28 C
Phnom Penh

ក្រសួង​​​សុខាភិបាល​​​នឹង​​​ចាប់​​​ផ្តើម​​​ផាកពិន័យ​​​​​​​​អ្នក​​​ដែល​​​បំពានបម្រាម​​​ហាម​​​​ជក់​​​បារី​​​តាម​​​ទីសាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលបានប្រកាសថា អ្នកដែលជក់បារីនៅក្នុងការិយាល័យ ភោជនីយដ្ឋាន និងទីសាធារណៈផ្សេងៗនឹងត្រូវអនុញ្ញាតឲ្យជក់តែនៅក្នុងកន្លែងដែលមានការកំណត់ច្បាស់លាស់ប៉ុណ្ណោះ បើពុំដូច្នោះទេទាំងអ្នកជក់ ទាំងម្ចាស់អាជីវកម្មនានានឹងប្រឈមការផាកពិន័យ។

cam-photo-tobacco-800x533បន្ទាប់ពីការអនុម័តរបស់រដ្ឋាភិបាលកាលពីខែមីនាលើអនុក្រឹត្យមួយដែលហាមមិនឲ្យជក់បារីនៅទីសាធារណៈ ក្នុងនោះរួមមានដូចជាការពិន័យជាប្រាក់២០.០០០រៀល សម្រាប់អ្នកជក់ដែលបំពានច្បាប់ និង៥០.០០០រៀលសម្រាប់ម្ចាស់អាជីវកម្មនោះ ក្រសួងបានចេញសេចក្តីប្រកាសមួយកាលពីសប្តាហ៍មុន ដោយដាក់ចេញនូវផែនការអនុវត្តជាក់លាក់។

សេចក្តីប្រកាសនេះដែលចុះកាលបរិច្ឆេទ កាលពីថ្ងៃពុធ មានខ្លឹមសារដូច្នេះថា “សញ្ញាបម្រាមត្រូវតែសរសេរជាភាសាខ្មែរ និងអង់គ្លេសថា ‘ ហាមជក់បារី និង No Smoking ‘ អមដោយរូបសញ្ញានៃបារីនៅក្នុងរង្វង់មូលពណ៌ក្រហមដោយមានបន្ទាត់ឆ្នូតក្រហមកាត់បញ្ឆៀង”។

លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងកាលពីម្សិលមិញថា ការចេញសេចក្តីប្រកាសនេះជាសញ្ញានៃការបញ្ចប់ “រយៈពេលសាកល្បង” មួយរយៈខ្លីក្រោយមានការអនុម័តអនុក្រឹត្យនេះនិងជាការចាប់ផ្តើមនៃប្រព័ន្ធផាកពិន័យចំពោះអ្នកដែលត្រូវបានរកឃើញថា បំពានច្បាប់ស្តីពីការគ្រប់គ្រងថ្នាំជក់។

អ្នកនាំពាក្យរូបនេះបានលើកឡើងបន្ថែម ថា មន្ត្រីនគរបាលយុត្តិធម៌ផ្ទាល់របស់ក្រសួងនឹងត្រូវឲ្យទទួលបន្ទុកអនុវត្តច្បាប់នេះ។

លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានលើកឡើងថា ក្រសួងមានអង្គភាពនគរបាលជាច្រើនដែលត្រូវដាក់ឲ្យទទួលបន្ទុកអនុវត្តច្បាប់សុខាភិបាល ប៉ុន្តែ ថា មកទល់ពេលនេះអង្គភាពគ្រប់គ្រងថ្នាំជក់ថ្មីនៅមិនទាន់ចេញការផាកពិន័យណាមួយនៅឡើយទេ។

លោកបានមានប្រសាសន៍ថា “មកទល់ពេលនេះគ្មានម្ចាស់ភោជនីយដ្ឋានឬបុគ្គលណាមួយត្រូវបានផាកពិន័យឡើយ។ ក្រសួងកំពុងស្ថិតក្នុងដំណើរការជូនដំណឹងប្រជាពលរដ្ឋអំពីបញ្ហានេះនៅឡើយ។

លោក Mark Schwisow ប្រធានប្រចាំប្រទេសនៃទីភ្នាក់ងារមនុស្សធម៌ Adventist Development and Relief Agency ដែលធ្វើការដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់នៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា បញ្ហាប្រឈមចម្បងគឺការជូនដំណឹងឲ្យអាជ្ញាធរនិងម្ចាស់អាជីវកម្មនានានៅក្រៅរាជធានីភ្នំពេញដឹងអំពីច្បាប់ថ្មីនេះ។

លោកបានមានប្រសាសន៍ថា “មន្ត្រីនគរបាលមូលដ្ឋាន នឹងមិនចេញទៅក្រៅអនុវត្តច្បាប់ទាំងនេះទេ។ វាត្រូវឲ្យម្ចាស់ហាងនានាដឹងអំពីច្បាប់នោះ ដើម្បីសម្រេចអនុវត្តតាម”។

យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការជក់បារីគឺស្ថិតក្នុងចំណោមកត្តាដែលនាំឲ្យមានការបាត់បង់ជីវិតនៅកម្ពុជា ក្នុងនោះពលរដ្ឋ១០.០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺពាក់ព័ន្ធនឹងថ្នាំជក់”៕

ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Peter Ford)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស