34 C
Phnom Penh

នគរាបាល​ចាប់ខ្លួន​ជន​ជាតិ​នីហ្សេរីយ៉ា​នៅ​អាកាស​យានដ្ឋាន​ដែល​​លេប​កូកាអីុន​១គីឡូក្រាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ចាប់​ខ្លួន​បុរស​ម្នាក់ជួញ​ដូរ​កូកាអីុន​ទម្ងន់​ជាង​១គីឡូក្រាម​ដែល​ជន​នេះ​បាន​លេប​ចូល​ក្នុង​ពោះ និង​អ្នក​សម​គំនិត​ម្នាក់ទៀត​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​​​ជាតិ​​​​ភ្នំពេញ​កាល​ពី​ម្សិលមិញ។

យោង​តាម​នគរបាល​បាន​ឱ្យ​ដឹង​ថា ជន​ជាតិ​នីហ្សេរីយ៉ាពីរនាក់​ឈ្មោះ អានថូនី អូកាហ្វ័រ អីុហ៊្វាន​​​យី (Anthony Okafor Ifeanyi) និង ប៉ាស្កាល់ អាឌីបេ (Paschal Adibe) ដែល​មាន​​អាយុ​ខ្ទង់​៣០ឆ្នាំដូច​គ្នា​ ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ចុះពី​ជើង​ហោះហើរ​​មកពី​អារ៉ាប់រួម​អេមីរ៉ាតតាម​ប្រទេស​វៀត​ណាម​​នៅ​ម៉ោង​ប្រហែល​​៣ និង​៣០នាទី​រសៀលថ្ងៃ​​ម្សិល​​​­មិញ។

លោក ខៀវ សាមាន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​​ក្រសួង​មហា​ផ្ទៃ​បាន​​​មាន​ប្រសាសន៍​ថា “​យើង​បាន​​សម្លឹង​មើល​មុខ​របស់ពួកគេ យើង​អាច​ដឹង​ថា [​ពួកគេ​មាន​ថ្នាំ​​​ញៀន] យើង​បាន​នាំ​ពួកគេ​ទៅ​ស្កែន ហើយ​បាន​រក​ឃើញ​ថ្នាំញៀន និង​បាន​យក​វា​ចេញ”។

លោក សាមាន បាន​មាន​ប្រសាសន៍​ថា ការ​ឆ្លុះ​កាំរស្មីអុិច​អ្នក​ទាំង​ពីរ​​បង្ហាញ​ថា មាន​វត្ថុគួរ​ឱ្យ​សង្ស័យ​មួយ​ចំនួន​ធំ​ក្នុង​ពោះ​របស់ អូកាហ្វ័រ អីុហ៊្វាន​​​យី ហើយ​ទីបំផុត​ជន​នេះ​ត្រូវ​បាន​រក​ឃើញ​ថា មាន​កូកាអីុន​​​​ទំហំ​​​ប៉ុន​ដុំ​សាច់​ក្រក​ចំនួន​៧០ដុំ​រុំក្នុង​ថង់​​ប្លាស្ទិក។

លោក​បាន​ថ្លែង​ថា “​ជាទូទៅ ថ្នាំញៀន​មួយចំនួន​​ត្រូវបាន​ចែក​ចាយ​ក្នុង​ប្រទេស​ ហើយ​មួយ​ចំនួនទៀត​​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ជិត​ខាង​ដូច​ជា​ប្រទេស​ថៃ​ជា​​​ដើម”​​​។​​​ លោក​បាន​បន្ថែម​ថា អ្នក​ទាំង​ពីរ​​ត្រូវ​បាន​បញ្ជូនទៅ​តុលាការ​ដើម្បីធ្វើការ​សាកសួរ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ។

សេចក្តី​ថ្លែង​ការ​ណ៍​នៅក្នុង​គេហទំព័រ​របស់​នគរបាល​ជាតិ​បាន​លើកឡើង​ថា អូកា​​​ហ្វ័រ អីុហ៊្វាន​​​យី ត្រូវ​បាន​រក​ឃើញ​មាន​កូកា​​​អីុន​សរុប​​១.០៣៩,១​ក្រាម​៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស