28 C
Phnom Penh

គ.ជ.ប.​​​ជ្រើស​​​រើស​​​បុគ្គលិក​​​ ដើម្បីជំរុញការ​​​ចុះ​​​​​​ឈ្មោះ​​​បោះ​​​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសថា ខ្លួនកំពុងតែជ្រើសរើសបុគ្គលិកថ្មីជាង១៥០នាក់ ដើម្បីចុះឈ្មោះអ្នកបោះឆ្នោត ដែលក្រោយពីមានការពន្យារពេលជាច្រើនលើក គឺនឹងចាប់ផ្តើមធ្វើនៅខែវិច្ឆិកា មុនការបោះឆ្នោតឃុំសង្កាត់ក្នុងខែមិថុនា ឆ្នាំ២០១៧។

សេចក្តីជូនដំណឹងមួយដែលចុះហត្ថលេខាដោយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា “គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លីចំនួន១៦៨នាក់ ដើម្បីបម្រើការងារជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦”។

សេចក្តីជូនដំណឹងនេះបាននិយាយថា បុគ្គលិកចំនួន៩១នាក់នឹងត្រូវចាត់ឲ្យធ្វើការនៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ហើយ២៦នាក់ទៀតឲ្យទៅធ្វើការផ្នែកអប់រំ និងបណ្តុះបណ្តាល ហើយអ្នកដែលនៅសល់ទាំងប៉ុន្មានឲ្យបម្រើការនៅនាយកដ្ឋានប្រតិបត្តិការ ទំនាក់ទំនងសធារណៈ សេវាកម្មច្បាប់និងរដ្ឋបាល។ ពាក្យចាប់បើកពីថ្ងៃទី១៥ដល់១៩ ែខមិថុនា។

គ.ជ.បថ្មីបានបង្កើតឡើងកាលពីឆ្នាំមុនក្នុងកិច្ចព្រមព្រៀងមួយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលអះអាងថា  គ.ជ.បចាស់បានលួចបន្លំសន្លឹកឆ្នោតនៅឆ្នាំ២០១៣។

ក្នុងពេលដែលមានការអះអាងថា គណបក្សប្រជាជនកម្ពុជាបានបន្ទច់បង្អាក់ដំណើរការចុះឈ្មោះដោយចេតនានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏បានប្រាប់ក្រុមមន្ត្រីកាលពីចុងខែមុនឲ្យប្រញាប់ប្រញាល់ចេញអត្តសញ្ញាណបណ្ណឲ្យពលរដ្ឋមានសិទ្ធិបោះឆ្នោតចំនួន២លាននាក់ដែលមិនទាន់មានអត្តសញ្ញាណបណ្ណនៅឡើយ៕ មាំ វិបុល

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស