35 C
Phnom Penh

តុលាការ​​ចោទ​ប្រកាន់​​លោក ស៊ូ ម៉ារិទ្ធ អតីត​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ពីបទ​ជួញដូរ​ឈើ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​ខេត្ត​​​មណ្ឌល​​​​​​គិរី​​​បាន​​​បន្ថែម​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​ឈើ​​​បណ្តោះ​​​អាសន្ន​​​ទៅ​​​ក្នុ​​​ងបញ្ជី​​​បទ​​​ឧក្រិដ្ឋ​​​កាន់​​​តែ​​​កើន​​​ឡើង​​​ដែល​​​ប្រព្រឹត្ត​ដោយ​​លោក​ស៊ូ ម៉ារិទ្ធ អតីត​​​មន្ត្រីកង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ បន្ទាប់​​​ពី​​​រត់​​​គេច​​​ពី​​​អា​​​ជ្ញាធរ​​​​អស់​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ខែ​​​។

លោក ស៊ូ ម៉ារិទ្ធ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​ដាក់​​​របាំង​​​ផ្លូវ​​​ឃាត់​​​រថយន្ត​​​ ឡិច​សីុសរបស់​​​លោក ​​​បន្ទាប់​​​ពី​​​មានការ​បើក​​​ដេញ​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧៦​​​​​​។ ក្រុម​​​មន្ត្រី បាន​​​​​ព្យា​យាម​​​​​​ឃាត់​​​រថយន្ត​​​នេះ​​​នៅ​​​ពេល​​​ពួក​​​គេ​​​សង្កេត​​​ឃើញ​​​​​​ថា រថយន្ត​នេះ​ដឹក​​​ធ្ងន់​​​គួរ​​​ឲ្យ​​​សង្ស័យ ព្រោះ​ផ្ទុក​​​​​​ធ្ងន់​ខុសពីធម្មតា​ ហើយ​​​បាន​​​រក​​​ឃើញ​​​ឈើ​​​​​ធ្នង់​ជា​ប្រភេទ​​​ឈើ​ប្រណីត​​​​​ចំនួន​៨​​​ដុំ​​​។ ជាង​ឈើ​​​​បី​​​នាក់​​​ដែល​​​ជិះ​​​ក្នុង​​​រថយន្ត​​​នោះ​ជាមួយ​​​លោក ស៊ូ ម៉ារិទ្ធ ក៏​​​ត្រូ​​​វ​បាន​​​ចាប់​​​ខ្លួន​​​​​​ដែរ​​​។

កាល​​​ពី​​​ម្សិលមិញ លោក សូ​ សុវិជ្ជា ​ព្រះ​រាជ​​​អាជ្ញារង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ទាំង​​​៤​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​បណ្តោះ​​​អាសន្ន​​​។ ​លោក​​​បាន​​​ថ្លែង​​​ថា ”បន្ទាប់​​​ពី​​​សាក​​​សួរ​​​ពួកគេ​រួច ខ្ញុំ​​​បាន​​​ចោទ​​​ប្រកាន់​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ពី​​​បទ​​​ដឹក​​​​ឈើ​​​ដោយ​​​ខុស​​​ច្បាប់”។

លោក សុវិជ្ជា ​​​មាន​​​ប្រសាសន៍ថា ​លោក​​​​​មិន​​​បាន​​​ដឹង​​​អំពី​​​ការ​​​ចោទប្រកាន់​​​ផ្សេង​​​ទៀត​​ដែល​​​​លោក ស៊ូ ម៉ារិទ្ធ កំពុង​ប្រឈម​ឡើយ​​​។

កាល​​​ពី​​​ខែ​​​កុម្ភៈ លោក ស៊៊ូ ម៉ារិទ្ធ តាម​​​ការ​អះ​​អាង​ថា បាន​​​​​​បាញ់​​​​​​សំដៅ​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​​​​ហត្ថ ​និង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​ដែល​​​បានជិះ​​​​តាម​​​រថយន្ត​​​ដឹក​​​ឈើ​​​ទៅដល់​ផ្ទះ​របស់​​​លោក​​​ ប៉ុន្តែ ​លោក​អាច​​​​គេច​​​ខ្លួន​​​រួច​​​។ ក្នុង​​​រយៈ​​​ពេល​​​​ត្រឹម​តែ​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​ លោក​​​ត្រូ​​​វបាន​​​ចោទ​​​ប្រកាន់​​​កំបាំង​​​​​មុខ​​​បណ្តោះ​​​អាសន្ន​​​ពីបទ​​​ប្រើ​​​ប្រាស់​​​អាវុធ​​​ខុស​​​ច្បាប់​​​។

កាល​​​ពី​​​ម្សិលមិញ លោក ជា​​​ សុវណ្ណថេត ​ព្រះរាជអាជ្ញារង​​​ដែល​​​ទទួល​បន្ទុក​ដោះ​​​ស្រាយ​​​​​​ករណី​​​នេះ​​​មាន​​​ប្រសាសន៍​​​ថា ការ​​​​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​មាន​​​អាវុធ​​​នៅ​​​មាន​​​ដដែល​​​។ លោក​​​​​​​​​ថ្លែង​​​​​​ថា លោក ស៊ូ ម៉ារិទ្ធ មាន​​​ដីកា​​​ចាប់​​​ខ្លួន​​​ចំនួន​​​​​​បី​​​នៅ​​​ពេល​​​លោក​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ប៉ុន្តែ លោក​​​មិន​​​ដឹង​​​អំពី​​​ដីកា​​​ពីរ​​​ផ្សេង​​​ ទៀត​​​​ឡើយ​​​។

កាល​​​ពី​​​ឆ្នាំ​​​២០១៤​​​លោក ស៊ូ ម៉ារិទ្ធ បាន​​​ដក​កាំភ្លើង​​​​​​ភ្ជង់​​​ក្បាល​​​លោក សិុន វណ្ណវុធ ​អភិបាល​​​ស្រុក​​​​​​កែវសីមា ក្នុង​​​ការ​​​ប៉ុន​​​ប៉ង​​​ដោះ​​​លែង​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ដែល​​​អភិបាល​​​ស្រុក​​​រូប​​​នេះ​​​បានពិន័យ​ចំពោះ​​​​ការ​​​ដឹក​​​ឈើ​​​ប្រណីត​​​​​​ខុស​​​ច្បាប់​​​។

ការ​​​ជួញ​​​ដូរ​​​ឈើ​​​ពិន័យ​​​​ត្រឹម​តែ​ជា​ប្រាក់​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ ការ​​​មាន​​​អាវុធ​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ។

លោក ជុយ សុឃាង នាយ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ដែល​​​ដំបូង​បាន​​​សាក​​​​​​​​សួរ​​​បុរស​​​ទាំង​​​៤​​​នាក់​​​នេះ​​​ បន្ទាប់ពី​​​ការ​​​ចាប់​​​ខ្លួន​​​​​​កាល​​​ពីថ្ងៃ​​​ពុធ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស