28.4 C
Phnom Penh

ទីភ្នាក់ងារ​​​ជ្រើស​​​រើសពលករ​​​៖ អ្នកបម្រើការ​តាម​ផ្ទះ​ទំនង​ជា​មិន​ទៅដល់​ម៉ាឡេស៊ីមុន​ឆ្នាំ​២០១៧

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារជ្រើសរើសពលករបានលើកឡើងថា វាអាចនៅឆ្នាំ២០១៧ទើបកម្ពុជាចាប់ផ្ដើមបញ្ជូនអ្នកបម្រើការតាមផ្ទះទៅប្រទេសម៉ាឡេស៊ីតាមរយៈបណ្ដាញស្រប ច្បាប់ជាថ្មីម្ដងទៀត បើទោះជាមានការអនុម័តយល់ព្រមជាសាធារណៈលើកិច្ចព្រមព្រៀងបណ្តោះអាសន្នពីលោក ណាជីព រ៉ាហ្សាក់ (Najib Razak) នាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីសប្ដាហ៍មុនក៏ដោយ។

ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីខែធ្នូ ដែលបានសន្យាបញ្ចប់បម្រាមដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់លើការបញ្ជូនអ្នកបម្រើការតាមផ្ទះទៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០១១ នៅពេលមានរបាយការណ៍កើនឡើងពីការរំលោភបំពានដោយទីភ្នាក់ងារជ្រើសរើសពលករនៅក្នុងប្រទេស និងនិយោជកនៅក្រៅប្រទេស។ ប៉ុន្មានថ្ងៃបន្ទាប់ពីចុះហត្ថលេខា ក្រសួងការងារបានលើកឡើងថា នៅសល់ពីរបីខែទៀតមុនពេលរដ្ឋាភិបាលធ្វើការលើបញ្ហាលម្អិតនេះ ហើយបើកឲ្យបញ្ហានេះមានដំណើរការឡើងវិញ។

យោងតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី បឺណាម៉ាបានឱ្យដឹងថា អំឡុងដំណើរទស្សន កិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ទីក្រុងគូឡាឡាំពួកាលពីសប្ដាហ៍មុន លោក ណាជីព បានមានប្រសាសន៍ថា ម៉ាឡេស៊ីបានទទួលយកសំណើរបស់កម្ពុជាក្នុងការបញ្ជូនអ្នកបម្រើការតាមផ្ទះបន្ថែមទៀត ហើយថា រដ្ឋាភិ បាលនៃប្រទេសទាំងពីរនឹងធ្វើការរួមគ្នាលើបញ្ហានេះ។

ប៉ុន្តែវានៅសល់ច្រើនខែទៀតមុនពេលអ្នកបម្រើការតាមផ្ទះមកដល់ប្រទេសម៉ាឡេស៊ី។

លោក អាន ប៊ុនហាក់ អតីតប្រធានសមា គមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ហើយ ខ្លួនលោកផ្ទាល់ជាប្រធានទីភ្នាក់ងារនេះបានមានប្រសាសន៍កាលពីម្សិលមិញថាក្រុមការងារពិសេសរបស់រដ្ឋាភិបាលដែលបានបង្កើតឡើងដើម្បីបំពេញចន្លោះខ្វះខាតដោយអនុស្សរណៈនេះ មិនបានធ្វើការងាររបស់ខ្លួនទេ។

លោក អាន ប៊ុនហាក់ ដែលឥឡូវនេះបម្រើការងារនៅសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានមានប្រសាសន៍ថា បើទោះជាព័ត៌មានលម្អិតត្រូវបានដោះស្រាយនៅខែកក្កដាក៏ដោយ ក៏វាទំនងនៅខែសីហាដែរ មុនពេលទីភ្នាក់ងារនានាអាចចាប់ផ្ដើមជ្រើសរើសអ្នកបម្រើការតាមផ្ទះឡើងវិញ ហើយ៥ទៅ៦ខែទៀតទើបការបណ្ដុះបណ្ដាលចប់សព្វគ្រប់។

លោកបានថ្លែងថា “ដូច្នេះខ្ញុំរំពឹងថា [ការបញ្ជូនអ្នកបម្រើការតាមផ្ទះ] អាចចាប់ផ្តើមនៅដើមឆ្នាំក្រោយ”។

លោក អាន ប៊ុនហាក់ បានមានប្រសាសន៍ថា លោកមិនដឹងថាបញ្ហាអ្វីនាំឱ្យមានការចរចានេះទេ ប៉ុន្តែបានបន្ថែមថា “ខ្ញុំយល់ថា ការពន្យារពេលនេះមកពីភាគីម៉ាឡេស៊ី មិនមែនភាគីកម្ពុជាទេ”។

ក្រុមមន្ត្រីនៅក្រសួងការងារ និងស្ថានទូតម៉ាឡេស៊ីប្រចាំរាជធានីភ្នំពេញមិនបានឆ្លើយតបចំពោះសំណើជាច្រើនសុំអត្ថាធិប្បាយឡើយ។

អង្គការសិទ្ធិការងារនៅតែប្រយ័ត្នប្រយែងពីការបញ្ជូនអ្នកបម្រើការតាមផ្ទះជនជាតិខ្មែរទៅប្រទេសម៉ាឡេស៊ីដដែល ដោយបារម្ភថា ­មិនថាច្បាប់ថ្មីដែលប្រទេសទាំងពីរបានអនុវត្តជាអ្វីឡើយ មិនទាន់គ្រប់គ្រាន់ក្នុងការធានាអំពីសុវត្ថិភាពរបស់ពួកគេឡើយ ដរាបណាមន្ត្រីរដ្ឋាភិបាលនៅតែវិនិយោគផ្នែកហិរញ្ញវត្ថុនៅក្នុងឧស្សាហកម្មនេះ។ ក្រសួងការងារបានបដិសេធមិនបញ្ចេញច្បាប់ចម្លងនៃអនុស្សរណៈដែលបានចុះហត្ថលេខាកាលពីខែធ្នូឡើយ។

ការស្វែងរកប្រភពអ្នកបម្រើការងារតាមផ្ទះថ្មីរបស់ម៉ាឡេស៊ីបានធ្វើឡើងក្នុងគ្រាបន្ទាន់ចាប់តាំងពីប្រទេសឥណ្ឌូណេស៊ីបានប្រកាសកាលពីខែមុនថា ខ្លួនបញ្ឈប់ការបញ្ជូនអ្នកបម្រើការងារតាមផ្ទះទៅបរទេសក៏ពាក់ព័ន្ធការបារម្ភអំពីសុវត្ថិភាពរបស់ពួកគេផងដែរ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស