30 C
Phnom Penh

បុគ្គលិក​ភោជនីយដ្ឋាន​ចូល​ធ្វើការ​វិញ​បន្ទាប់ពី​មាន​ការ​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តំណាង​សហជីព​និង​មន្ត្រី​ក្រសួង​ការងារ​ឲ្យ​ដឹង​ថា បុគ្គលិក​ជាង​១០​នាក់​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ​បន្ទាប់​ពី​មាន​ជម្លោះ​មួយ​ទាក់ទិន​នឹង​ប្រាក់​ខែ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នោះ ត្រូវ​បាន​ឲ្យ​ចូល​ធ្វើការ​វិញ​កាលពី​ថ្ងៃ​អង្គារ ក្រោយពី​មាន​ការ​តវ៉ា​ដែល​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ជាមួយ​ថៅកែ​របស់​ខ្លួន។

បុគ្គលិក​ទាំង​នោះ​បាន​និយាយ​ថា បុគ្គលិក​ចំនួន​១៦​នាក់​នៅ​ភោជនីយដ្ឋាន​អាហារ​សមុទ្រ ស៊ាវ ស៊ាវ ក្នុង​ខណ្ឌ​ដូនពេញ បាន​និយាយ​ថា ពួក​ខ្លួន​បាន​យក​ការ​ឈប់​សម្រាក​មួយ​សប្តាហ៍​សម្រាប់​ចូល​ឆ្នាំ​ថ្មី។ នៅ​ពេល​ពួក​ខ្លួន​ត្រឡប់​មក​ធ្វើការ​វិញ​នៅ​ថ្ងៃ​ច័ន្ទ ថៅកែ​របស់​ខ្លួន​ឈ្មោះ តាង សុខ លាង បាន​ប្រាប់​ពួក​ខ្លួន​ថា ពួក​ខ្លួន​លែង​មាន​ការងារ​ធ្វើ​ហើយ។

បុគ្គលិក​​​នៅ​​​ភោជនីយដ្ឋាន​​​​​​​​ ស៊ាវ ស៊ាវ ដែល​​​ស្ថិត​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ នាំ​​​គ្នា​​​តវ៉ា​​​​​​កាល​​​ពី​​​ម្សិលមិញ ប្រឆាំង​​​ការ​​​បណ្តេញ​​​ពួក​​​គេ​​​ចេញ​​​ពី​​​ការ​​​ងារ​​​ដោយ​​​សារ​​​ឈប់​​​សម្រាក​​​​​​មួយ​​​សប្តាហ៍​​​ អំឡុង​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​​​​ ប៉ុន្តែ ឥឡូវ​​​បាន​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​ហើយ​​​។ រូបថតៈស៊ីវ ចាន់ណា/​​​ឌឹ ខេមបូឌា ដេលី
បុគ្គលិក​​​នៅ​​​ភោជនីយដ្ឋាន​​​​​​​​ ស៊ាវ ស៊ាវ ដែល​​​ស្ថិត​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ នាំ​​​គ្នា​​​តវ៉ា​​​​​​កាល​​​ពី​​​ម្សិលមិញ ប្រឆាំង​​​ការ​​​បណ្តេញ​​​ពួក​​​គេ​​​ចេញ​​​ពី​​​ការ​​​ងារ​​​ដោយ​​​សារ​​​ឈប់​​​សម្រាក​​​​​​មួយ​​​សប្តាហ៍​​​ អំឡុង​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​​​​ ប៉ុន្តែ ឥឡូវ​​​បាន​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​ហើយ​​​។ រូបថតៈស៊ីវ ចាន់ណា/​​​ឌឹ ខេមបូឌា ដេលី

ក្រុម​នេះ​អះអាង​ថា ពួក​ខ្លួន​ត្រូវ​បាន​បណ្តេញ​ចោល​ដោយ​មិន​ត្រឹមត្រូវ នៅ​ពេល​ពួក​ខ្លួន​មាន​សិទ្ធិ​យក​ការ​ឈប់​សម្រាក​នៅ​អំឡុង​ពេល​ថ្ងៃ​បុណ្យ​ជាតិ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក សុខ លាង បាន​និយាយ​ថា លោក​បាន​ឲ្យ​ពួកគេ​ឈប់​សម្រាក​បី​ថ្ងៃ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន តាម​ការ​ព្រមព្រៀង​ដែល​ចែង​ក្នុង​កិច្ច​សន្យា​នេះ ពួកគេ​ត្រូវ​ធ្វើការ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​វិញ។

យឿន សារុន អាយុ​២៤​ឆ្នាំ ដែល​បាន​និយាយ​ថា នាង​បាន​ធ្វើការ​៨៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍​នៅ​ភោជនីយដ្ឋាន​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​បុគ្គលិក​ដែល​បាន​តវ៉ា​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​នោះ​កាលពី​ថ្ងៃ​អង្គារ បាន​អះអាង​ថា ប្រាក់ខែ​របស់​នាង​ត្រូវ​បាន​កាត់ ហើយ​ការ​បណ្តេញ​នាង​ចេញ​ពី​ការងារ​គឺ​មិន​ត្រឹមត្រូវ​ទេ។

នាង​បាន​និយាយ​ថា “ខ្ញុំ​គ្រាន់តែ​ចង់​បាន​ប្រាក់ខែ​របស់​ខ្ញុំ បន្ទាប់មក​ខ្ញុំ​នឹង​ទៅ​ផ្ទះ​វិញ។ បើ​ទោះ​ជា​គេ​ឲ្យ​យើង​ចូល​ធ្វើការ​វិញ​ក៏ដោយ ក៏​អាច​នឹង​មាន​បញ្ហា​ដដែល​នេះ​ទៀត​ដូច​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ”។

លោក សុខ លាង បាន​និយាយ​ថា លោក​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាក់លាក់​ជាមួយ​បុគ្គលិក​ធ្វើការ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជា​ថ្នូរ​នឹង​ប្រាក់​បន្ថែម​១៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ឬ​មិន​ធ្វើការ​ក៏​បាន តែ​ត្រូវ​កាត់​ប្រាក់​ខែ។ បើ​ទោះ​ជា លោក​បាន​អះអាង​ថា​បាន​ធ្វើ​តាម​ច្បាប់​ការងារ​ក៏ដោយ លោក​បាន​សម្រេច​កាលពី​ថ្ងៃ​អង្គារ​ឲ្យ​បុគ្គលិក​ចូល​ធ្វើការ​វិញ។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​សម្រេច​យក​ពួកគេ​វិញ ពីព្រោះ​ពួកគេ​យល់​ការងារ។ បើ​ខ្ញុំ​ជួល​អ្នក​ផ្សេង ខ្ញុំ​នឹង​ខាត​ពេល​បង្ហាត់បង្រៀន​ពួកគេ”។

ហ៊ុន គឹមសេង មេដឹកនាំ​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវា​កម្ពុជា បាន​និយាយ​ថា លោក​រីករាយ​នឹង​ការ​សម្រេច​របស់​លោ សុខ លាង ក្នុង​ការ​ទទួល​យក​បុគ្គលិក​ទាំង​នោះ​វិញ ហើយ​ឲ្យ​ពួកគេ​ឈប់​សម្រាក​បួន​ថ្ងៃ​ក្នុង​មួយ​ខែ ប៉ុន្តែ​ថា ជម្លោះ​នេះ​នឹង​មិន​កើត​ឡើង​ជាថ្មី​ទៀត​ទេ។

លោក​បាន​និយាយ​ថា “លក្ខខណ្ឌ​ការងារ​គួរ​យក​មក​ប្រើ​តាំង​ពី​មុន។ ប្រសិនបើ​ភោជនីយដ្ឋាន​នេះ​មាន​លក្ខខណ្ឌ​នេះ​ពី​មុន​មក បញ្ហា​នេះ​ប្រហែល​មិន​កើត​ឡើង​ទេ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស