26 C
Phnom Penh

នគរបាល​ស្វែងរក​អត្តសញ្ញាណ​ក្មេង​ស្រី​ម្នាក់​​​​​នៅលើភ្នំ​​​​​ខេត្ត​​​​បាត់​​​​ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរកំពុងតែព្យាយាមបញ្ជាក់អត្តសញ្ញាណក្មេងស្រីម្នាក់ដែលគេរកឃើញកាលពីថ្ងៃអង្គារនៅក្នុងអង្រឹងនៅជិតទីសក្ការបូជាដែលមានទេសចរមកលេងជាញឹកញាប់នៅក្នុងខេត្តបាត់ដំបង។

តាមលោក ថង ធិន អធិការនគរបាលស្រុកឱ្យដឹងថា អ្នករត់ម៉ូតូពីរនាក់ដែលកំពុងតែដឹកភ្ញៀវទេសចរទៅលេងកំពូលភ្នំសំពៅបានប្រទះឃើញកូនក្មេងម្នាក់ដេកក្នុងក្រមាចងនឹងដើមឈើតាមផ្លូវលំតូចមួយក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។

លោក ធិន បាននិយាយថា អ្នករត់ម៉ូតូបានរាយការអំពីស្ថានការណ៍ទៅនគរបាលឃុំដែល បានទៅដល់ទីនោះជាមួយនគរបាលស្រុកនៅម៉ោងប្រហែល៨:៣០ព្រឹក។ លោកបាន និយាយបន្ថែមថា លោកបានដឹងថាក្មេងស្រីនេះមានអាយុប្រហែល៣ឆ្នាំ ហើយជាជនជាតិខ្មែរ។

លោក ធិន បាននិយាយថា”យើងមិនដឹងថាក្មេងស្រីនេះមកពីណា ហើយឪពុកម្តាយរបស់ក្មេងស្រីនេះជានរណាដែរ។ យើងពុំទាន់បានបញ្ជាក់អត្តសញ្ញាណនៅឡើយទេ”។

លោកនិយាយបន្ថែមថា”តាមការសនិ្នដ្ឋានរបស់នគរបាល ក្មេងស្រីនេះត្រូវបានគេយកមកបោះចោលមិនយូរប៉ុន្មានទេ។ក្មេងស្រីនេះប្រហែលទើបតែគេបោះបង់ចោលព្រឹកមិញនេះ”។

លោក ធិន បាននិយាយថា មន្រ្តីនគរបាលបានពិនិត្យមើលក្មេងស្រីនៅទីនោះ ហើយបាន ដឹងថាក្មេងស្រីពុំចេះឆ្លើយតបទេ ហើយ”ទំនងជាមិនមានសតិនិងកាយសម្បទាគ្រប់គ្រាន់ដែរ” ដោយលោកបញ្ជាក់ថា ក្មេងស្រីនេះមិនចេះនិយាយ ឬអាចដើរបានទេ។

លោក មី ឆេងលី នាយបុស្តិ៍នគរបាលឃុំបាននិយាយថា ដោយរកឃើញកញ្ចប់ខោអាវ ដបទឹកទឹកដោះគោនិងប្រដាប់ក្មេងលេង ក្មេងស្រីត្រូវបានប្រគល់ឱ្យមណ្ឌលសុខភាពភ្នំសំពៅដែលបុគ្គលិកនិយាយថា ក្មេងស្រីនេះមិនអាចកម្រើកដៃជើង ឬនិយាយបានទេ។

ភ្នំសំពៅមានទីតាំងប្រហែល១២គីឡូម៉ែត្រពីក្រុងបាត់ដំបងតាមផ្លូវជាតិលេខ៥៧ ជាកន្លែង ពេញនិយមសម្រាប់ទេសចរ និងអ្នកស្រុកទៅទស្សនាវត្ត និងចេតិយជាច្រើននៅលើកំពូលភ្នំ។

លោក ធិន បាននិយាយថា នគរបាលកំពុងតែស៊ើបអង្កេតថាតើក្មេងស្រីនេះត្រូវបានគេបោះចោលយ៉ាងដូចម៉្តេចទេ គឺប្រហែលពីរម៉ែត្រចេញពីផ្លូវ។

លោក ធិន បាននិយាយថា ក្មេងស្រីត្រូវបានបញ្ជូនទៅនគរបាលឃុំកាលពីរសៀលថ្ងៃអង្គារ ហើយក្រោយមកក៏យកទៅមណ្ឌលក្មេងកំព្រាមួយឈ្មោះបុរីកុមារកំព្រាគ្រប់គ្រងដោយរដ្ឋក្នុងក្រុងបាត់ដំបង។

បុគ្គលិកមណ្ឌលក្មេងកំព្រាពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕ មាំ វិបុល

 

 

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស