34 C
Phnom Penh

សាលាក្រុងហាម​អ្នកកាន់​ទុក្ខ​សព​ កែម ឡី ​ដើរហែក្បួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណជននឹងមិនអនុញ្ញាតឲ្យហែដោយថ្មើរជើងក្នុងពេលហែក្បួនសពនៅថ្ងៃអាទិត្យ សម្រាប់អ្នកវិភាគ នយោបាយកែម ឡី ទេ ចំណែកឯអ្នកនាំពាក្យសាលាក្រុងកាលពីម្សិលមិញ បានព្រមានអ្នកចូលរួមកាន់ទុក្ខមិន ឲ្យយកព្រឹត្តិការណ៍នេះជារឿងនយោបាយ។

សពរបស់អ្នករិះគន់រដ្ឋាភិបាលដែលត្រូវគេសម្លាប់នេះ នឹងហែចេញពីវត្តចាស់នៅក្រុងភ្នំពេញ នាវេលាម៉ោង ៧ព្រឹក មុនពេលបើកតាមមហាវិថីមុនីវង្ស និងផ្លូវជាតិលេខ៣ឆ្ពោះទៅកាន់ខេត្តកំណើតរបស់លោកនៅតាកែវ។ យោងតាមសេចក្តីថ្លែងការណ៍ពីគណៈកម្មការបុណ្យ សាលាក្រុងនិងគណៈកម្មការបុណ្យសព កែម ឡី បាន ព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកដែលចូលរួមដង្ហែសពត្រូវនៅក្នុងរថយន្ត ឬ រ៉ឺម៉ក ឬ ជិះម៉ូតូ។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលាក្រុង បានបញ្ជាក់ថា អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ដើរ ហើយបានព្រមានអ្នកកាន់ទុក្ខមិនឲ្យប្រើព្រឹត្តិការណ៍នេះជារឿងនយោបាយទេ។

លោក ចាន់យ៉ាដា បាននិយាយថា “ពួកគេនឹងមិនអនុញ្ញាតឲ្យដើរដង្ហែជាដាច់ខាត។ នៅពេលហែ គេនឹងមិន អនុញ្ញាតឲ្យមានបដាជាសារនយោបាយ និងមិនអនុញ្ញាតឲ្យស្រែកអ្វីទាក់ទងនឹងនយោបាយទេ។ នេះជា បុណ្យសព។ កុំប្រើគ្រួសារសពដើម្បីកេងចំណេញ”។

លោក ទឹម ម៉ាល័យ អ្នករៀបចំបុណ្យសពបាននិយាយថា បម្រាមនេះនឹងពិបាកធ្វើតាម។ លោក ម៉ាល័យ បាននិយាយថា “ចំពោះយើងវានឹងពិបាកឃាត់ពួកគេ…។ វាស្រេចតែ [អ្នកចូលរួម]”៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស