27 C
Phnom Penh

អ្នក​​​កាសែត​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២៥​​​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃអង្គារ អ្នកកាសែតម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ឲ្យជាប់ទោសពីបទជួញដូរថ្នាំមេតំហ្វេតាមីនជាង៤០០ក្រាម និងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ។

លីន ម៉េង អាយុ៣៣ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៥ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាមួយអ្វីដែលនគរបាលបាននិយាយនៅពេលនោះថា ជាគ្រឿងញៀនជាងកន្លះគីឡូក្រាម។

លោក លី សុផាណា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យតុលាការ បានមានប្រសាសន៍កាលពីម្សិលមិញថា “លោក វេ៉ង ហួត ចៅក្រមជំនុំជម្រះបានផ្តន្ទាទោស លីន ម៉េង ឲ្យ ជាប់ពន្ធនាគារ២៥ឆ្នាំ និងបានពិន័យគាត់៥០លានរៀលពីបទមានថ្នាំញៀនជាង៤០០ក្រាម”។

លោកបានពន្យល់ថា លោក លីន ម៉េង ប្រហែលត្រូវបានកាត់ឲ្យជាប់ទោសពីបទមានគ្រឿងញៀនបរិមាណតិចជាងដែលគេបានរកឃើញ ពីព្រោះសារធាតុទាំងអស់មិនមែនសុទ្ធតែជាថ្នាំញៀនណាកូទិកនោះទេ។

លោក សុផាណា បានមានប្រសាសន៍ថា “គេបានបញ្ជូនថ្នាំញៀនទៅមន្ទីរពិសោធន៍ ដើម្បីពិសោធវា និងឲ្យដឹងអំពីភាពសុទ្ធរបស់វា។ ឧទាហរណ៍ វាសុទ្ធ៦០ឬ៧០ភាគរយ ប៉ុន្តែ [សារធាតុ] សរុបគឺច្រើនជាងនេះ ដូច្នេះគេចង់ដឹងភាពសុទ្ធ ហើយតុលាការនឹងដាក់ទោសទៅតាមភាពសុទ្ធនោះ”។

ចៅក្រម វ៉េង ហួត បានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយបានបង្វែរសំណួរទាំងអស់ទៅអ្នកនាំពាក្យ។

លោក ម៉េង វិមានតារា អធិការរងខណ្ឌ បានមានប្រសាសន៍ថា លោកបានចូលរួមក្នុងការឃាត់ខ្លួនជនជួញដូររូបនេះកាលពីឆ្នាំមុន ហើយថា លោក ម៉េង ជាអ្នកកាសែតរបស់កាសែតតាព្រហ្មមុខបួន ដែលគេមិនសូវស្គាល់។

ដោយរៀបរាប់ប្រាប់អំពីប្រតិបត្តិការនេះ លោកបាននិយាយថា “បន្ទាប់ពីយើងបានទទួលព័ត៌មានពីនគរបាលសម្ងាត់របស់យើង យើងបានដាក់រាយកម្លាំងរបស់យើងដើម្បីតាមឃ្លាំមើលគាត់។ នៅពេលគាត់មកដល់យើងបានឃាត់ខ្លួនគាត់តែម្តង។ គេចង់ចាប់ខ្លួនគាត់ជាយូរមកហើយ ហើយនៅពេលយើងឃាត់ខ្លួនគាត់ យើងបានរកឃើញថ្នាំមេតំហ្វេតាមីនជិតមួយគីឡូក្រាម។ គាត់មិនមែនជាមនុស្សតូចតាចទេ”។

លោកអធិការរង ម៉េង វិមានតារា បានមានប្រសាសន៍ថា តាមពិតគេបានរកឃើញថា លោក ម៉េង មានថ្នាំញៀន៦០០ក្រាមក្នុងកាបូបរបស់គាត់ ប៉ុន្តែ លោក ម៉េង បានបដិសេធថា វាមិនមែនជារបស់គាត់ទេ។

លោក ម៉ៅ សាវឿន ជាមេប៉ុស្តិ៍ក៏បានមានប្រសាសន៍ដែរថា ប្រតិបត្តិការនោះចាប់បានមេតំហ្វេតាមីន៦០០ក្រាម ហើយលោកបាននិយាយបន្ថែមថា លោក ម៉េង ត្រូវបានចាប់ខ្លួននៅពេលគាត់ធ្វើដំណើរទៅផ្ទះជួលមួយក្នុងមូលដ្ឋានដើម្បីរៀបចំថ្នាំញៀន៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស