26 C
Phnom Penh

ក្រសួង​ការ​បរទេស​លុប​ចោល​ទិដ្ឋាកា​រសម្រាប់​សកម្មជន​ដែល​ត្រូវបាន​និរទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​លិខិត​​​មួយ​​​ច្បាប់​​​​ទទួល​​​បាន​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ បាន​​​ឲ្យ​​​ដឹង​​​ថា ”ទិដ្ឋាការ​​​អេឡិច ត្រូនិក​​​”​​​តាម​​​អីុនធឺណិត​​​ដែល​​​ត្រូវ​​​បាន​​​ផ្តល់​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ទៅ​​​ឲ្យ​​​លោក ​​​ អាឡិច​​​ ហ្គនហ្សា ឡេស​ ដេវីដសុន សកម្ម​​​ជន​​​ការ​​​ពារ​​​បរិស្ថាន​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​វិញ​​​ហើយ​​​ ដោយ​​​ក្រសួង​​​ការបរទេស​​​លើក​​​ឡើង​​​ថា ”មាន​​​កំហុស​​​បច្ចេកទេស” នៅ​​​ក្នុង​​​ការ​​​ចេញ​​​ទិដ្ឋាការ​​​នេះ​​​​​​ទោះ​​​បី​​​ជា​​​សកម្ម​​​ជន​​​រូប​​​នេះ​​​មាន​​​ឈ្មោះ​​​នៅ​​​ក្នុង​​​បញ្ជី​​​ខ្មៅ​​​ក៏​​​ដោយ​​​។

លិខិត​​​នេះ​​​ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ពី​​​លោក  ឡុង​ វីសាលោ  រដ្ឋលេខា​​​ធិការ​​​ក្រសួង​​​ការ​​​បរទេស​​​ទៅ​​​ឲ្យ​​​លោក សុខ ផល​​​ អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​ក្រសួង​​​មហា​​​ ផ្ទៃ​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​បាន​​​លើក​​​ឡើង​​​ថា មាន​​​ការ ​​​”រំខាន​​​” នៅ​​​ក្នុង​​​ប្រព័ន្ធ​​​ដែល​​​​​​ត្រួត​​​ពិនិត្យ​​​អ្នក​​ដាក់​​​ពាក្យ​​​សំុ​​​ទិដ្ឋាការ​​​អេឡិចត្រូនិក​​​ប្រឆាំង​​​បញ្ជី​​​របស់​​​រដ្ឋាភិបាល​​​​ស្តី​​​​​ជន​​​បរទេស​​​ដែល​​​ត្រូវបាន​ហាមឃាត់​។

លោក ឡុង វីសាលោ បាន​​​សរសេរ​​​ថា​​​”សូម​​​ឯកឧត្តម​​​ជួយ​​​ផ្តល់​​​ព័ត៌​​​មាន​​​នេះ​​​ទៅ​​​ឲ្យ​​​មន្ត្រី​​​អន្តោ​​​ប្រវេសន៍​​​នៅ​​​គ្រប់​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ ទាំងអស់​​​របស់​​​កម្ពុជា​​​​​​ដើម្បី​​​បញ្ឈប់​​​Alejandro Gonzalez Davidson កុំ​​​ឲ្យ​​​ចូល​​​មកក្នុង​​​​ប្រទេស​​​កម្ពុជា​​​ ព្រោះ​​​ទិដ្ឋា​​​ការ​​​អេឡិចត្រូនិក​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​រួច​​​ហើយ​​​”។

លោក​​​ អាឡិច​​​ ហ្គនហ្សា​​​ឡេស ដេវីដសុន  ​​​​​​ដែល​​​លិខិត​​​ឆ្លង​​​ដែន​​​អេស្ប៉ាញ​​​របស់​​​លោក​ត្រូវ​​​បាន​​​បោះ​​​ត្រា​​​ថា ”​​​មិន​​​អនុញ្ញាត​​​​​​ឲ្យ​​​ចូល​​​ប្រទេស​​​កម្ពុជា​​​” ពេល​​​ដែល​​​លោក​​​ត្រូ​​​វបាន​​​និរទេស​​​កាល​​​ពី​​​កុម្ភៈ​​​ឆ្នាំ​​​មុន​​​ដោយ​​​សារ​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​របស់​​​លោក​​​​​​នៅ​​​ក្នុង​​​ការ​​​បញ្ឈប់​​​គម្រោង​​​ទំនប់​​​វារី​​​អគ្គិសនី​​​ស្ទឹង​​​ឆាយ​​​អារ៉ែង  ក្នុង​​​ខេត្ត​​​កោះ​​​កុងនោះ​​​​ កំពុង​​​ស្វះ​​​ស្វែង​​​​ធ្វើ​យ៉ាង​ ណា​ឲ្យ​បាន​វិល​​​ត្រឡប់​​​មក​​​វិញ​​​ដើម្បី​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​របស់​​​លោក​​​ក្នុង​​​ពេល​​​ឆាប់​ៗ​ខាង​​​មុខ​​​។

បន្ទាប់​​​ពី​​​ការ​​​និរទេស​​​ខ្លួន​​​រួច ​​​លោក​​​ អាឡិច​​​ហ្គនហ្សា​​​ឡេស ដេវីដសុន​​​ ត្រូវ​​​បា​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​សម​គំនិត​ដោយ​​​សារ​​​យុទ្ធនាការ​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​​​​របស់អង្គការ​​​​លោក​​​ គឺ​​​អង្គការ​​​​​​មាតា​​​ធម្មជាតិ​​​ប្រឆាំង​​​ការ​​​បូម​​​ខ្សាច់​​​ដ៏​​​រាល​​​ដាល​​​នៅ​​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​។ សកម្ម​​​ជន​​​រូប​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​វិល​​ត្រឡប់​​​មក​​​វិញ​​​ដើម្បី​​​ឲ្យ​​​លោក អាច​​​ការ​​​ពារ​ខ្លួន​ឯង​នៅ​ក្នុង​តុលាការ​។​​​​​​​​​

ទោះ​ជាយ៉ាង​ណា លោក ជុំ​ សុន្ទរី អ្នកនាំ​​​ពាក្យ​​​​ក្រសួង​ការ​បរទេស​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា សកម្មជន​ទាំង​នេះ​​នឹង​មិន​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ត្រឡប់​មក​វិញ​ឡើយ​។

លោក​បាន​បន្ត​ថា “​​យើង​បាន​លុប​ចោល​ទិដ្ឋាការ​អេឡិចត្រូនិក​សម្រាប់​ អាឡិច ហើយ​​​​​​​ដោយ​សារ​តែ​គាត់​ជាប់​ពាក់​ព័ន្ធ​​​ពាក្យ​បណ្ដឹង​មួយ​នៅ​ខេត្ត​កោះកុង ហើយ​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​កម្ពុជា​​ទេ។អាឡិច បាន​​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​អេឡិច​ត្រូនិក​ដើម្បី​ចូល​មក​កម្ពុជា​ ហើយ​យើង​មាន​បញ្ហា​​បច្ចេកទេស​​ក្នុង​ការ​ចេញ​ទិដ្ឋាការ​អេឡិចត្រូនិក​”។

​លោក អាឡិច និយាយ​ថា លោក​មិន​ដែល​​​​រំពឹង​ថា ​ទិដ្ឋាការ​អេឡិចត្រូនិក​​​​នោះ​​ត្រូវ​បាន​គោរព​​ឡើយ​។លោក​បាន​លើក​ឡើង​តាម​រយៈ​សារ​​អុីនធឺណិត​មួយ​ថា “​ដោយ​ដឹង​ថា រដ្ឋាភិបាល​​​​មិន​ដំណើរការ​ទាំង​ស្រុង​​ ខ្ញុំ​មិន​ភ្ញាក់​​​​ផ្អើល​ទេ​ដែល​ទិដ្ឋាការ​អេឡិច​ត្រូនិក​​​​​ដែល​​​​ទើប​តែ​ចេញ​​ត្រូវ​ដក​ហូត​វិញ​​នៅ​ពីរបី​ថ្ងៃ​ក្រោយ​។ ទី២​ ឯកសារ​នេះ​មាន​សារៈ​​​សំខាន់​ ​​​ពីព្រោះ​​វា​ជា​ភ័ស្តុតាង​បន្ថែម​ទៀត​​សម្រាប់​បញ្ជាក់​ថា បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​​ប្រឆាំង ​​​​ខ្ញុំ​ និង​សកម្មជន​​ជាប់​ពន្ធនាគារ​បី​នាក់​​ទៀត​​ត្រូវ​បាន​ប្រឌិត​ទាំង​ស្រុង​។ សរុប​មក ប្រសិន​បើ​តុលាការ​​​មាន​ភ័ស្តុតាង​រឹងមាំ​បញ្ជាក់​ថា​យើង​មាន​ពិរុទ្ធភាព​ ​អ៊ីចឹង​​ហេតុ​អី​បានជា​រដ្ឋា​​​ភិ​​​បាល​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​រួម​សវនាការ​​​​​ផ្ទាល់​របស់​ខ្ញុំ​?”។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​​ បាន​មាន​ប្រសាសន៍​ថា តុលាការ​​មិន​គ្រប់គ្រង​លើ​ការ​វិល​ត្រឡប់​របស់​សកម្មជន​រូប​នេះ​ទេ។ “​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​​ទេ​​​ជុំវិញ​​រឿង​​នេះ​។ ក្រសួង​យុត្តិធម៌​ និង​តុលាការ​​​ ​គ្មាន​សិទ្ធិ​អំណាច​សម្រេច​​ថា​ តើ​គាត់​អាច​ត្រឡប់​មក​កម្ពុជា​វិញ​​ឬ​យ៉ាង​ណា​ទេ​។ នោះ​ជា​បញ្ហា​របស់​ក្រសួង​មហាផ្ទៃ​ លោក​គួរ​តែ​សួរ​​ពួកគេ​​ពី​មូលហេតុ​ដែល​គាត់​មិន​​អាច​ត្រឡប់ ​មកវិញ​បាន​។ បើ​គាត់​ត្រឡប់​មក​វិញ គាត់​អាច​ប្រឈម​នឹង​សវនាការ​”។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​​ និង​លោក សុខ ផល អគ្គនាយក​នៃ​អគ្គ​​​នាយកដ្ឋាន​អន្តោប្រវេសន៍​​ក្រសួង​នេះ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ៕ ស៊ុយឈាង និង​ សុខុម​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស