​​ដី​​​។

លោក គួច ចំរើន អភិបាល​​​ខណ្ឌ​​​ដូន​​​ពេញ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រុម​​​អ្នក​​​តវ៉ា​​​មាន​​​កំហុស​​​។

ដោយ​​​បដិសេធ​​​មិន​​​និយាយ​​​ថា  តើ​​​​​​​​​នរ​​​ណា​​​​​​​​​ ខ្លះ​​​នឹង​​​ត្រូវ​​​ដាក់​​​ទោស​​​ទណ្ឌ​​​ចំពោះ​​​ហេតុ​ការណ៍​​​ នោះ​ លោក​​​បាន​​​ថ្លែង​​​ថា ”ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​មុន​​​។ប្រសិន​​​បើ​​​យើង​​​ ដាក់​​​ទោស​​​ យើង​​​ត្រូវ​​​ដាក់​​​ទាំង​​​សង​​​ខាង​​​ ពីព្រោះ​​​ពួក​​​​​​គេ​​​វាយ​​​គ្នា​​​ទៅ​វិញ​ទៅមក​”។

លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋាភិបាល​​​បាន​​​មាន​​​ប្រសាសន៍ថា ក្រុម​​​អ្នក​​​តវ៉ា​​​គួរ​​​តែ​​​ស្តាប់​​​នៅ​​​ពេល​​​ពួក​​​គាត់​ត្រូវ​សុំ​​​ឲ្យ​​​ចាក​​​ចេញ​​​។  លោក​​​បាន​​​និយាយ​​ពី​ក្រុម​សន្តិសុខ​​​ថា ពួក​​​គេ​​​មាន​​​ភារកិច្ច​​​គ្រប់​​​គ្រង​​​ក្រុម​​​មនុស្ស​​​។ ប្រសិន​​​បើ​​​​​​អ្នក​​​មិន​​​​​​ស្តាប់​​​តាម​​​បញ្ជា​​​​​​របស់​​​ពួក​​​គេ​​​ទេ​​​​​ អ្នក​​​នឹង​​​ទទួល​​​បាន​​​​​​នូវ​​​អ្វី​​​ដែល​​​អ្នក​​​ចង់​​​បាន​​​ហើយ​​​”។

លោក​​​ ស៊ុត ចិត្រ​ បាន​​​និយាយ​​​ថា  ការ ដែល ​ថា ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ចាប់​​​ផ្តើម​​​ប្រើ​​​អំពើ​​​ហិង្សា​​​មុន​​​នោះ មិន​សម​ហេតុ​សម​ផលឡើយ​​​។ ​​​លោក​​​បាន​​​និយាយ​​​ថា ”វា​​​គួរ​​​ឲ្យ​​​អស់​​​សំណើច​​​ដែល​​​ពួក​​​គេ​​​អះ​​​អាង​​​​​​ថា យើង​​​បាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​មុន​​​នោះ។ យើង​​​មាន​​​ភ័ស្តុ​​​តាង​​​ជា​​​វីដេអូ​​​​​​ឃ្លីប​​​ដែល​​​សន្តិសុខ​​​បាន​​​ដេញ​​​វាយ​​​ពួក​​​យើង​​​។ លោក​​​បាន​​​និយាយ​​​ថា លោក​​​មាន​​​គម្រោង​​​​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ផ្លូវ​​​ការ​​​ប្តឹង​​​សន្តិសុខ​​​ខណ្ឌ​​​ ដោយ​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​ ពីបទ​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​៕សារុន​​​​ (រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស