26 C
Phnom Penh

cam-photo-cnrp-channa

Latest

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​តំណាង​គណបក្ស​ភ្លើង​ទៀន​ចូល​ជួប​រឿង​លិខិត​ចុះបញ្ជី​ច្បាប់​ដើម

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​តំណាង​គណបក្ស​ភ្លើង​ទៀន​ចំនួន ៥​រូប​ចូល​ជួប​បន្ទាប់ពី​បាន​ដាក់​សំណើ​កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៣ ដើម្បី​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មួយ​នេះ​ជួយ​ផ្ដល់​លិខិត​ចុះបញ្ជី​ច្បាប់ដើម​របស់​គណបក្ស។ ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ភ្លើង​ទៀន បាន​ដាក់​លិខិត​ជា​ថ្មី​ទៀត​នេះ​ដោយ​ស្នើសុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ ក្នុង​លិខិត​ចុះ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​តំណាង​គណបក្ស​ភ្លើង​ទៀន​ចំនួន ៥​រូប​ចូល​ជួប​តំណាង​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​២១ ខែ​កញ្ញា នេះ នៅ​សាល​ប្រជុំ «ខេត្ត​ស្ទឹងត្រែង» នៃ​អគារ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។ ការ​សម្រេច​អនុញ្ញាត​ឲ្យ​តំណាង​គណបក្ស​ភ្លើង​ទៀន​ចូល​ជួប​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​សំណើ​សុំ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មួយ​នេះ​នៅ​មុន​ការ​បោះឆ្នោត កាលពី​ខែ​កក្កដា និង​កាលពី​ដើម​ខែ​សីហា កន្លងទៅ...