31 C
Phnom Penh

នៅកម្ពុជា ‘នរណាគ្មានស្រីកំណាន់?’

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចំពោះ​លោក ឈាង វុន តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច ការ​និយាយ​ថា លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង មាន​ស្រី​កំណាន់​ក្មេងៗ​ច្រើន​នាក់ គឺ​ជា​រឿង​សីលធម៌​សុទ្ធសាធ។

លោក វុន បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​អង្គារ​ថា “គាត់​គួរ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​អាស្រូវ​នេះ ដោយ​ហេតុ​ថា​តម្លៃ​ស្ត្រី​ខ្មែរ​ដែល​គាត់​បោក​ប្រាស់ បាន​ធ្លាក់​ចុះ”។

“ដើម្បី​បង្ហាញ​ក្រម​សីលធម៌​របស់​តំណាង​រាស្ត្រ គាត់​គួរ​លា​ចេញ​ពី​តំណែង​សភា​របស់​គាត់ ប្រសិនបើ​វា​ពិត​មែន”។

ដោយ ​ព្រមាន​ថា​នឹង​មាន​ការ​ស៊ើបអង្កេត​ស្រដៀង​គ្នា​ទៅ​នឹង​នីតិវិធី​ចោទ​ ប្រកាន់​ចំពោះ​មុខ​តុលាការ​លើ​អតីត​ប្រធានាធិបតី​អាមេរិក ប៊ីល គ្លីនតុន នោះ លោក វុន បាន​និយាយ​ថា រដ្ឋ​មាន​កាតព្វកិច្ច​ត្រូវ​ស៊ើបអង្កេត​ការ​និយាយ​ទូរស័ព្ទ​ដែល​លេច​ធ្លាយ​ ដែល​តាម​ការ​អះអាង​បញ្ជាក់​ជា​រឿង​ស្នេហា​របស់​លោក សុខា។

ចំពោះ​ សាធារណជន​ដែល​ធុញ​ទ្រាន់​រួច​ទៅ​ហើយ​លើ​យុទ្ធនាការ​តាម​ផ្លូវ​សីលធម៌​រយៈ​ ពេល​មួយ​ខែ​ប្រឆាំង​លោក សុខា ដែល​ជួនកាល​ឃើញ​មាន​ខ្សែ​អាត់​សំឡេង​សាសង​ស្នេហា​សម្តី​ឡែបខាយ​អាសអាភាស​តាម ​អីុនធឺណិត​ផង​នោះ ការ​រិះគន់​របស់​លោក វុន ហាក់​ដូចជា​មាន​ការ​ជឿ​ស៊ប់​ហួស​ពេក។

លោក​ស្រី ធីតា ឃឹះ អ្នក​គាំទ្រ​ស្ត្រី​ដ៏​លេច​ធ្លោ និង​ជា​ប្រធាន​គណៈកម្មាធិការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ក្នុង​នយោបាយ បាន​មាន​ប្រសាសន៍​តាម​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ថា “ប្រសិនបើ​អ្វី​ដែល​គាត់​និយាយ​នោះ​ពិត ៦០​ភាគរយ​នៃ​បុរស​នៅ​ប្រទេស​កម្ពុជា​អាច​ជាប់​ចោទ​ពី​បទ​រំលោភ​សិទ្ធិ​របស់​ ស្ត្រី”។

មុន​ពេល​លើក​ពាក្យ​ចចាមអារ៉ាម​ត្រាំត្រែង​ដែល​ថា​ក្រុម​ មន្ត្រី​គណបក្ស​ប្រជាជន​ជាន់​ខ្ពស់​ក៏​ចូល​ចិត្ត​ខ្លាំង​ដែរ​ចំពោះ​រឿង​ ស្នេហា​ក្រៅ​អាពាហ៍ពិពាហ៍​នោះ លោក​ស្រី​បាន​និយាយ​បន្ថែម​ថា “នេះ​ជា​រឿង​ឯកជន។ ចាំបាច់​អី​លើក​ឡើង​ជា​សាធារណៈ​ដូច​នេះ”។

លោក​ស្រី ធីតា ឃឹះ បាន​មាន​ប្រសាសន៍​ថា “តាម​យើង​ចាំ​បាន យើង​អាច​រំឭក​រឿង​រ៉ាវ​ដែល​បាន​កើត​មាន​ឡើង​…​ជា​ញឹកញាប់​ក្នុង​ពេល​កន្លង ​មក។ [មាន]​រឿង​ឯកជន​ចាស់​ពី​មុន រឿង​អំពី​ការ​ឈ្លោះ​គ្នា និង​ការ​បំភិតបំភ័យ​ស្ត្រី ការ​សម្លាប់​ស្ត្រី ហើយ​នោះ​ជា​រឿង​ឯកជន”។

នៅ ​ខែ​តុលា​ឆ្នាំ​១៩៩៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង​បាន​រង​ការ​ចោទ​ប្រកាន់​ក្នុង​រឿង​អាស្រូវ​បែប​នេះ។ អ្នក​ស្រី ពិសិដ្ឋ ពិលីកា គឺ​ជា​អ្នក​របាំ​​ប្រពៃណី និង​ជា​តារា​ភាពយន្ត​ជា​ទី​ស្រឡាញ់​បំផុត​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​សម្លាប់​ដោយ​គ្មាន​ញញើត​ប៉ុន្មាន​ខែ​មុន​នោះ ហើយ​ទស្សនាវដ្ដី​បារាំង L’Express អះអាង​ថា ភរិយា​របស់​លោក គឺ លោក​ស្រី ប៊ុន រ៉ានី បាន​ផ្តើម​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​នេះ​ឡើង​ដោយសារតែ​ភ្លើង​ប្រចណ្ឌ។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​បាន​បើក​ការ​ស៊ើបអង្កេត​ផ្ទាល់​របស់​លោក​លើ​លោក សុខា បាន​ចូល​រួម​ជាមួយ​លោក​នាយករដ្ឋមន្ត្រី និង​ភរិយា​នាយករដ្ឋមន្ត្រី ក្នុង​ការ​ច្រានចោល​ការ​អះអាង​នោះ ដោយ​បាន​ចេញ​សេចក្តី​បដិសេធ​ជា​លាយ​លក្ខណ៍​អក្សរ​ជា​ផ្លូវការ​មួយ។

លើស ​ពី​នេះ សូម្បីតែ​លោក យ៉ិនទៀង ក៏​គេច​មិន​ផុត​ពី​ការ​លើក​ឡើង​ទាក់ទិន​នឹង​ស្រី​កំណាន់​នេះ​ដែរ។ នៅ​ខែ​មេសា​ឆ្នាំ​២០០៤ ក្រុម​អ្នក​ភូមិ​នៅ​ភ្នំ​ឱរ៉ាល់​ក្នុង​ខេត្ត​កំពង់​ស្ពឺ បាន​ចោទ​ប្រកាន់ “ភរិយា​ទី​៣” ​របស់​លោក​ថា​បាន​ទិញ​ឈើ​ប្រណិត​ខុស​ច្បាប់​ចំនួន​៤,៣​ម៉ែត្រ​គូប​ដើម្បី​ ធ្វើ​តុ​ទូ​នៅ​ផ្ទះ​ថ្មី​របស់​លោក​ស្រី។ (លោក យ៉ិនទៀង បាន​បដិសេធ​ការ​អះអាង​នេះ)។

លោក​ស្រី ទេព វន្នី សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ល្បី បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​កំពុង​ប្រឡែង​លេង​ជាមួយ​ភ្លើង ដោយ​ជំរុញ​ឲ្យ​និយាយ​ពី​រឿង​មិន​ស្មោះ​ត្រង់​នឹង​ប្តី​ប្រពន្ធ។

លោក​ ស្រី វន្នី បាន​មាន​ប្រសាសន៍​ថា “វា​ជា​ចរិត​របស់​បុរស ដូច្នេះ​ប្រសិនបើ​អ្នក​រិះគន់​អ្នក​ដទៃ​ថា​បាន​ធ្វើ​រឿង​នេះ គួរ​ត្រូវ​សម្អាត​ខ្លួន​ឯង​ជា​មុន​សិន ពីព្រោះ​អ្នក​ដែល​រិះគន់​គេ មាន​ប្រវត្តិ​អាក្រក់​ណាស់”។ លោក​ស្រី​បាន​និយាយ​បន្ថែម​ថា លោក​ស្រី​ធុញ​ទ្រាន់​នឹង​ការ​ស្តាប់​ឮ​រឿង​ស្នេហា​ចោទ​ប្រកាន់​របស់​លោក សុខា ជាមួយ​ជាង​កាត់​សក់​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ស្រី មុំ។

លោក​ស្រី ​បាន​និយាយ​ថា “ប្រសិនបើ កឹម សុខា ពិតជា​មាន​ទំនាក់ទំនង​ជាមួយ ស្រី មុំ ហើយ​បន្ទាប់មក ស្រី មុំ ចេញ​មុខ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​លើ​លោក សុខា ព្រោះ​បាន​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់ ឬ​រំលោភ​សិទ្ធិ​របស់​នាង​នោះ យើង​គាំទ្រ ស្រី មុំ ព្រោះ​ជា​ស្រី​ដូចគ្នា”។

លោក​ស្រី​បាន​និយាយ​ថា “ប៉ុន្តែ​រឿង​នេះ គ្មាន​ប្រតិកម្ម​ពី​ភរិយា​របស់ កឹម សុខា ពី ស្រី មុំ ឬ ពី​លោក សុខា ខ្លួន​ឯង។ វា​ដូចជា​ទំនាក់ទំនង​ល្អូកល្អឺន ដូច្នេះ​គួរ​ឲ្យ​អស់​សំណើច​ដែល​ស្ថាប័ន​រដ្ឋាភិបាល និង​និស្សិត​មួយ​ក្រុម​តូច មាន​ប្រតិកម្ម​ទៅ​វិញ”។

cam-photo-mistresses-800x533ទោះ​ជា​យ៉ាង​ណា​ក៏ ​ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ថា លោក សុខា គួរ​ទទួល​ខុស​ត្រូវ​ចំពោះ​អាកប្បកិរិយា​របស់​ខ្លួន។

លោក ស៊ីផាន បាន​និយាយ​ថា “ប្រជាជន​ជឿ​គាត់។ ខ្លះ​ថែម​ទាំង​បាន​លះបង់​ជីវិត​របស់​ខ្លួន​ដើម្បី​គាត់ ការពារ​គាត់ និង​ជឿ​ទុកចិត្ត​គាត់​ជា​មនុស្ស​សំខាន់។ ខ្លះ​លក់​អ្វី​គ្រប់​យ៉ាង​ដើម្បី​មក​ភ្នំពេញ​ធ្វើ​បាតុកម្ម​ជាមួយ​គាត់។ នៅ​ក្រៅ​ប្រទេស គេ​ឲ្យ​ប្រាក់​គាត់​ឲ្យ​ជួយ​អ្នក​ក្រីក្រ”។

លោក​បាន​ និយាយ​បន្ថែម​ថា “រហូត​មកដល់​ពេល​នេះ ខ្ញុំ​មិន​ឃើញ​ស្នាដៃ​ណា​មួយ​ពី កឹម សុខា ទេ។ គាត់​ទទួល​បាន​លុយ​គេ​ឲ្យ​ច្រើន​ណាស់ ប៉ុន្តែ​គាត់​បាន​ចាយ​លុយ​ច្រើន​ណាស់​លើ​ស្រី​កំណាន់​របស់​គាត់”។

“ចំពោះ ​ស្រី​កំណាន់ ប្រទេស​កម្ពុជា​មិន​ត្រូវការ​ទេ។ យើង​ចាំបាច់​ត្រូវ​ស្អាតស្អំ​ដើម្បី​ពុទ្ធ​សាសនា។ គេ​និយាយ​ថា ប្រុសៗ​ទាំងអស់​មាន​ស្រី​កំណាន់ ប៉ុន្តែ​គឺ​ស្ត្រី​ដែល​មិន​ចូល​ចិត្ត ហើយ​ជា​ពិសេស​អ្នក​នយោបាយ​ត្រូវ​មាន​មារយាទ​ល្អ”។

មួយ​ទសវត្សរ៍​មុន នៅ​ខែ​មីនា​ឆ្នាំ​២០០៦ លោក ហ៊ុន សែន បាន​រិះគន់​ដូច​គ្នា​ទៅ​លើ​”ចាស់​ស្ទាវ”​ក្នុង​គណបក្ស​​រាជា​និយម​ ហ៊្វុនស៊ិនប៉ិច​ចំពោះ​ការ​យក​”កញ្ជ្រោង​បិសាច”​លេង​សើច​ជា​ស្រី​កំណាន់​របស់ ​ខ្លួន គឺ​ជា​ការ​និយាយ​ដែល​គេ​យល់​ថា​ជា​ការ​ស្តី​បន្ទោស​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​ស្រី​កំណាន់​របស់​ទ្រង់​ពេល​នោះ គឺ​អ្នក​ម្នាង អ៊ុក ផល្លា។

ព្រះ​អង្គ​ម្ចាស់ រណឫទ្ធិ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ជា​មេដឹកនាំ​ហ៊្វុនស៊ិនប៉ិច និង​ប្រធាន​សភា​នៅ​ឆ្នាំ​នោះ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​និង​អតីត​ភរិយា​របស់​ព្រះ​អង្គ បាន​ធ្វើ​យុទ្ធនាការ​រយៈ​ពេល​មួយ​ឆ្នាំ​ប្រឆាំង​រឿង​អាពាហ៍ពិពាហ៍​របស់​ ព្រះអង្គ។ ព្រះ​អង្គ​បាន​បក​វិញ ដោយ​លើក​ហេតុផល​ថា ព្រះអង្គ​បាន​ធ្វើ​ដោយ​ត្រឹមត្រូវ។

ព្រះអង្គ​ម្ចាស់ រណឫទ្ធិ បាន​មាន​បន្ទូល​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៦ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​ច្បាប់​ថ្មី​ប្រឆាំង​ការ​ផិត​ក្បត់​ ថា “អ្នក​ដែល​រិះគន់​ខ្ញុំ​គឺ​អាក្រក់​ជាង​ខ្ញុំ​ទៅ​ទៀត ប៉ុន្តែ​គេ​គ្មាន​សេចក្តី​ក្លាហាន​និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ទេ”។

ព្រះអង្គ ​បាន​មាន​បន្ទូល​ថា “តើ​មាន​មេដឹកនាំ​ណា​ម្នាក់​ហ៊ាន​ប្រាប់​ប្រជាពលរដ្ឋ​ថា គេ​មិន​ដែល​មាន​[ស្នេហា​លួចលាក់]​ទេ? ទី​២ អ្នក​ខ្លះ​ស្រឡាញ់​ស្រី ហើយ​ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​គេ​បាន​បោះបង់​នាង​ចោល។ ខ្លះ​សម្លាប់​គេ​ទៀត”។

យុទ្ធនាការ​ឥឡូវ​នេះ​ដែល​បាន​១០​ឆ្នាំ​ហើយ​ ប្រឆាំង​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សមាជិក​សំខាន់​ជាច្រើន​នាក់​នៃ​រាជវង្ស​ចេញ​ មក​ការពារ​សិទ្ធិ​របស់​បុរស​ក្នុង​ការ​មាន​ប្រពន្ធ​ច្រើន។

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម វជ្ជរ៉ា បាន​លើក​ហេតុផល​នៅ​ពេល​នោះ​ថា បញ្ហា​បែប​ហ្នឹង​មិន​មែន​ជា​បញ្ហា​សាធារណៈ​ទេ ដោយ​ឆ្លើយ​តប​ថា “តើ​នរណា​មិន​មាន​ស្រី?”។

ការ​ថ្លែង​របស់​ម្ចាស់​ក្សត្រី​គ្មាន​អី​ ក្រៅពី​និយាយ​ដល់​សម្តេច​តា នរោត្តម សីហនុ ដែល​មាន​បុត្រ​១៤​អង្គ​ពី​មាតា​ផ្សេង​គ្នា ហើយ​ដែល​ស្នើ​សុំ​កូន​ប្រុស​ចិញ្ចឹម​របស់​ព្រះអង្គ គឺ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ឲ្យ​ផលិត​ភាពយន្ត​ស្តីពី​រឿង​ស្រី​កំណាន់។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​បន្ទូល​នៅ​ពេល​ចេញ​បញ្ចាំង​ខ្សែ​ភាពយន្ត​នោះ​ថា “គោល​បំណង​នៃ​ខ្សែ​ភាពយន្ត​នេះ​គឺ​ចង់​ប្រាប់​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​ស្រី​កំណាន់ គ្មាន​ការ​បង្ក​ជម្លោះ​ឡើង​ទាក់ទង​នឹង​ការ​មាន​ស្រី​កំណាន់​នៅ​ប្រទេស​ កម្ពុជា​ទេ។ នោះ​ជា​រឿង​ធម្មជាតិ​សុទ្ធសាធ”។

ព្រះអង្គម្ចាស់ ដែល​ឥឡូវ​ជា​សមាជិក​សំខាន់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ជាថ្មី​នូវ​ជំហរ​របស់​ព្រះអង្គ​គាំទ្រ​ស្រី​កំណាន់​កាលពី​ថ្ងៃ​ ព្រហស្បតិ៍។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​បន្ទូល​អំពី​លោក កឹម សុខា ថា “ការ​ចោទ​ប្រកាន់​ទាំង​នោះ​នឹង​មិន​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​របស់​គាត់​ ទេ។ ប្រជាជន​ខ្មែរ​ណា​ក៏​មាន​ស្រី​កំណាន់​ដែរ។ វា​ជា​ផ្នែក​នៃ​ល្បែង​នៅ​ប្រទេស​កម្ពុជា”។

ព្រះអង្គ​បាន​មាន​បន្ទូល​ បន្ថែម​ណា “គ្មាន​នរណា​គេ​ខ្វល់​ទេ។ សូម្បីតែ​នៅ​ក្នុង​បក្ស​ខ្លួន​ឯង យើង​ក៏​មិន​និយាយ​ដល់រឿង​ហ្នឹង​ដែរ។ យើង​ដូចជា​ងឿង​ឆ្ងល់​ណាស់ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​លេង​ល្បែង​នេះ”។

សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ឥឡូវ​រៀបការ​នឹង អ្នកស្រី ផល្លា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​អាស្រូវ​របស់​លោក សុខា ទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ព្រះអង្គ​មាន​បន្ទូល​ថា “ទេ ទេ ទេ។ គ្មាន​ការ​អត្ថាធិប្បាយ​ទេ”។

ការ​ការពារ​រឿង​ស្រី​កំណាន់​ជា​ចំហ​នេះ​ទៀត​សោត​មិន​មាន​តែ​ចំពោះ​បក្ស​ប្រឆាំង​និង​គ្រួសារ​រាជវង្ស​នោះ​ទេ។

ប្រាំមួយ ​ខែ​បន្ទាប់ពី​ភាពយន្ត​របស់​ព្រះអង្គម្ចាស់ ធម្មិកោ ដាក់​បញ្ចាំង ហើយ​ច្បាប់​ស្តីពី​ឯកពន្ធភាព​ត្រូវ​គេ​តាក់តែង​ដែរ​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​និយាយ​ប្រឆាំង​ច្បាប់​នេះ។

ដោយ​លើក​ ឡើង​ថា ប្រទេស​កម្ពុជា​មិន​មែន​ជា​”សង្គម​សង្ឃ”​ទេ​នោះ លោក កាញារីទ្ធ បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា ការ​ដើរ​សប្បាយ​លេង​សើច​ក្រៅ​អាពាហ៍ពិពាហ៍​ម្តង​ម្កាល​អាច​ជា​ប្រភព​កាត់​ បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត។

លោក​បាន​មាន​ប្រសាសន៍​ថា “បើ​មិន​អ៊ីចឹង​ទេ នឹង​មាន​អារម្មណ៍​មួម៉ៅ និង​ជម្លោះ​ក្នុង​ការិយាល័យ​កើត​ឡើង”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស