29 C
Phnom Penh

លោក​ ទៀ បាញ់ នឹង​ធ្វើ​ជា​ប្រធាន​​ការ​​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បាន​ប្រកាស​បន្ទាប់ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​​សុក្រ​ថា លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ដែល​កាន់​តំណែង​យូរ​ ទទួល​​បាន​ការ​​តែង​តាំង​ធ្វើ​ជា​ប្រធាន​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​រៀបចំ​ការ​ប្រកួត​នោះ​។

លោក​នាយក​រដ្ឋមន្ត្រី​​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា “គណៈរដ្ឋមន្ត្រី​…​បាន​សម្រេច​​ផ្ដល់​តួនាទី​ដល់​​លោក​ ទៀ បាញ់ ​​​ឧបនាយក​រដ្ឋមន្ត្រី​​ ធ្វើ​ជា​ប្រធាន​កីឡា​ស៊ីហ្គេម​ រួម​ទាំង​មាន​​ទេស​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត​ជា​អនុប្រធាន​ ក្នុង​នោះ​មាន​​ [រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ] ​អូន ព័ន្ធមុន្នីរ័ត្ន ដែរ​។ ក្រៅ​ពី​ថវិកា​សាង​សង់​ពហុកីឡាដ្ឋាន​​ដែល​ជា​ជំនួយ​មិត្ត​ចិន រាជរដ្ឋាភិបាល​​កម្ពុជា​ត្រៀម​ប្រាក់​បម្រុង​ប្រមាណ​ជាង​៤០​លាន​ដុល្លារ​ទៀត​ទុក​សម្រាប់​ការ​រៀបចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣​”។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​​បន្ទាប់ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ កំណើន​សេដ្ឋកិច្ច​រឹងមាំ​របស់​ប្រទេស​កម្ពុជា​ នឹង​ជោគ​ជ័យ​ផ្នែកកីឡា​ថ្មីៗ​នេះ​​លើ​ឆាក​អន្តរជាតិ​បាន​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​​ឲ្យ​វិនិយោគ​ថែម​ទៀត​ក្នុង​ផ្នែក​កីឡា​។

នៅ​ពេល​សួរ​អំពី​លក្ខណៈ​សម្បត្តិ​ផ្នែក​កីឡា​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​វ័យ​៧០​ឆ្នាំ​រូប​នេះ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​និយាយ​ថា “​ទម្លាប់​របស់​គាត់​​គឺ​លេង​ហ្គោហ្វ​។ គាត់​លេង​ហ្គោហ្វ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ​និង​អ្នក​ផ្សេង​ទៀត​មក​ពី​ប្រទេស​ផ្សេង​។ ក្រៅ​ពីនោះ ខ្ញុំ​មិន​ដឹង​ទេ”។

កីឡាករ​ និង​អ្នក​គ្រប់គ្រង​​ប្រហែល​១ម៉ឺន​នាក់​​ត្រូវ​គេ​រំពឹង​ថា នឹង​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣​នេះ ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​​ពី​ថ្ងៃទី១ ខែ​ធ្នូ ដល់​ថ្ងៃទី​១៥ ខែ​ធ្នូ៕ និត​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស