26 C
Phnom Penh

រដ្ឋាភិបាល​លុប​ចោល​កា​រដាក់​លក់​ឈើ​ដេញថ្លៃជា​​​សាធារណៈ​​​​ដោយសារ​មិនសូវ​មានការ​ចាប់​អារម្មណ៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមក្រុមមន្ត្រីដែលបានលើកឡើងពីកង្វះការចាប់អារម្មណ៍ក្នុងចំណោមអ្នកទិញដែលមានសក្តានុពេលនោះ បានឱ្យដឹងថា រដ្ឋាភិបាលបានពន្យារពេលដោយមិនកំណត់ពីអ្វីដែលខ្លួនមានបំណងដាក់លក់ដេញថ្លៃជាសាធារណៈលើកដំបូងក្នុងចំណោមការប្រកាសលក់ដេញថ្លៃជាច្រើននូវឈើចំនួន៧១.០០០ម៉ែត្រគូបដែលអាជ្ញាធររឹបអូសបានចាប់តាំងពីខែមករាមក។

ដោយជាគម្រោងប្រកាសដាក់លក់ដេញថ្លៃធំបំផុតក្នុងចំណោមគម្រោងដាក់លក់ដេញថ្លៃចំនួន១១លើក ឈើ២៦.០០០ម៉ែត្រគូបដែលការកំណត់ថ្លៃដំបូង៤,៧លានដុល្លារគ្រោងដាក់លក់ដេញថ្លៃកាលពីព្រឹកម្សិលមិញនៅក្នុងខេត្តមណ្ឌលគិរី ទីដែលឈើទាំងនេះត្រូវបានរកឃើញនៅលើដីរបស់ក្រុមហ៊ុនចម្ការកៅស៊ូ Dai Nam ដែលគ្រប់គ្រងដោយជនជាតិចិន។

យោងតាមលោក ហៀក សុផាន ប្រធានរដ្ឋបាលសាលាខេត្តបានមានប្រសាសន៍ថា ប៉ុន្តែការដាក់លក់ដេញថ្លៃនេះត្រូវបានលុបចោល ហើយគម្រោងចំនួន៦ទៀតនៅក្នុងខេត្តមណ្ឌលគិរីរហូតដល់ថ្ងៃទី៧ ខែកក្កដានោះ ប្រហែលត្រូវបានធ្វើដូចគ្នានេះដែរ។

លោកបានថ្លែងថា “យើងបានលុបចោលការលក់ដេញថ្លៃនេះ ពីព្រោះយើងមិនឃើញមានការដាក់ពាក្យណាមួយឡើយ”។

លោក ហៀក សុផាន បានមានប្រសាសន៍ ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់អាជ្ញាធរខេត្តកាលពីព្រឹកម្សិលមិញថា តាមពិត មានអ្នកដាក់ពាក្យតិចតួចដែរ ប៉ុន្តែវាមិនគ្រប់គ្រាន់ក្នុងការដំណើរការដាក់លក់ដេញថ្លៃទេ។ លោកបានបង្វែរសំណួរបន្ថែមទៅក្រសួងវិញ។

លោក សួង ម៉េងគា អនុរដ្ឋលេខាធិការក្រសួងនេះដែលបានជួយក្នុងរឿងដាក់លក់ដេញថ្លៃនេះបានបញ្ជាក់អះអាងថា ការដាក់លក់ដេញថ្លៃកាលពីម្សិលមិញត្រូវបានលុបចោល ប៉ុន្តែបានបដិសេធមិននិយាយលម្អិតទេ។

ក្រុមមន្ត្រីផ្សេងទៀតនៅក្នុងគណៈកម្មាធិការអន្តរក្រសួងដែលរដ្ឋាភិបាលបង្កើតឡើងដើម្បីពិនិត្យមើលការដាក់លក់ដេញថ្លៃនេះ មិនអាចទាក់ទងបានទេ។

ឈើចំនួន៧១.០០០ម៉ែត្រគូបត្រូវបានរឹបអូសចាប់ពីពាក់កណ្តាលខែមករាដល់ពាក់កណ្តាលខែមេសាដោយក្រុមការងារពិសេសដែលបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីតាមដានការស្តុកឈើខុសច្បាប់នៅក្នុងខេត្តភាគឦសាន។

ឈើដែលទាល់តែកុងតឺន័រជាង២.០០០គ្រឿងទើបដឹកអស់នេះ ត្រូវបានដាក់តម្លៃដំបូងគឺ១៤លានដុល្លារ។

កាលពីខែមីនា លោកនាយករដ្ឋមន្ត្រីបានប្រកាសបញ្ចប់ការដាក់លក់ដេញថ្លៃឈើ “ជាសាធារណៈ” របស់រដ្ឋ ដោយសារមានការរំលោភបំពានច្បាប់ ពីព្រោះមិនបានធ្វើឡើងជាសាធារណៈហើយបានមានប្រសាសន៍ថា ឈើដែលក្រុមការងារពិសេសរឹបអូសបានទាំងអស់នឹងត្រូវប្រគល់ទៅឱ្យក្រសួងអប់រំ ដែលអាចយកទៅប្រើដើម្បីធ្វើតុ ផ្ទះគ្រូ ឬអ្វីៗផ្សេងទៀតតាមត្រូវការ។

ប៉ុន្តែលោកបានប្តូរចិត្តវិញកាលពីខែឧសភា ដោយប្រកាសថា ឈើទាំងនេះនឹងត្រូវដាក់លក់ដេញថ្លៃ ព្រោះក្រសួងខ្វះមធ្យោបាយក្នុងការដឹកចេញ។ក្រសួងនៅតែគ្រោងទទួលបានប្រាក់ដែលបានពីការលក់ដេញថ្លៃនោះដដែល៕សារុន           

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស