26 C
Phnom Penh

អ្នក​កាសែត​ប្តឹង​មន្ត្រី​នគរបាលមូលដ្ឋាន​ម្នាក់​​ជុំវិញ​ការ​គំរាម​បាញ់​សម្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ អ្នក​កាសែត​​​ម្នាក់​​​ក្នុ​ង​​​ខេត្ត​​​ ប៉ៃលិន​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​មន្ត្រី​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​ម្នាក់​​​ពី​​​បទ​​​គំរាម​​​សម្លាប់គាត់​​​​ ប្រសិនបើ​​​គាត់​​​ចុះ​​​ផ្សាយ​​​អត្ថបទ​​​អំពី​​​ការ​​​បាញ់​​​រះ​​​របស់​មន្ត្រី​នគរបាល​រូបនេះ​ពេល​​​ស្រវឹង​​​ស្រា​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។

លោក អ៊ុក​​​ ទូច អ្នក​​​យក​​​ព័ត៌មាន​​​ឲ្យ​​​កាសែត​​​​​​កម្ពុជា​​​អភិវឌ្ឍន៍​​​ និង​​​គេ​​​ហទំព័រ​​​ព័ត៌មាន​​​ឆន្ទៈ​​​ខ្មែរ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ និង​​​អ្នក​​​កាសែត​​​ពីរ​​​នាក់​​​ទៀត​​​មក​​​ពី​​ស្ថាប័ន​​​ព័ត៌មាន​​​ផ្សេង​​​ៗ​​​​បាន​​​ធ្វើ​​​ដំណើរ​​​​​ទៅ​​​ស្រុក​​​សាលា​​​ក្រៅ ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ដើម្បី​​​សម្ភាស​​​អ្នក​​​ភូមិ​​​អំពី​​​ការ​​​បាញ់​​​បោះ​​​កាល​​​ពីថ្ងៃ​​​ទី​​​៤ ខែ​​​មេសា​​​។

លោក​​​បាន​​​ថ្លែង​​​ថា អ្នក​​​ភូមិ​​​បាន​​​បន្ទោស​​​ការ​​​បាញ់​​​បោះ​​​នេះ​​​ទៅ​​​លើ​​​លោក​​​ ឃា​​​ សុខន ​​​មន្ត្រី​​​​​​នគរ​​​បាល​​​ស្រុក​​​ ហើយ​​​បាន​​​បង្ហាញ​​​សម្បក​​​​​​គ្រាប់​ចំនួន​​​៤​​​ និង​​​ស្នាម​​​ធ្លុះ​ពី​​​រកន្លែង​​​ត្រង់​ផ្ទះ​​របស់​​​ពួក​​​គាត់​​​។គ្មាន​​​នរណា​​​ម្នាក់​​​រង​​​របួស​​​ទេ។

លោក អ៊ុក​​​ ទូច បាន​​​និយាយ​​​ថា លោក​​​បាន​​​ត្រឡប់​​​ពី​​​ភូមិ​​​មក​​​ផ្ទះ​​​វិញ​​​នៅ​​​រសៀល​​​ថ្ងៃ​​​នោះ​​​ហើយ​​​ថា លោក​​​ សុខន បាន​​​បង្ហាញ​ខ្លួន​នៅ​​​ម៉ោង​​​ប្រហែល​​​៥ និង​​​២០​​​នាទី​​​ល្ងាច​​​។

លោក​​​បាន​​​និយាយ​​​ថា “គាត់​​​ជិះ​​​ម៉ូតូ​​​Scoopy ​​​និង​​​មាន​​​ស្ពាយ​​​កាំភ្លើង​​​ AK ផង​​​ ហើយ​​​បាន​​​ឈប់​​​ម៉ូតូ​​​នៅ​​​មុខ​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​”។ គាត់​​​បាន​​​សួរ​​​ខ្ញុំ​​​ថា ‘ហេតុ​​​អ្វី​​​បាន​​​ជា​​​អ្នក​​​​​​ធ្វើ​សម្ភាស​​​​​​សរសេរ​​​ពី​រឿង​​​ខ្ញុំ​​? ប្រសិន​​​បើ​​​ខ្ញុំ​​​បាញ់​​​ វា​​​ជាសិទ្ធិ​​​របស់​​​ខ្ញុំ​​​ហើយ​​​អ្នក​​​មិន​​​អាច​​ចុះ​ផ្សាយ​​​ជា​​​សាធារណៈ​​​បាន​ទេ​​​”។

លោក អ៊ុក​​​ ទូច បាន​​​និយាយ​​​ថា បន្ទាប់​ពី​​​មន្ត្រី​​​នគរ​​​បាល​​​រូប​​​នេះ​​​​​​មក​​​ដល់​​​ផ្ទះ​​​របស់​​​លោក​​​”គាត់​​​បាន​​​ទាញ​​​​​​​កាំភ្លើង​​​​​​ ហើយ​​​ដើរ​​​ក្រឡឹង​​​ដោយ ​​​ភ្ជង់​​​សំដៅ​​​រូប​​​ខ្ញុំ​​​។ ខ្ញុំ​​​ពិត​​​ជា​​​បារម្ភ​​​ថា គាត់​​​ប្រហែល ​​​ជា​​​បាញ់​​​ខ្ញុំ។​​​ ខ្ញុំ​​​បាន​​​ចូល​​​​​​ទៅ​​​ជិត​​​គាត់​​​​​​ព្យាយាម​​​និយាយ​​​ឲ្យ​​​គាត់​​​ស្ងប់​​​អារម្មណ៍…។ ខ្ញុំ​​​បាន​​​ ប្រាប់​​​គាត់​​​ថា ខ្ញុំ​​​នឹង​​​មិន​​​សរសេរ​​​​រឿង​​​នេះ​​​ទេ”។

មន្ត្រី​​​នគរ​​​បាល​​​រូបនេះ​​​បាន​​​​​​ចាក​​​ចេញ​​​ទៅ​​​វិញ​​​ ហើយ​​​លោក អ៊ុក​​​ ទូច និង​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ផ្សេង​ទៀតបាន​​​​ចុះ​​​ផ្សាយ​​​អត្ថបទ​​​អំពី​​​ការ​​​បាញ់​​​បោះនោះ​កាល​​​ពីថ្ងៃ​​​ទី​​​៤ ខែ​​​មេសា ។ ​​​លោក​​​ អ៊ុក​​​ ទូច បាន​​​និយាយ​​​ថា លោក​​​​ក៏​​​បាន​​​រាយការណ៍​​​អំពី​​​ការ​​​គំរាម​​​កំហែង​​​នេះ​​​ទៅ​​​នគរ​​​បាល​​​ស្រុក​​​ និង​​​នគរ​​​បាល​​​ខេត្តដែរ​ ប៉ុន្តែ ​​​ថា ពួក​​​គេ​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​​​​តិច​​​តួច​​​តែ​​​ប៉ុណ្ណោះ​​​ ជាហេតុ​បណ្តាល​ឱ្យ​លោក​ដាក់​​​ពាក្យ​​​​​​ បណ្តឹង​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​។​

លោក​​​បាន​​​និយាយ​​​ថា “​​​ខ្ញុំ​​​ពិត​​​ជាមាន​ការ​​​​បារម្ភ​​​អំពី​​​សុវត្ថិភាពក្រុម​​​​គ្រួសារ​​​របស់​​​ខ្ញុំ ​​​ប្រសិន​​​​​​បើ​​​អាជ្ញាធរ​​​មិន​​​ចាត់​​​វិធាន​​​ការ​​​លើ​​​គាត់​​​ទេ​​​នោះ​​​។ ខ្ញុំ​​​គិត​​​ថា នេះ​​​ជា​​​ការ​​​រំលោភ​​​បំពាន​​​ធ្ងន់​​​ធ្ងរ​​​លើ​​​អ្នក​​​កាសែត​​​”។

លោក ជុំ​​​សែន សុធា ព្រះរាជអាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ក្រចេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​នេះ​ហើយ​​​ហើយ​​​នឹង​​​ចេញ​​​ដីកា​​​កោះ​​​ហៅ​​​នៅ​​​ថ្ងៃ​​​នេះ​​​សុំ​​​ឲ្យ​​​លោក សុ​ខន ចូល​​​​ខ្លួន​​​ដើម្បី​​​សាក​​​សួរ​​​នៅ​​​ពេល​​​ណា​​​មួយ​​​ក្រោយ​​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ ​​​ដែល​​​​​​នឹង​​​បញ្ចប់​​​នៅ​​​ថ្ងៃ​​​សៅរ៍។

លោក សុខន ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ ​​​ប៉ុន្តែ ​​​ចៅហ្វាយ​​​របស់​​​គាត់​ គឺ​​​លោក ញឹក ថុល​​​ អធិការ​​​​​​ នគរ​​​បាលស្រុក​​​បាន​​​បដិសេធ​​​ថា មន្ត្រី​​​របស់​​​លោក​​​មិន​​​​​​បាន​​​ធ្វើ​​​ការ​​​គំរាម​​​កំហែង​​​ទេ​​​។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​គ្រាន់​​​តែ​​​ទៅ​​​សួរ​​​អ្នក​​​កាសែត​​​ប៉ុណ្ណោះ​។គាត់​​​មិន​​​បាន គំរាម​​​ ឬយក​​​កាំភ្លើង​​​ភ្ជង់​​​នរណា​​​ឡើយ​​​។ ​​​ខ្ញុំ​​​គិត​​​ថា គេ​​​និយាយ​​​បំផ្លើស​​​ហេតុ​ការណ៍​​​នោះ​​​”។

លោក ញឹក ថុល បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​មន្ត្រី​​​របស់​​​លោកពិត​​​ជា​​​​​​បាន​​​បាញ់​​​កាំភ្លើង​​​ ខណៈ​​​ពេល​​​​​​​ស្រវឹង​​ស្រា​​​កាល​​​ពីថ្ងៃទី​​​៤​​​ខែ​​​មេសា មែន​​​ ហើយ​​​អាច​​​បាត់​​​បង់​​​ការ​​​ងារ​​​​​​​។ ប៉ុន្តែ​​​ អធិការ​​​នគរ​​​បាល​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គាត់​​​នឹង​​​មិន​​​បញ្ជូន​​​កូន​​​ចៅ​​​របស់​​​ខ្លួន​​​ទៅ     ត​​​ុលាការ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រហែល​​​ជា​​​មិន​​​បញ្ជូន​​​ទៅ​ទេ​​​។ វា​​​ជា​​​រឿង​​​ធម្មតាទេ​​​ គាត់​​​ស្រវឹង​​​ស្រាខ្លាំង​​​​មិន​​​អាច​​​គ្រប​​់​​​គ្រង​​​ខ្លួន​​​ឯង​​​ បាន ​​​ដូច្នេះ​​​គាត់​​បាញ់​​​កាំភ្លើង​​​លេង​​​តែ​​​ប៉ុណ្ណោះ​​​”៕​​​សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស