38 C
Phnom Penh

តុលាការ​​កំពូល​ច្រាន​ចោល​ការ​ប្ដឹង​ទាស់​របស់​​​​លោក ហុង សុខហួរ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ តុលាការកំពូលបានតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការឲ្យស៊ើបអង្កេតឡើងវិញលើករណីក្លែងឯការរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង និងដាក់ពន្ធនាគារលោកបន្តទៀត។

លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារកាលពីខែសីហា តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី បន្ទាប់ពីវីដេអូតាមអុីនធឺណិតមួយបង្ហាញពីសកម្មភាពលោកធ្វើបទបង្ហាញស្ដីពីសន្ធិសញ្ញាការទូតក្លែងក្លាយជាមួយវៀតណាមទៅដល់អ្នកគាំទ្រអំឡុងធ្វើបាឋកថា។ 

មេធាវីរបស់លោកបានលើកឡើងក្នុងតុលាការថា លោកបានរកឃើញឯកសារនេះតាមរយៈស្រាវជ្រាវតាម Google នាំឲ្យចៅក្រមបង្គាប់ឲ្យដកហូតកុំព្យូទ័ររបស់លោក និងស៊ើបករណីនេះឡើងវិញ ហើយបន្តដាក់ពន្ធនាគារលោកដើម្បីទប់ស្កាត់កុំឲ្យប្រព្រឹត្តបទល្មើសថែមទៀត។

សេចក្ដីសម្រេចនេះត្រូវបានសាលាឧទ្ធរណ៍តម្កល់ទុកជាបានការកាលពីខែវិច្ឆិកា ហើយបានធ្លាក់ដល់តុលាការកំពូលកាលពីម្សិលមិញ។

ចៅក្រម ស៊ឹង បញ្ញាវុទ្ធ មានប្រសាសន៍ថា “តុលាការយល់ថា ការសម្រេចរបស់សាលាឧទ្ធរណ៍ក្នុងការតម្កល់ដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ គឺត្រឹមត្រូវ ពីព្រោះចុងចោទ ហុង សុខហួរ កំពុងស្ថិតក្រោមការឃ្លាំមើលចំពោះការក្លែងឯកសារពីព្រោះបទល្មើសក្លែងឯកសារបង្កបញ្ហាធ្ងន់ធ្ងរដល់សង្គម”។

នៅខាងក្រៅសាលសវនាការ លោក ហុង សុខហួរ មានប្រសាសន៍ថា លោករំពឹងទុកថា សេចក្ដីសម្រេចនឹងបែបនេះ។ លោកលើកឡើងថា “ខ្ញុំមិនភ្ញាក់ផ្អើលទេ វាជាបញ្ហានយោបាយ ដូច្នេះយើងបានដឹងមុនទៅហើយ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស