29 C
Phnom Penh

លោក អ៊ុំ សំអាន ត្រឡប់មកដល់​​​ប្រទេស​​​កម្ពុជា​​​​វិញ​​​ ទោះ​មាន​ការ​គំរាម​ចាប់ខ្លួន​ពី​នាយក​រដ្ឋមន្ត្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អ៊ុំ សំអាន តំណាង​រាស្ត្រគណបក្ស​ប្រឆាំង​​ដែលបាន​និរទេស​ខ្លួន​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​គំរាម​ចាប់ខ្លួន​អ្នករិះគន់​កិច្ច​ការ​កំណត់​ព្រំដែន​របស់​រដ្ឋាភិ បាល​នោះ​ បាន​ត្រឡប​់មក​ដល់​ប្រទេស​វិញ​ហើយ​កាល​ពី​ម្សិល​មិញ ដោយ​ចុះ​ចត​នៅ​ម៉ោង​​ ៩និង​៣០នាទីព្រឹក​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀម​រាប។

តំណាង​រាស្ត្រ​រូបនេះ​​ ដែលបាន​និយាយ​កាលពី​ខែ​វិច្ឆិកា​ថា លោក​នឹង​មិន​វិល​ត្រឡប់​មក​ប្រទេស​វិញទេ​​ដោយ​ភ័យ​​ខ្លាច​ការ​ចាប់​ខ្លួននោះបាន​មាន​ប្រសាសន៍​ថា ការ​​​ព្រួយ​​​បារម្ភ​​​​​​ ​របស់​លោក​បាន​ថា​​​ឲ្យ​​​ចុ​​​ះ​​​ហើយ​។

លោក​បាន​ថ្លែង​ថា “ ​ខ្ញុំ​មិន​បារម្ភ​ពី​ការ​ចាប់​​​ខ្លួន​ទេ ពីព្រោះ​ខ្ញុំមិន​បានធ្វើ​អ្វី​ខុស​ឡើយ។​​​ ខ្ញុំគិត​ថា ​រដ្ឋាភិបាល​គ្មាន​បំណង​ចាប់​ខ្លួន​ខ្ញុំទេ ពីព្រោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ពីមុន​ ខ្ញុំ​​គ្រាន់តែ​ចង់​ការ​ពារ​អធិបតេយ្យ​ភាព​ខ្មែរ​កុំឱ្យ​បាត់​បង់​តែ​ប៉ុណ្ណោះ”។

លោក អ៊ុំ សំអាន​ បាន​ដឹក​​​នាំ​​​យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំមុន​​ដើម្បី​លាត​​​ត្រដាង​​​ថា ​​​កិច្ច​ការ​របស់​រដ្ឋាភិ​​​បាល​​​​ក្នុង​​​ការ​​កំណត់​ព្រំដែនកម្ពុជា​ជា​​​មួយ​​​​វៀត​​​​ណាម ​​​គឺ​​​មិន​​​ត្រឹម​​​ត្រូវ​​​ដោយ​អះ​អាង​ថា​​​គណបក្ស​កាន់​អំណាច​​​​មិន​បាន​អនុវត្ត​តាម​ផែនទី​ដែល​គូស​ដោយ​បារាំង​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ឡើយ​។

ចំពេល​មាន​ការ​ខិត​ខំប្រឹង​ប្រែង​​លុប​បំបាត់​​យុទ្ធនាការ​នេះ លោក ហ៊ុន សែន បាន​លើក​ឡើង​កាល​ពី​ខែ​សីហា​ថា អ្នក​​ដែល​ចោទ​រដ្ឋាភិបាល​ថា បាន​ប្រើ​ប្រាស់​ផែន​ទី​មិន​ត្រឹមត្រូវ​ នឹង​ត្រូវ​ចាប់ខ្លួន។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានមាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា តើ​លោក អ៊ុំ សំអាន​ នឹង​នៅតែ​​​ប្រឈម​​​​ផ្លូវ​ច្បាប់ដដែល​ ឬយ៉ាងណាឡើយ ប៉ុន្តែ​​​ថា​​​ទោស​ទណ្ឌរបស់​គាត់​​​ជំុវិញ​បញ្ហា​ស្រដៀង​គ្នា​នៅក្នុង​សភា រួម​មាន​ការ​ហាម​មិន​ឱ្យ​ចូលរួម​ក្នុង​សម័យ​ប្រជុំ​១៥លើក និង​កាត់​ប្រាក់ខែ​បណ្តោះ​អាសន្ន​នោះ បាន​ផុត​សុពល​ភាព​ហើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “ ​ខ្ញុំមិន​ដឹង​ថា តើ​​លោក អ៊ុំ សំអាន នឹងត្រូវ​ចាប់ខ្លួន​ ឬ​អត់​​​​ឡើយ​​​ប៉ុន្តែ​​គាត់​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ត្រឡប់​​​ទៅ​ធ្វើការ​វិញ​នៅ​រដ្ឋសភា”៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស