Latest
លោក ពូទីន មានផែនការបង្កសង្គ្រាមនុយក្លេអ៊ែរ ខណៈប្រឈមមុខនឹងដីការបស់ ICC
នៅក្នុងដំណាក់កាលចុងក្រោយនៃសង្គ្រាមជាមួយនឹងប្រទេសមួយជាប់នឹងរបងផ្ទះ មេដឹកនាំរបបផ្ដាច់ការនៅក្រុងមូស្គូ មានផែនការចង់បង្កភ្លក់ភ្លើងប្រល័យលោក គឺសង្គ្រាមនុយក្លេអ៊ែរ។
កាលពីថ្ងៃសៅរ៍ ទី២៥ ខែមីនា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាទៅកងទ័ពរបស់លោកឱ្យត្រៀមដំឡើងក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងទឹកដីបេឡារុស ដែលមានព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន។ បេឡារុស ជាប្រទេសសម្ព័ន្ធភាពនឹងរុស្ស៊ី។
មេដឹកនាំរបស់ប្រទេសនេះ គឺលោក អាឡិចហ្សង់ ឌឺលូកាឆេនកូ ជាមិត្តរបស់លោក ពូទីន ផង ហើយក៏ជាអាយ៉ងនៃរបបនៅក្រុងមូស្គូ ផងដែរ។ នៅលើទឹកដីនៃប្រទេសបេឡារុស មានទ័ពរុស្ស៊ីជាង...