35 C
Phnom Penh

តាម​​​រយៈ​​​សិល្បៈ មេ​​​រៀន​​​​​​បារាំង​​​-អាល្លឺម៉ង់ គឺ​​​សម្រាប់​​​កម្ពុជា​​​និង​​​វៀត​​​ណាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អស់រយៈពេលជិតមួយសតវត្សរ៍មកហើយ ប្រទេសបារាំងនិងអាល្លឺម៉ង់បានស្បថថាជាសត្រូវនឹងគ្នា ការស្អប់ខ្ពើមរបស់គេកាន់តែពុះកញ្ជ្រោលឡើងអំឡុងសង្គ្រាមដ៏ធំបំផុតនៃសតវត្សរ៍ទី២០។

cam-vn2-800x533ប៉ុន្តែសព្វថ្ងៃនេះ ប្រទេសទាំងនេះគឺជាឆ្អឹងខ្នងរបស់សហគមន៍អ៊ឺរ៉ុប ហើយបានក្លាយជាសម្ព័ន្ធមិត្តនឹងគ្នា ដោយចូលរួមកម្លាំងគ្នាដោះស្រាយវិបត្តិដែលអ៊ឺរ៉ុបប្រឈមមុខនាពេលបច្ចុប្បន្ននេះ។

ប្រសិនបើបារាំងនិងអាល្លឺម៉ង់អាចរួបរួមគ្នា នៅថ្ងៃណាមួយ កម្ពុជាក៏អាចមើលឃើញវៀតណាមក្នុងពន្លឺថ្មីមួយដែរ។ នេះជាអ្វីដែលស្ថានទូតបារាំងនិងអាល្លឺម៉ង់កំពុងប្រាប់សាធារណជនឲ្យពិចារណា ពេលមានការតាំងពិព័រណ៍និងសន្និសីទដែលមានចំណងជើងថា “វប្បធម៌និងការអប់រំជាឧបករណ៍ផ្សះផ្សា”ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ក្នុងក្រុងភ្នំពេញ។

លោក អាឡាន់ ហ្វ័រធិន លេខាទីមួយនៃស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញបានមានប្រសាសន៍ថា “កម្ពុជានិងវៀតណាមក៏រក្សាបាននូវប្រវត្តិសាស្ត្រមួយដែលមានភាពស្មុគស្មាញ ហើយពេលនេះគេស្នើឲ្យធ្វើការជាមួយគ្នាក្នុងបរិបទអាស៊ាន”។

លេខាទីមួយនៃស្ថានទូតបារាំងរូបនេះបាននិយាយកាលពីថ្ងៃពុធថា “ភាពជាដៃគូយូរអង្វែង ដូចជាភាពជាដៃគូនៃបារាំងនិងអាល្លឺម៉ង់ គឺកើតឡើងយូរអង្វែងបាន ដោយសារតែប្រទេសនោះគឺកសាងដោយពលរដ្ឋ” ជាជាង កសាងឡើងដោយនយោបាយ។ លោកបាននិយាយបន្ថែមថា នេះជាហេតុដែលព្រឹត្តិការណ៍ជាបន្តបន្ទាប់បារាំង-អាល្លឺម៉ង់ថ្មី គឺផ្តោតលើថាតើការអប់រំនិងសិល្បៈអាចជួយសរសេរឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមយ៉ាងដូចម៉្តេច។

ការតាំងពិព័រណ៍មួយដែលបើកយប់នេះនៅឯមជ្ឈមណ្ឌលអាល្លឺម៉ង់កម្ពុជា មេត្តា ហាវស៍ គឺមានចំណងជើងថា”ខ្សែព្រំដែនដែលមើលឃើញ/មើលមិនឃើញ”។ ការតាំងពិព័រណ៍នេះសហការផ្តួចផ្តើមដោយផលិតករខ្សែភាពយន្តជនជាតិខ្មែរ គឺអ្នកស្រី សៅ សុភ័ក្រនិងវិចិត្រករជនជាតិវៀតណាម គឺលោក ទន់ ម៉ាមី។

អ្នកស្រី សុភ័ក្រ បាននិយាយថា ពីដំបូងនាងស្ទាក់ស្ទើរនៅពេលដែលគេសុំឲ្យចូលរួមក្នុងការតាំងពិព័រណ៍នេះ។អ្នកស្រីបាននិយាយថា “ខ្ញុំមិនចង់ពាក់ព័ន្ធក្នុងរឿងនយោបាយទេ”។

ប៉ុន្តែ ការចាប់អារម្មណ៍របស់អ្នកស្រីបានកើតឡើង ដូច្នេះអ្នកស្រីបានសម្រេចចិត្តទាក់ទងលោក ម៉ាមី ជាមិត្តវិចិត្រករជនជាតិវៀតណាម ដែលមានមូលដ្ឋាននៅក្រុងហាណូយ ដើម្បីពិភាក្សាអំពីគំនិតនេះ។ នៅពេលវិចិត្រករជនជាតិវៀតណាមរូបនេះយល់ព្រមសហការនោះ អ្នកស្រីបានសម្រេចចាប់ផ្តើម ហើយវិចិត្រករទាំងពីរដែលមានអាយុស្របាលគ្នាគឺ៣៥ឆ្នាំ បានធ្វើដំណើរជាមួយគ្នាទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីប្រមូលសម្ភារ សម្រាប់គម្រោងរួមគ្នា។

cam-vn1-800x450អ្នកស្រី សុភ័ក្រ បាននិយាយថា “នៅតាមព្រំដែន គេមិនអាចរស់នៅដោយគ្មានការពឹងពាក់គ្នាបានទេ។ ខ្ញុំសម្ភាសអ្នករត់ម៉ូតូឌុបនៅតាមព្រំប្រទល់នៃប្រទេសទាំងពីរ។ គេបោះម៉ូយឲ្យគ្នាទៅវិញទៅមក”។

អ្នកស្រី សុភ័ក្រ នឹងបង្ហាញភាពយន្តរយៈពេល៥នាទីរួមទាំងការតាំងពិព័រណ៍វីដេអូ ចំណែកឯលោក ម៉ាមី នឹងបង្ហាញបង្គោលព្រំដែនដែលលោកឆ្លាក់ចេញពីស្ករត្នោត។

វិចិត្រករជនជាតិវៀតណាមរូបនេះបាននិយាយថា “ដើមត្នោតដុះរាប់សតវត្សរ៍មកហើយនៅក្នុងប្រទេសយើងទាំងពីរ”។

វិចិត្រកររូបនេះបាននិយាយបន្ថែមថា “ខ្ញុំគិតថា បទបង្ហាញទំនាក់ទំនងទាំងពីរអាចនាំមកនូវបទពិពណ៌នាច្បាស់លាស់និងបែបធម្មជាតិបន្ថែមទៀត ហើយដោយមានសុភនិច្ឆ័យ គឺអ្វីជាជីវិតពិតប្រាកដរបស់ពលរដ្ឋនៃព្រំដែនប្រទេសទាំងពីរ”។

វិចិត្រករទាំងពីរក៏នឹងបង្ហាញផែនទីព្រំដែនដែលឆ្លាក់អំពីដី ដែលពួកគេយកមកពីការធ្វើដំណើរនោះ។ ការតាំងពិព័រណ៍បើកនៅម៉ោង៦និង៣០នាទីល្ងាចរហូតដល់ថ្ងៃទី១២ ខែមិថុនា។

នៅឯវិទ្យាស្ថានបារាំង អ្នកស្រី ឃ្លី ហ្សាបូ នាយកមហោស្រពជនជាតិបារាំង កំពុងធ្វើការតាំងពិព័រណ៍ដែលមានចំណងជើងថា “សារមន្ទីរ (រោងកុន)” ដែលអ្នកទស្សនាត្រូវគេអញ្ជើញឲ្យថតរូបនៅពីមុខផ្ទាំងដ៏ធំមួយដែលមានរូបភាពដែលគេជ្រើសរើស។ គេអាចធ្វើបែបនេះពេលកាន់ស្លាកសញ្ញាដែលសរសេរជាពាក្យខ្មែរ អង់គ្លេស ឬបារាំង។

រូបភាពគឺមានតាំងពីរូបអង្គរ និងប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៨៩០រហូតដល់ក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥ និងរូបភាពសព្វថ្ងៃនេះ។ ក៏មានរូបភាពដែរពីប្រទេសនានា ដែលអ្នកស្រី ហ្សាបូ កាលពីមុនបានតាំងពិព័រណ៍បែបនេះ រួមទាំងប្រទេសឥណ្ឌា កូរ៉េខាងត្បូង និងអាល្លឺម៉ង់ជាដើម។

ការជំរុញទឹកចិត្តឲ្យមានគម្រោងរបស់អ្នកស្រី ហ្សាបូ គឺជារឿងល្ខោនដែលមានចំណងជើងថា “ម៉ាស៊ីនភូមិ”  ដែលនិពន្ធដោយអ្នកនិពន្ធជនជាតិ អាល្លឺម៉ង់ឈ្មោះ ហេនណឺ មូល្លឺ  ដែលទាក់ទងនឹង សុបិនកុម្មុយនិស្ត  និង បរាជ័យ របស់ខ្លួន។ អ្នកទស្សនាអាចស្តាប់សម្រង់អត្ថបទសង្ខេបជាបីបួនភាសានៅពេលដែលគេចាក់ ជាភាសា ខ្មែរ។

រូបថតដែលគេថតនឹងចាក់បញ្ចាំងនៅថ្ងៃសៅរ៍ ម៉ោង៥ល្ងាច ជាការបញ្ចប់កម្មវិធី។ អ្នកស្រី ហ្សាបូ បាននិយាយថា “រូបថតមនុស្សម្នាក់ៗទាំងនេះ  នឹងក្លាយជាបណ្តុំរូបថត ទាំងមូលរបស់ប្រទេស កម្ពុជាសព្វថ្ងៃនេះ។  យ៉ាងហោចណាស់ នេះជាក្តីសង្ឃឹម”៕រើន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស