38.1 C
Phnom Penh

ស្ត្រីសារភាព​​​ថា​​​សម្លាប់​​​​មិត្ត​​​​​​​យក​​​ទ្រព្យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបាននិយាយថា ស្រី្តម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទសម្លាប់មិត្តភ័ក្តិនៅលើផ្ទះទឹកឈើក្នុងទន្លេបាទីបានសារភាពថាបានកាប់ស្រ្តីនោះនឹងកាំបិតប៉័ងតោ ដើម្បីប្លន់យកទ្រព្យសម្បតិ្តនិងម៉ូតូមួយគ្រឿង។

លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី ខេត្តតាកែវបាននិយាយថា អ្នកស្រី សាត មករា អាយុ២៥ឆ្នាំត្រូវបានចាប់ខ្លួនប្រហែលម៉ោង៣:៥០នាទីល្ងាចនៅជិតផ្សារតានីក្នុងខេត្តកំពតដែលនៅទីនោះឃាតកម្មបានកើតឡើង។

លោក សារី បាននិយាយថា សំឡេងអាត់ទូរស័ព្ទនិងមិត្តរបស់ជនរងគ្រោះម្នាក់បានជួយតាមរកអ្នកស្រី មករា ដែលត្រូវគេចោទថាបានកាត់បំពង់ករបស់ ជា សុជាតិ អាយុ២៣ឆ្នាំ ជាមន្រ្តីជាប់កិច្ចសន្យានៅមន្ទីរទេសចរណ៍ខេត្តកណ្តាលកាលពីថ្ងៃពុធ ហើយបានរុញសាកសពនេះចូលក្នុងទឹកជាប់នឹងផ្ទះទឹក ដែលពួកគេកំពុងអង្គុយកម្សាន្ត។

លោក សារី បាននិយាយថា អ្នកស្រី មករាដែលបានស្គាល់ជនរងគ្រោះប្រហែលមួយឆ្នាំមកហើយបានដាក់បញ្ចាំម៉ូតូកញ្ញា ជា សុជាតិ ក្នុងតម្លៃ៣៥០ដុល្លារ ហើយបានយកលុយទៅលេងល្បែងនៅកាស៊ីណូណាហ្គាវើលក្នុងក្រុងភ្នំពេញ។

អ្នកស្រី មករា ក៏បាននិយាយថា អ្នកស្រីបានយកទូរស័ព្ទនិងគ្រឿងអលង្កាផ្លាទីនពីជនរងគ្រោះដែរ។

លោក សារី បាននិយាយថា”គាត់បានសារភាពថាបានប្រព្រឹត្តបទល្មើសនេះ។គាត់សម្លាប់ជនរងគ្រោះនឹងកាំបិតប៉័ងតោ ហើយក្រោយមកបានទម្លាក់ចូលក្នុងទឹក”៕មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស