28.4 C
Phnom Penh

អ្នក​​​ថត​​​រូប​​​​​​​​​មន្ទីរ​​​ស-២១​​​រៀប​​​រាប់​​​ពី​​​​​​ការ​​​សម្លាប់​​​ជន​​​ស្លូត​​​ត្រង់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ញ៉ែម អេន អតីត​​​អ្នក​​​ថតរូប​​​មន្ទីរ​​​ស​​​២១​​​បាន​​​ប្រាប់​​​​​​តុលាការ​​​ខ្មែរ​​​ក្រហម​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា ​​​លោក​​​ជឿ​​​ថា​​​​​​មាន​​​គ្រាន់​​​តែ​​​មួយ​​​ផ្នែក​​​តូច​​​​​​នៃ​​​មនុស្ស​​​រាប់​​​ពាន់​​​នាក់​​​ប៉ុណ្ណោះ​​​ដែល​​​បាន​​​ស្លាប់​​​នៅ​​​ក្នុង​​​គុក គឺ​​​មាន​​​ទោស​​​ពី​​​បទ​​​ល្មើស​​​ពួក​​​គេ ហើយ​​​បាន​​​អះអាង​​​ថា លោក​​​​​​បាន​​​ប្រមូល​​​ឯកសារ​​​មិន​​​ទាន់​​​គេ​​​បាន​​​ឃើញ និង​​​របស់​​​រំឭក​​​​​​យ៉ាង​​​ច្រើន​​​ក្រាស់​​​ក្រែល។​​​​​​

លោក អេន ដែល​​​មាន​​​រូប​​​ថត​​​នៃ​​​​​​ជន​​​រង​​​គ្រោះ​​​​​​មន្ទីរ​​​​​​សន្តិសុខ​​​​​​ក្រុង​​​ភ្នំពេញ​​​ប្រមាណ​​​១២.០០០​​​នាក់​​​​​​​​​​​​ព្យួរ​​​តាម​​​ជញ្ជាំង​​​ដែល​​​ឥឡូវ​​​នេះ​​​គេ​​​ហៅ​​​ថា សារមន្ទីរ​​​ប្រល័យ​​​ពួជសាសន៍​​​ទួល​​​ស្លែង គឺ​​​បាន​​​ហៅ​​​ការ​​​កាប់​​​សម្លាប់​​​នៅ​​​ទី​​​​​​នោះ​​​ថា “អយុត្តិធម៌”។​​​​​​

លោក អេន បាន​​​ិយាយ​​​ថា “​​​ការបោស​​​សម្អាត​​​គឺ​​​អយុត្តិធម៌​​​សម្រាប់​​​ជន​​​រង​​​គ្រោះ ជាពិសេស​​​អ្នក​​​ដែល​​​ស្លាប់​​​នៅ​​​ទួល​​​ស្លែង​​​តែ​​​ម្តង។ ប្រហែល​​​​​​មាន​​​មនុស្ស​​​រាប់​​​ពាន់​​​នាក់​​​ត្រូវ​​​បាន​​​គេ​​​សម្លាប់​​​​​​នៅ​​​ទួល​​​ស្លែង ហើយ​​​​​​មាន​​​ត្រឹម​​​តែ​​​​​​ប្រហែល​​​១០០​​​នាក់​​​ប៉ុណ្ណោះ​​​ពិតជា​​​បាន​​​ប្រព្រឹត្ត​​​ល្មើស”។​​​

cam-photo-eccc-1អតីត​​​អ្នក​​​ថតរូប​​​មន្ទីរ​​​ស​​​២១រូប​​​នេះ​​​បាន​​​និយាយ​​​ថា លិខិត​​​ទាំង​​​ឡាយ​​​​​​ដែល​​​បាន​​​ទទួល​​​ពី​​​ថ្នាក់​​​លើ​​​និង​​​ចុះ​​​ហត្ថ​​​លេខា​​​​​​ដោយ​​​​​​ប៊ិច​​​ក្រហម​​​​​​ គឺ​​​រួម​​​មាន​​​ឈ្មោះ​​​​​​នៃ​​​អ្នក​​​ទោស​​​ដែល​​​ត្រូវ​​​កំណត់​​​​​​យក​​​ទៅ​​​សម្លាប់​​​ចោល​​​។

លោក​​​បាន​​​និយាយ​​​សំដៅ​​​លើ​​​​​​រដ្ឋ​​​មន្ត្រី​​​ការពារ​​​ជាតិ​​​ខ្មែរ​​​ក្រហម​​​ថា “មាន​​​​​​ក្រុម​​​និរសារ​​​ក្រុង​​​​​​ដែល​​​​​​បាន​​​បញ្ជូន​​​​​​ឯកសារ​​​​​​ទៅ​​​ប៉ុល ពត។ តាម​​​ធម្មតា នៅ​​​ពេល​​​​​​ដែល​​​ឯកសារ​​​ត្រឡប់​​​មក​​​​​​វិញ​​​ដោយ​​​មាន​​​​​​ហត្ថលេខា​​​ជា​​​​​​ប៊ិច​​​ក្រហម​​​ អ៊ីចឹង​​​អ្នក​​​ទោស​​​ទាំង​​​នោះ​​​នឹង​​​ត្រូវ​​​សម្លាប់​​​ចោល​​​ក្រោយ​​​មក​​​។ ជួន​​​កាល​​​ អ្នក​​​ទោស​​​​​​បាន​​​បញ្ជា​​​ឲ្យ​​​យក​​​ចេញ​​​ទៅ​​​ដោយ​​​ ស៊ុន សេន​​​”។

លោក អេន បាន​​​និយាយ​​​ថា​​​ លោក​​​បាន​​​ចូល​​​រួម​​​ស្តាប់​​​​​​សុន្ទរកថា​​​ដែល​​​ថ្លែង​​​ដោយ ប៉ុល ពត​​​ ដែល​​​រៀប​​​រាប់​​​ពី​​​​​​ផែនការ​​​កម្ចាត់​​​ចោល​​​​​​អ្នក​​​ដែល​​​គេ​​​គិត​​​ថា​​​ជា​​​​​​ភ្នាក់​​​ងារ​​​សេអ៊ីអា និង​​​កាហ្សេបេ​​​ដែល​​​បាន​​​​​​ជ្រៀត​​​ចូល​​​​​​ប្រទេស ក៏​​​ដូច​​​ជា​​​ “ភ្នាក់​​​ងារ​​​យួន”​​​​​​​​មក​​​ពី​​​វៀត​​​ណាម​​​​​​ដែល​​​មាន​​​បំណង​​​”លេប​​​ត្របាក់​​​ទឹក​​​ដី”​​​កម្ពុជា។​​​​​​​​​​​​

លោក អេន បាន​​​បម្រើ​​​ការ​​​​​​ជា​​​អភិបាល​​​រង​​​ស្រុក​​​​​​អន្លង់​​​វែង អតីត​​​​​​តំបន់​​​កាន់​​​កាប់​​​របស់​​​ខ្មែរ​​​ក្រហម​​​​​​ក្នុង​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​ បន្ទាប់​​​ពី​​​​​​ពួក​​​កុម្មុយ​​​នីស្ត​​​បាន​​​ទម្លាក់​​​អាវុធ​​​ចុះ​​​ក្នុង​​​ទស​​​វត្សរ៍​​​ឆ្នាំ​​​១៩៩០។

​​​ជា​​​មន្ត្រី​​​មាន​​​​​​ភាព​​​ចម្រូង​​​ចម្រាស លោក​​​​​​មាន​​​បំណង​​​ជា​​​ច្រើន​​​​​​ដើម្បី​​​ឆ្លៀត​​​យក​​​ប្រយោជន៍​​​​​​ពី​​​រឿង​​​រ៉ាវ​​​រស់​​​រាន​​​មាន​​​ជីវិត​​​របស់​​​លោក ដែល​​​រួម​​​មាន​​​​​​ការ​ប៉ុន​​​ប៉ង​​​លក់​​​​​​ស្បែក​​​ជើង​​​​​​សង្រែក​​​និង​​​​​​បង្គន់​​​របស់​​​ ប៉ុល ពត​​​ជា​​​ដើម។​​​ កាល​​​ពី​​​ឆ្នាំ​​​មុន ក្រសួង​​​វប្បធម៌​​​បាន​​​ហាម​​​ឃាត់​​​លោក​​​មិន​​​ឲ្យ​​​​​​លក់កំណត់​​​ប្រវត្តិ​​​​​​ចង​​​ចាំ​​​របស់​​​លោក​​​​​​នៅ​​​ក្នុង​​​ទី​​​ធ្លា​​​​​​សារមន្ទីរ​​​ទួល​​​ស្លែង​​​ទេ ដោយ​​​លើក​​​ហេតុ​​​ផល​​​ថា​​​លោក​​​មិន​​​មែន​​​​​​ជា​​​ជន​​​រងគ្រោះ និង​​​មាន​​​មន្ទិល​​​ថា លោក​​​យក​​​រូប​​​ថត​​​អ្នក​​​ដទៃ​​​​​​ធ្វើ​​​​​​ជា​​​របស់​​​ខ្លួន​​​ឯង។​​​​​​​​​​​​​​​

លោក និល ណុន ប្រធានអង្គជនុំ​​​ជម្រះ​​​​​​មើល​​​ទៅ​​​ខឹង​​​នឹង​​​លោក អេន ក្នុង​​​អំឡុង​​​ពេល​​​ផ្តល់​​​សក្ខីកម្ម​​​​​​របស់​​​លោក​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ដោយ​​​​​​ព្រមាន​​​លោក​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​កុំ​​​ឲ្យ​​​​​​ឆ្លើយ​​​ពង្វាង​​​​​​វែង​​​ពេក​​​ ដោយ​​​​​​មិន​​​បាន​​​ឆ្លើយ​​​​​​សំណួរ​​​ចំៗ។​​​​​​

នៅ​​​​​​ពេល​​​ចុង​​​បញ្ចប់​​​ ចៅក្រម​​​ ហ្សង់​​​ម៉ាក ឡា​​​វែញ បាន​​​ចោទ​​​សួរ​​​លោក អេន អំពី​​​ការ​​​អះអាង​​​ថា លោក​​​បាន​​​ប្រមូល​​​​​​ឯកសារ​​​សម័យ​​​ខ្មែរ​​​ក្រហម​​​ច្រើន ដែល​​​រួម​​​មាន​​​​​​រូប​​​ថត ខ្សែ​​​អាត់​​​សំឡេង​​​ចម្រៀង​​​បដិវត្ត​​​ និង​​​វីដេអូ​​​នៃ​​​មេដឹក​​​នាំ រួម​​​មាន​​​តា​​​ម៉ុក មេបញ្ជាការ​​​​​​តំបន់​​​និរតី​​​ជា​​​ដើម។

លោក អេន បាន​​​និយាយ​​​ថា “រូប​​​ថត​​​ទាំង​​​នោះ​​​ខ្ញុំ​​​បាន​​​ថត​​​។ ខ្ញុំ​​​​​​យក​​​បាន​​​​​​រូប​​​ថត​​​ខ្លះ​​​ពី​​​ផ្ទះ​​​ប៉ុល ពត បន្ទាប់​​​ពី​​​គាត់​​​ស្លាប់”។​​​​​​​​​​​​

លោក អេន​​​ បាន​​​និយាយ​​​សំដៅ​​​លើ​​​​​​មជ្ឈមណ្ឌល​​​ឯកសារ​​​កម្ពុជា​​​ថា “ជួន​​​កាល​​​ខ្ញុំ​​​បាន​​​បង្ហាញ​​​ឯកសារ​​​ខ្លះ​​​ឲ្យ​​​អ្នក​​​ស៊ើប​​​អង្កេត​​​ ឬ​​​ចៅក្រម ហើយ​​​ខ្ញុំ​​​មិន​​​ហ៊ាន​​​​​​ប្រថុយ​​​បង្ហាញ​​​ឯកសារ​​​ទាំង​​​នោះ​​​​​​ទៅ​​​អង្គភាព​​​ផ្សេង​​​ទៀត មាន​​​ទាំង​​​​​​ឌី​​​ស៊ីខេម”។

​​​លោក អេន បាន​​​និយាយ​​​បន្ត​​​ថា “​​​ខ្ញុំ​​​នៅ​​​មាន​​​កាម៉េរ៉ា​​​វីដេអូ​​​១៩​​​គ្រឿង។ តាម៉ុក និង​​​ប៉ុល ពត​​​បាន​​​ឲ្យ​​​មក​​​ខ្ញុំ។ ខ្ញុំ​​​ស្រឡាញ់​​​​​​ឧបករណ៍​​​ទាំង​​​នេះ​​​ណាស់។ ទោះ​​​ជា​​​មួយ​​​ចំនួន​​​វា​​​មិន​​​ដើរ​​​ក៏​​​ដោយ ក៏​​​​​​វា​​​មាន​​​តម្លៃ​​​ប្រវត្តិសាស្ត្រ​​​សម្រាប់​​​ខ្ញុំ​​​​​​ដែរ”៕​​​រើន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស