30 C
Phnom Penh

ជប៉ុន​​​​ផ្តល់​​​​​​​ឡានក្រុង​ថ្មី​១៤០គ្រឿង​​​ក្នុង​កិច្ច​ព្រមព្រៀង​​​​មាន​​​ទឹកប្រាក់​១០លានដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមសាលាក្រុងភ្នំពេញ ប្រព័ន្ធដឹកជញ្ជូនសាធារណៈក្មេងខ្ចីរបស់ក្រុងភ្នំពេញទទួលបានការជ្រោមជ្រែងដ៏ប្រសើរកាលពីថ្ងៃព្រហស្បតិ៍ ក្នុងពេលដែលប្រទេសជប៉ុនបានយល់ព្រមផ្តល់ជំនួយឡានក្រុងថ្មី១៤០គ្រឿងឲ្យក្រុងភ្នំពេញសម្រាប់៤ឆ្នាំទៀត។

cam-photo-buses-800x533យោងតាមលោក អៀង អូនី អភិបាលរងក្រុងដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន កិច្ចព្រមព្រៀងដែលមានទឹក ប្រាក់១០លានដុល្លារ មានន័យថាឡានក្រុង៥៧គ្រឿងដែលកំពុងដំណើរការបច្ចុប្បន្ននឹងចូលរួមជាមួយឡានក្រុង៣០គ្រឿងថែមទៀតក្នុងខែធ្នូ ឆ្នាំ២០១៧ ហើយនៅសល់ប៉ុន្មានគ្រឿងទៀតនឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២០។ ឡានក្រុងថ្មីនឹងឆ្លងកាត់ផ្លូវ៣ខ្សែក្នុងទីក្រុង ព្រមទាំង៧ខ្សែទៀតដែលអាជ្ញាធរបាននិយាយកាលពីមុនថាអាចចាប់ផ្តើមដំណើរការនៅឆ្នាំនេះ។

លោក អូនី បាននិយាយថា “ជាការប្រសើរណាស់ដែលមានខ្សែឡានក្រុងសាធារណៈថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះនិងកាត់បន្ថយការចំណាយ “សម្រាប់ប្រជាជន។លោកកត់សម្គាល់ថា ពលរដ្ឋភាគច្រើននៅតែប្រើម៉ូតូឌុប និងរ៉ឺម៉កកង់បីដើម្បីធ្វើដំណើរក្នុងទីក្រុង។

លោក ជិន គឹមហ៊ាង អ្នកនាំពាក្យទីភ្នាក់ងារ JICA បានបញ្ជាក់ពីកិច្ចព្រមព្រៀងនេះ ប៉ុន្តែមិនបានផ្តល់សេចក្តីលំអិតទេ។

ក្នុងខែតុលា រដ្ឋាភិបាលបានបញ្ចប់គម្រោងសាកល្បងដឹកជញ្ជូនសារធារណៈរយៈពេល១ឆ្នាំ របស់ខ្លួន ហើយបានធ្វើឲ្យមានសេវាឡានក្រុងរហូតមក ទោះបីជាខាតបង់អស់ប្រាក់១លានដុល្លារនៅពេលនោះក៏ដោយ៕ មាំ វិបុល

 

 

 

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស