28 C
Phnom Penh

តុលាការ​​​ខេត្ត​​​​​​ក្រចេះចោទ​ប្រកាន់​កម្មករ​ឡឥដ្ឋ​ម្នាក់​ពីបទ​​​មនុស្ស​​​ឃាត ហើយ​​​បញ្ជូន​​​ទៅ​​​​​​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​ និង​មន្ត្រី​នគរ​បាល​បាន​និយាយ​ថា កាលពី​ម្សិលមិញ សាលា​ដំបូង​ខេត្ត​ក្រចេះ​បាន​ចោទ​ប្រកាន់​កម្មករ​ឡឥដ្ឋ​វ័យ​ជំទង់​ម្នាក់ពី​បទ​មនុស្ស​ឃាត ដោយ​បាន​មួល​ក​​សម្លាប់​មិត្ត​រួម​ការ​ងារ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ពេល​នាង​​បាន​តដៃ​​​អំឡុង​ពេល​​ប៉ុន​ប៉ង​ចាប់​រំលោភ​នោះ​។

យោង​តាម​នគរ​បាល​បាន​​ឲ្យ​ដឹង​ថា ចិត្រ ចាន់រិទ្ធ អាយុ​១៩​ឆ្នាំ បាន​ចូល​ទៅ​​ជិត​ សោម ចិន្តា អាយុ​២៣​ឆ្នាំ ខណៈ​​ពេល​នាង​កំពុង​ដើរ​ទៅ​​កាន់​តូប​លក់​ឌីវីឌី​មួយ​​ក្នុង​ស្រុក​ចិត្របុរី​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ហើយ​បាន​ប៉ុន​ប៉ង​ចាប់​រំលោភ​នាង​។ ​

ពួកគេ​បាន​និយាយ​ថា នៅ​ពេល​នាង​បាន​តដៃ​ ជន​សង្ស័យ​បាន​វាយ​នាង​រហូត​ដល់​សន្លប់ ហើយ​បាន​យក​របា​ដែក​សង្កត់​ក​សម្លាប់​​​ បន្ទាប់​មក​បាន​យក​សាកសព​ទៅ​បោះ​ចូល​ស្រះ​ទឹក​​ក្បែរ​នោះ​​ ទីដែល​សាកសព​ត្រូវ​បាន​រក​ឃើញ​នៅ​ព្រឹក​បន្ទាប់​។ ​​

លោក ឌិន ស៊ីវុទ្ធី ​ប្រធាន​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ចាន់​រិទ្ធ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​រង់ចាំ​ការ​កាត់​ក្ដី​។

លោក​បាន​ថ្លែង​ថា “​តុលាការ​​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​រូប​​​នេះ​​​ពីបទ​មនុស្ស​ឃាត។ លោក​បាន​មាន​​​ប្រសាសន៍​​​បន្ថែម​ទៀត​​​ថា ការ​ចោទ​ប្រកាន់​​ពី​​​បទ​​ប៉ុនប៉ង​រំលោភ​នេះ​​​​​នៅតែ​​​​​ធ្វើ​ឡើង​​ចំពោះ​កម្មករ​​​​​​​ឡឥដ្ឋ​រូប​េនះ​ដដែល​​នៅ​ពេល​ក្រោយ​។

លោក ស្រើ ជាលី អធិការរង​នគរ​បាល​ស្រុក​ដែល​បាន​​សាកសួរ​ ចាន់រិទ្ធ បន្ទាប់ពី​​ការ​ចាប់​ខ្លួន​​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​​សារភាព​ថា គេ​បាន​លួច​​​ស្រឡាញ់​ជន​រង​​​គ្រោះ​។ លោក​បាន​ថ្លែង​ថា “​ជន​សង្ស័យ​បាន​ប៉ុន​ប៉ង​ចាប់​រំលោភ​នាង​ ពីព្រោះ​​​​រូប​គេ​បាន​​​លួច​ស្រឡាញ់​នាង​៕ សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស