26 C
Phnom Penh

ជប៉ុន​​​ពិភាក្សា​​​​​​គម្រោង​​​អគារស តែ​​​មិនទាន់​​​ចុះ​​​​​​អនុស្សា​រណៈ​​​​នៃ​​​ការ​​​​​​យោគ​​​​យល់​​​​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់បាននិយាយពីម្សិលមិញថា ជប៉ុនយល់ព្រមធ្វើការជាមួយក្រសួងរៀបចំដែនដី ដើម្បីធ្វើការសិក្សាការអភិវឌ្ឍអគារសដ៏ល្បី (ប៊ូឌីញ) នៅភ្នំពេញ ទោះបីជាមិនមានកិច្ចព្រមព្រៀងជាផ្លូវការត្រូវបានចុះហត្ថលេខាក៏ដោយ។

កាលពីថ្ងៃសុក្រ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីបានទៅមើលអគារស្នាក់នៅដែលមានចំណូលទាបនិងកាន់តែទ្រុឌទ្រោមនៅក្នុងខណ្ឌចំការមន ជាមួយលោក ហិដេកិ មីយូឆិ (Hideki MIYAUCHI)  អនុរដ្ឋមន្ត្រីក្រសួងដែនដីនិងហេដ្ឋារចនាសម្ពន្ធនៃប្រទេសជប៉ុន ហើយបានស្នើសុំឲ្យមានការចុះអនុស្សារណៈនៃយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរ ដើម្បីអភិវឌ្ឍតំបន់នេះ។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងនេះបាននិយាយកាលពីថ្ងៃច័ន្ទថា “ពួកលោកយល់ស្របថា អគារនេះចាស់ទ្រុឌទ្រោមណាស់ ហើយក៏មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពលរដ្ឋដែលរស់នៅទីនោះ”។

អ្នកនាំពាក្យរូបនេះបាននិយាយថា “ឯកឧត្តម ជា សុផារ៉ា បានយល់ព្រមជាមួយគណៈប្រតិភូជប៉ុន ដើម្បីសិក្សាការអភិវឌ្ឍអគារនេះជាមួយគ្នា ប៉ុន្តែទម្រង់យ៉ាងណានោះមិនទាន់មានការពិភាក្សាឱ្យច្បាស់លាស់ទេ។”

មន្រ្តីស្ថានទូតជប៉ុនមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយជាច្រើនលើក។

ការជម្រុញឱ្យមានការអភិវឌ្ឍអគារសបានកើតឡើងជិត២ឆ្នាំមកហើយ ក្រោយពីសាលាក្រុងភ្នំពេញបានប្រកាសថានឹងកម្ទេចចោលអគារ ដែលមានប្រជាជនរាប់រយគ្រូសាររស់នៅ ដោយសារតែព្រួយបារម្ភពីសុវត្ថិភាព តែក្រោយមក ក៏បានប្តូរជំហរវិញ ដោយសារតែមានការតវ៉ាពីសាធារណជន៕មាំ វិបុល

 

 

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស