28 C
Phnom Penh

លោក​ ហ៊ុន សាន មិន​អើពើ​នឹង​បទ​បញ្ជា​ឱ្យ​បិទសង្វៀន​ជល់មាន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុកល្វាឯម, ខេត្តកណ្ដាល- បើទោះជាត្រូវបានបញ្ជាឲ្យបិទសង្វៀនជល់មាន់ខុសច្បាប់កាលពីដើមខែនេះក៏ដោយ ក៏លោក ហ៊ុន សាន បងប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងនៅតែបើកសង្វៀនជល់មាន់នៅខាងក្រៅបរិវេណផ្ទះរបស់លោកនៅទីនេះដដែល។

Cambodian duck sellers watch a cockfight in a market in the southeastern town of Kompong Trach March 8, 2005. The World Health Organisation (WHO), which is leading a push for $829,000 in international funding for bird flu surveillance, says Cambodia will not be able to prepare adequate defences against bird flu without outside help. Picture taken March 8, 2005. TO ACCOMPANY FEATURE BIRD FLU-CAMBODIA REUTERS/Chor Sokunthea  CS/SA/DH - RTR4WLN

កាលពីម្សិលមិញ មនុស្សជាច្រើននាក់បានចូលតាមទ្វាររបងដែលមានអ្នកយាមទៅកាន់ផ្ទះរបស់លោក ហ៊ុន សាន ដែលស្ថិតក្នុងឃុំអរិយក្សត្រ ដោយនិយាយថា ពួកគេទៅទីនោះដើម្បីភ្នាល់ការជល់មាន់ខុសច្បាប់ ហើយមួយចំនួនទៀតមានកាន់មាន់ដែលបម្រះចុះឡើងនៅក្នុងទ្រុង និងក្នុងកន្ត្រកយួរ។

អ្នកយកព័ត៌មានអាចចូលទៅក្នុងបរិវេណ ផ្ទះរបស់លោក ហ៊ុន សាន បានជាមួយអ្នកភ្នាល់ជាច្រើនទៀត ដែលបានដើរចូលប៉ប៉្រុយតាមទ្វាររបងពណ៌ខៀវនៅម៉ោងប្រហែល៩និង៣០នាទីព្រឹក ប៉ុន្តែសន្តិសុខបានហាមពួកគេមិនឲ្យចូលទៅជិតសង្វៀនជល់មាន់ទេ ទីដែលមនុស្សមួយក្រុមធំបានប្រមូលផ្ដុំគ្នា ដោយនិយាយថា ពួកគេមិនចង់ឲ្យមានការបង្ក “បញ្ហា”ដល់លោក ហ៊ុន សាន។

នៅពេលទាក់ទងក្រោយមកតាមទូរស័ព្ទ អ្នកភ្នាល់ម្នាក់នៅផ្ទះនេះបាននិយាយថា គាត់តែងតែទៅកាន់សង្វៀនជល់មាន់នេះជាប្រចាំដើម្បីភ្នាល់ជាមួយអ្នកភូមិជាច្រើននាក់ទៀត។

បុរសរូបេនះដែលនិយាយក្នុងលក្ខខណ្ឌអនាមិក ព្រោះគាត់ខ្លាចត្រូវគេហាមមិនឲ្យចូលសង្វៀននោះទៀតនៅពេលអនាគតបាននិយាយថា ”សង្វៀនជល់មាន់នេះជល់ប្រាំថ្ងៃក្នុងមួយសប្ដាហ៍ លើកលែងតែថ្ងៃអង្គារ និងថ្ងៃសុក្រ ហើយមួយលើកៗមានការភ្នាល់ចាប់ពី៥០០ដុល្លារដល់៥.០០០ដុល្លារ”។

គាត់បានបន្ថែមថា នគរបាលតែងតែឈរជើងនៅសង្វៀនជល់មាន់នោះដើម្បីឃ្លាំមើល ហើយថា គាត់បានឃើញលោកស្នងការរងម្នាក់នៅទីនោះកាលពីថ្ងៃអាទិត្យ ដើម្បីការពារប្រតិបត្តិការនោះ។

លោក ម៉ៅ ភិរុណ អភិបាលខេត្តបានមានប្រសាសន៍កាលពីថ្ងៃទី៨ខែឧសភាថា លោកបានបញ្ជាឲ្យលោក ហ៊ុន សាន បិទសង្វៀនជល់មាន់នោះជាបន្ទាន់។ នៅពេលទាក់ទងកាលពីម្សិលមិញ លោកបានអះអាងថា អាជ្ញាធរកំពុងធ្វើការយ៉ាងសកម្មដើម្បីបិទសង្វៀនជល់មាន់នេះ ហើយបានបដិសេធការចោទប្រកាន់ថា មានការឃុបឃិតពីនគរបាល។

លោក ម៉ៅ ភិរុណ បានមានប្រសាសន៍ថា “កាលពីថ្ងៃសុក្រ ខ្ញុំបានបញ្ជាឲ្យលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តចាត់វិធានការលើល្បែងភ្នាល់ខុសច្បាប់នេះ ហើយឥឡូវនេះ លោក កំពុងសហការជាមួយព្រះរាជអាជ្ញាដើម្បីបិទកន្លែងនេះ”។

លោកបានមានប្រសាសន៍បន្ថែមថា “ទេ ស្នងការរងរបស់ខ្ញុំមិនបានការពារល្បែងខុសច្បាប់ដូចការចោទប្រកាន់ឡើយ”។

បងប្រុសរបស់លោកនាយករដ្ឋមន្ត្រីរូបនេះបដិសេធថា លោកមិនបានបើកសង្វៀនជល់មាន់ខុសច្បាប់ទេ ហើយបានព្រមានអ្នកកាសែតកុំឲ្យសរសេររឿងអំពីលោក។

លោក ហ៊ុន សាន បានមានប្រសាសន៍ថា “សង្វៀនជល់មាន់នេះមិនមែនជារបស់ខ្ញុំទេ ហើយក្រុមគ្រួសាររបស់ខ្ញុំមិនលេងល្បែងជល់មាន់ជារបរឡើយ។ អ្នកកាសែតមិនគួរសរសេររឿងមិនល្អឡើយ ហើយពួកគេត្រូវដឹងថា ខ្ញុំជានរណាមុនពេលចុះផ្សាយ”។

លោក ហ៊ុន សាន បានមានប្រសាសន៍បន្ថែមថា ”ខ្ញុំមិនព្រមានអស់លោកទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់អស់លោកថា ដើម្បីរស់នៅអស់មួយជីវិត អស់លោកត្រូវធ្វើរឿងល្អៗ ហើយកុំធ្វើឲ្យគេស្អប់អស់លោកឲ្យសោះ”៕ សារុន (រាយការណ៍បន្ថែមដោយ George Wright)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស