លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាចាកចេញពីតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ បន្ទាប់ពីសាកសួរទាក់ទងនឹងបណ្ដឹងបរិហារកេរ្តិ៍របស់គណបក្សកាន់អំណាចប្រឆាំងអ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ។ រូបថតដោយ ស៊ីវ ចាន់ណា
Latest
ក្រសួងបរិស្ថានព្រមានអ្នកចូលរួមធ្វើសកម្មភាពការពារធនធានធម្មជាតិជាមួយអង្គការមាតាធម្មជាតិ
ក្រសួងបរិស្ថានប្រកាសចាត់វិធានការច្បាប់លើអ្នកដែលចូលរួមធ្វើសកម្មភាពជាមួយអង្គការមាតាធម្មជាតិ ដឹកនាំដោយលោក អាឡិច បន្ទាប់ពីយុវជនអង្គការនេះស្នើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានឲ្យដកហូតដីតំបន់ឧទ្យានជាតិពីក្រុមហ៊ុនឯកជនមកទុកជាសម្បត្តិរដ្ឋវិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចុះថ្ងៃទី២៤ ខែឧសភា ដោយចោទអង្គការ «មាតាធម្មជាតិ» ដឹកនាំលោក អាឡិច ហ្សេនដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ជនជាតិអេស្ប៉ាញ ថាមិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល ផ្ទុយទៅវិញជាអង្គការដែលចាត់តាំងខុសច្បាប់។
ក្រសួងថាអង្គការនេះមិនបានធ្វើការចុះបញ្ជីជាសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលតាមការកំណត់របស់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះទេ។
ក្រសួងបរិស្ថានក៏បានព្រមានចាត់វិធានការច្បាប់ទៅលើអ្នកដែលចូលរួមធ្វើសកម្មភាពការពារធនធានធម្មជាតិជាមួយអង្គការចលនាមាតាធម្មជាតិ ក្រោមហេតុផលថា អង្គការនេះធ្វើសកម្មភាពប្រាសចាកនឹងឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា។
តែយ៉ាងណា សារព័ត៌មាន The Cambodia...