31 C
Phnom Penh

ឌុច ផ្តល់​សក្ខីកម្ម​ថា គាត់​បាន​ដឹង​អ្វី​គ្រប់យ៉ាង​នៅ​ស-២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្វីបើបានប្រាប់សាលាក្ដីខ្មែរក្រហមកាលពីថ្ងៃអង្គារថា អនុប្រធានរបស់គាត់មានស្វ័យភាពច្រើនទាក់ទិននឹង “ការកម្ទេចចោល” នៅមន្ទីរសន្តិសុខស-២១ក្នុងក្រុងភ្នំពេញក៏ដោយ ក៏លោក កាំង ហ្គេចអ៊ាវ អតីតមេគុករូបនេះ បានឆ្លើយបដិសេធគំនិតដែលថា គាត់ធ្លាប់បានដឹងអំពីអំពើឃោរឃៅដែលប្រព្រឹត្តក្រោមការមើលខុសត្រូវរបស់គាត់នោះ។

មានឈ្មោះបដិវត្តន៍ថា ឌុច អតីតអ្នកយាមរូបនេះត្រូវគេសុំឲ្យបញ្ជាក់លើចម្លើយពីមុនដែលនិយាយថា អនុប្រធានរបស់គាត់ គឺឈ្មោះ ឃឹម វ៉ាត ហៅ ហោ ជាអ្នកទទួលខុសត្រូវ ព្រោះបញ្ជាការធ្វើទារុណកម្ម និងឃាតកម្មលើអ្នកទោសភាគច្រើនបំផុត។

ឌុច បាននិយាយកាលពីថ្ងៃអង្គារថា “បាទ ត្រឹមត្រូវ…ភារកិច្ចវាយកម្ទេចគឺជាកិច្ចការរបស់ ហោ ចាប់តាំងពីការបង្កើតស-២១”។ ឌុច បាននិយាយបន្ថែមថា ហោ ជាថ្នាក់លើផ្ទាល់របស់បុគ្គលិកជាង៩០ភាគរយនៅស-២១។

ទោះជាយ៉ាងនេះក្តី គាត់បានឆ្លើយបដិសេធយ៉ាងខ្លាំងនូវការលើកឡើងដោយ លោក វីកទ័រ កូប៉េ មេធាវីការពារក្តីរបស់ នួន ជា ដែលថាគាត់បានធ្វើមិនដឹងអំពីអំពើឃោរឃៅដែលប្រព្រឹត្តនៅស-២១ ជាកន្លែងដែលមានមនុស្សច្រើនជាង១៥.០០០នាក់ត្រូវបានគេបញ្ជូនឲ្យទៅស្លាប់នៅទីនោះ។

ឌុច ដែលនៅឆ្នាំ២០១០បានក្លាយជាកម្មាភិបាលខ្មែរក្រហមទី១ត្រូវបានរកឃើញពិរុទ្ធភាពនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បានស្រែកថា “ប្រធានស-២១មិនមែនជាមនុស្សល្ងង់ទេ! ប្រធានស-២១បានដឹងអំពីអ្វីគ្រប់យ៉ាង!”។

គាត់បាននិយាយថា “ឧទាហរណ៍ ហោ បានយកមនុស្សម្នាក់ទៅវាយកម្ទេចចោល។ ស-២១បានដឹង ហើយថាការសម្រេចបានដឹងដល់គណៈមជ្ឈិម”បក្សកុម្មុយនិស្តកម្ពុជា។ គាត់បាននិយាយបន្ថែមថា បុគ្គលិកនឹងរាយការណ៍មកគាត់នៅថ្ងៃនោះមានទាំងព័ត៌មានថ្មីជាទៀងទាត់អំពីសកម្មភាពគុក។

ឌុច បាននិយាយថា “ប្រសិនបើអ្នកនិយាយថា ប្រធានស-២១មិនបានដឹងអ្វីសោះ និងជាមនុស្សល្ងង់ នោះគឺមិនត្រឹមត្រូវទេ”។

បន្ទាប់មក លោក កូប៉េ បានអានឲ្យ ឌុច ស្តាប់នូវសេចក្តីដកស្រង់មួយពីសៀវភៅដែលមានចំណងជើងថា “ចិននិងវៀតណាម: ឫសគល់នៃជម្លោះ” របស់អ្នកសិក្សាស្រាវជ្រាវ វិល្លៀម ជេ. ឌូឃើ (William J. Duiker) ដែលអះអាងថា ប្រទេសវៀតណាមបានគាំទ្រដោយផ្ទាល់នូវរដ្ឋប្រហារផ្ទៃក្នុងគ្រោងទុក ដែលនឹងត្រូវដឹកនាំដោយលោក សោ ភឹម មេដឹកនាំតំបន់បូព៌ា។

ឌុច បាននិយាយថា ទ្រឹស្ដីនេះត្រឹមត្រូវ ដោយយោងតាមសក្ខីកម្មស្រដៀងគ្នាពីលោក ណាយ៉ាន ចានដា (Nayan Chanda) អ្នកកាសែតឥណ្ឌាជើងចាស់ ដែលបានចេញមុខធ្វើជាសាក្សីជំនាញ ក្នុងអំឡុងសវនាការ ឌុច នៅឆ្នាំ២០០៩។ “ចំពោះខ្លឹមសាររបស់វា ខ្ញុំគិតថា វាស្របតាមហេតុការណ៍នាពេលនោះ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស