26 C
Phnom Penh

ដើមត្នោតមួយម៉ឺនដើមនឹងក្លាយជារបងការពារខេត្តស្ទឹងត្រែងជាប់ព្រំដែនឡាវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមូលដ្ឋានបាននិយាយកាលពីថ្ងៃអង្គារថា ដើមត្នោតប្រហែល១០.០០០ដើមនឹងត្រូវដាំនៅតាមបណ្តោយ ព្រំដែនប្រវែង២២៤គីឡូម៉ែត្រ របស់ខេត្តស្ទឹងត្រែងជាប់ប្រទេសឡាវក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់ ដើម្បីបង្កើត របងធម្មជាតិដែលឆ្លុះបញ្ចាំងនូវអត្តសញ្ញាណកម្ពុជា។

លោក មិញ ស៊ីចាយ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រួមជាមួយលោក មុំ សារឿន អភិបាលខេត្ត ស្ទឹងត្រែង ដែលដឹកនាំនគរបាល កងកម្លាំងរាជអាវុធហត្ថ និងសិស្សនិស្សិតក្នុងកិច្ចប្រឹងប្រែងរួមបាននិយាយថា ការដាំគ្រាប់ត្នោតនៅតាមបណ្តោយព្រំដែនប្រវែង៣០គីឡូម៉ែត្រដំបូងបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ។

លោក ស៊ីចាយ បាននិយាយថា យើងនឹងដាំប្រវែងប្រហែល៥០គីឡូម៉ែត្ររាល់ឆ្នាំរហូតដល់ដាំអស់ទាំង ១០.០០០ដើម។

លោកបាននិយាយថា “នេះជាជំហានដំបូងក្នុងការដឹកនាំប្រជាពលរដ្ឋដាំដើមត្នោត។ យើងកំពុងព្យាយាមដាំ ដើមត្នោត នៅតាមបណ្តោយព្រំដែនមួយជំហានម្តងៗរហូតពេញព្រំដែនរវាងខេត្តស្ទឹងត្រែងនិងប្រទេសឡាវ”។

លោក ស៊ីចាយ បាននិយាយថា ដើមត្នោតជានិមិត្តរូបមួយនៃអត្តសញ្ញាណជាតិរបស់ប្រទេសកម្ពុជា។

លោកបាននិយាយថា “ដើមត្នោតគឺជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរនិងដួងព្រលឹងខ្មែរ” និងមានមូលហេតុ ជាក់ស្ដែងមួយទៀតសម្រាប់ការជ្រើសរើសនេះ។ ដើមត្នោតជារុក្ខជាតិមួយប្រភេទដែលរឹងមាំ ធំ និងធន់នឹងអាកាសធាតុ”។

លោក ស៊ីចាយ បាននិយាយថា ដើមត្នោតក៏មានលក្ខណៈទាក់ទាញដែរ ពីព្រោះគ្រាប់វាថោក ហើយរបង ធម្មជាតិនេះអាជ្ញាធរខេត្តចំណាយតែ៥០០ដុល្លារប៉ុណ្ណោះ ក្នុងនោះក៏មានទាំងការចំណាយ លើការដឹកជញ្ជូន គ្រាប់ត្នោតចម្ងាយជាង៤០០គីឡូម៉ែត្រពីខេត្តកំពង់ស្ពឺមកផង។

លោកប្រធានមន្ទីរបាននិយាយថា “វាងាយស្រួលក្នុងការរកគ្រាប់ត្នោតមកដាំ ហើយវាថោកណាស់”។ លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្ត បាននិយាយថា លោកមិនអាចរង់ចាំមើលដើមត្នោតដុះខ្ពស់ទេ។

លោកបាននិយាយថា “យើងដាំដើមត្នោតជាជួរ ហើយវានឹងល្អមើល នៅពេលដែលវាដុះធំឡើង”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស