27 C
Phnom Penh

តុលាការ​ដោះលែង​អតីត​អ្នក​បើក​បរ​រថយន្ត​ក្រុង​​​ និង​សកម្មជន​​ឱ្យ​នៅក្រៅ​ឃុំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ណាន វណ្ណា អតីត​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​​​​ក្រុង​​​​​​ឱ្យ​​​​ក្រុមហ៊ុន​​​កាពីតូល​​​ទេសចរណ៍​​​និង ​​​លោក រស់ ស៊ីផៃ​​​ សកម្មជន​​​ការ​​​ងារ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​ម្សិល​​​មិញ រយៈ​​​ពេល​​​ជិត​​​​​​ពីរ​​​ខែ​​​បន្ទាប់ពី​​​ពួក​​​គាត់​​​ត្រូវ​​​​​​បាន​​​ចាប់​​​ខ្លួន​​​ចំពោះ​​​ការ​​​ចូល​​​រួម​​​តវ៉ា​ប្រឆាំង​​​ក្រុមហ៊ុន​​​​​​ដែល​​​អំឡុង​​​ពេល​​​នោះ​​​ក្រុម​​​អ្នក​​​តវ៉ា​​​ត្រូវ​បាន​​​​វាយ​​​ប្រហារដោយ​ក្រុម​អ្នក​​​រត់​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ដែល​មាន​​​​​​កំហឹង​​​។

លោក រស់​​​ ពិសិដ្ឋ​​​ ចៅ​​​ក្រម​​​សើុប​​​សួរ​​​សាលា​​​​​​ ដំបូង​​​រាជធានីភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍ ​​​ថា បុរស​​​ទាំង​​​ពីរ​​​នាក់​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​​​​ឃុំ បន្ទាប់​​​ពីធានា​អះ​អាង​​​​​ប្រាប់​​ក្រុម​មន្ត្រី​តុលាការ​​​ថា​​​ពួកគាត់​នឹង​​​​​​បង្ហាញ​​​ខ្លួន​​​ នៅ​​​តុលាការ​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​កោះហៅ។

​​​ដោយ​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ ​​​ចៅ​​​ក្រម​​​ រស់​​​ ពិសិដ្ឋ​​​ បាន​​​ថ្លែង​​​ថា “ពួក​​​គាត់​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​​​​ក្រៅ​​​ឃុំ​​​ដោយសារ​ពួក​​​គាត់​​​បាន​​​ធ្វើ​​​កិច្ច​​​​សន្យា​​​ជាមួយ​​​តុលាការ​​​ថា នឹង​​​បង្ហាញ​ខ្លួន​​​​​​នៅ​​​ពេលពួកគាត់​​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​”។

លោក ណាន វណ្ណា និង​​​លោក រស់ ​​​ស៊ីផៃ ​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​ ហើយ​​​ចោទ​​​ប្រកាន់​​​បន្ទាប់​​​ពី​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​នៅ​​​ក្រៅ​​​ចំណត​​​រថ​​​យន្ត​​​​​​ក្រុង​​​របស់​​​ក្រុម​​​ហ៊ុន​​​កាពីតូល​​​ទេសចរណ៍​​​ស្ថិត​​​ក្នុង​​​​ខណ្ឌ​​​៧​​​មករា ទីដែល​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ជា​​​ច្រើន​​នាក់​ និង​​​អ្នក​​​គាំទ្រ​​​មក​​​ពី​​​សហភាព​​​ការ​​​ងារ​​​កម្ពុជា​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​អ្វី​​​ដែល​​​ពួក​​​​​​គាត់​​​អះ​​​អាង​​​ថា ជា​​​ការ​​​បណ្តេញ​​​អ្នក​​​បើក​​​បរ​​​រថយន្តចំពោះការ​​​​ព្យាយាម​​​បង្កើត​​​សហជីព​​​។

​​​យោង​​​តាម​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ពេល​​​ក្រុម​​​អ្នក​​​តវ៉ា​​​ព្យាយាម​​រារាំង​​​​រថយន្ត​​​ក្រុង​​​មិន​​​ឲ្យ​​​ចាកចេញ​​​ពី​​​ចំណត​​​ អ្នក​​​​​​រត់​​​រ៉ឺម៉ក​​​ម៉ូតូ​កង់​​​បី​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រហែល​​​​​​៥០​​​នាក់​​​សុទ្ធ​​​តែ​​​ពាក់​​​មួយ​​​សុវត្ថិភាព ​​​បាន​​​ដើរ​​​សំដៅ​​​មក​​​ពួក​​​គាត់​​​ប្រដាប់​​​ដោយ​​​ដំបង​​​ដែក ​​​ដំបង​​​​​​ឈើ និង​​​ញញួរ​​​​​​។ ​​​លោក​​​ ណាន ​​​វណ្ណា ​​​ត្រូវ​​​បាន​​​វាយ​​​ដំ​​​រហូត​​​ដល់​​​បែក​​​ឈាម​​​។​​​មេ​​​ដឹក​​​​​​នាំ​​​ការ​ងារ​​៤​​​រូប​​​ទៀត​​​ក៏​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ចំពោះ​​​ហេតុការណ៍​​​នោះ​​​ដែរ ប៉ុន្តែមិន​​​ត្រូវ​​​បានចាប់ខ​​​្លួន​​​ទេ​​​។

នៅ​​​ពេល​​​ទាក់​​​ទង​​​បន្ទាប់​​​ពី​​​ការ​​​ដោះ​​​លែង​​​កាល​​​ពីម្សិលមិញ លោក ណាន វណ្ណា បាន​​​ហៅ​​​​​​ការ​​​ចោទ​​​ប្រកាន់​​​​​​​​លើ​​​រូប​​​គាត់​​​​ថា “អយុត្តិធម៌” ​​​ដោយ​​​បញ្ជាក់​​​ថា អ្នក​​​រត់​​​រ៉ឺម៉ក​​​ម៉ូតូ​កង់​​​បី​​​​​​ដែល​ជា​​​សមាជិក​​​​សមាគម​​​រួម​​​គ្នា​​​ដើម្បី​​​អភិវឌ្ឍន៍​​​កម្ពុជា​​​ (CCDA) ជា​​​អ្នក​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​។

លោក​​​បាន​​​ថ្លែង​​​ថា “សម្រាប់​​​ខ្ញុំ​​​ នេះ​​​ជា​​​រឿង​​​​អយុត្តិធម៌​​​ ពីព្រោះ​​​ខ្ញុំ​​​កំពុង​ឈរ​​​កាន់​​​បដា ​​​ស្រាប់តែ​​​ក្រុម​អ្នក​​​រត់​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​​​​របស់​​​ CCDA​​​មក​​​វាយ​​​ពួក​​​យើង​​​​​​តែ​​​ម្តង​​​។ តើ​​​ចោទ​ពួក​​​យើង​​​ជា​​​អ្នក​​​មាន​​​កំហុស​​ម្តេច​កើត?”។

លោក អាត់​​​ ធន់ ប្រធាន​​​សហភាព​​​ការ​​​ងារ​​​កម្ពុជា​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​ប្រឈម​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ បាន​​​ស្វាគមន៍​​​ការ​​​ដោះ​​​លែង​​​លោក ណាន វណ្ណា និង​​​លោក ​​​រស់ ​​​ស៊ីផៃ ។

លោក​​​បាន​​​មាន​ប្រសាសន៍​​​​ថា “ខ្ញុំ​​​រីក​​​រាយ​​​ណាស់​​​ដែល​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ  ប៉ុន្តែតុលាការ​​​មាន​​​កំហុស​​​ដែល​​​ផ្តន្ទាទោស​ជន​​​រង​​​គ្រោះ​​​​​​ដាក់​​​ពន្ធនាគារ​​​។ គឺ​​​​ក្រុម​​​មក​​​ពី​​​ CCDA​​​ ទេ​​​ដែល​​​បាន​​​ចាប់​ផ្តើម​ប្រើ​​​អំពើ​​​ហិង្សា ប៉ុន្តែ ពួក​​​គេ​​​នៅ​​​មាន​​​សេរីភាព​​​ដដែល​​​​​​”៕ សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស