28 C
Phnom Penh

ធី សុវណ្ណថា ចូល​ខ្លួន​​ទៅ​តុលាការ​​​ពាក់​ព័ន្ធ​បណ្ដឹង​ដែល​នាង​ដាក់​ប្ដឹង​អ្នក​ប្រើ​​ហ្វេសប៊ុក​ពីរ​នាក់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កញ្ញា ធី សុវណ្ណថា ដែលបានចាប់ផ្ដើមមានឈ្មោះបោះសំឡេងអំឡុងពេលបោះឆ្នោតឆ្នាំ២០១៣ ក្នុងនាមជាសកម្មជនគណបក្សសង្គ្រោះជាតិ បានចូលខ្លួនទៅតុលាការកាលពីម្សិលមិញ ទាក់ទិនពាក្យបណ្ដឹងមួយដែលនាងបានដាក់ប្ដឹងទាមទារសំណងជំងឺចិត្តក្នុងម្នាក់ៗ១០ម៉ឺនដុល្លារ ពីអ្នកប្រើប្រាស់ហ្វេសប៊ុកពីរនាក់ ដែលបានបង្ហោះសារតាមបណ្ដាញទំនាក់ទំនងសង្គមមួយនេះ ដោយលើកឡើងថា នាងនិយាយបំប៉ោងចំនួនអ្នកចូលរួមនៅវេទិការបស់នាង។    

cam-photo-sovantha-channaនៅឆ្នាំនេះ កញ្ញា ធី សុវណ្ណថា វ័យ២០ឆ្នាំ ហាក់ងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ហើយនិយាយថា កាលពីខែមុនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិពីរនាក់ឈ្មោះ អួន វណ្ណសាក់ និង ម៉ូញ សារ៉ាត់ បានបរិហារកេរ្តិ៍នាងតាមរយៈការលើកឡើងថា នាងនិយាយកុហកទាក់ទាញអ្នកគាំទ្របានរាប់ពាន់នាក់ឱ្យចូលរួមក្នុងវេទិកាប្រឆាំងគណបក្សសង្គ្រោះជាតិ ដែលនាងបានរៀបចំឡើងជាញឹកញាប់។

នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កញ្ញា ធី សុវណ្ណថា និយាយថា ពាក្យបណ្ដឹងនេះ គឺជារឿងគោលការណ៍។ នាងបាននិយាយថា “ខ្ញុំចង់ឱ្យពួកគេដឹងថា ពួកគេមិនចេះតែប្រើហ្វេសប៊ុកបរិហារកេរ្តិ៍ ឬចោទប្រកាន់អ្នកណាក៏បានតាមចិត្តពួកគេគ្រប់ពេលនោះទេ”។

លោក លី សុផាណា អ្នកនាំពាក្យតុលាការមានប្រសាសន៍ថា តុលាការមិនទាន់សម្រេចកោះហៅបុរសទាំងពីរនាក់នេះនៅឡើយទេ។ លោកថ្លែងថា “យើងនឹងជូនដំណឹងអំពីវិធានការបន្ទាប់ នៅពេលព្រះរាជអាជ្ញារងដែលដោះស្រាយសំណុំរឿងនេះសម្រេច”។

កញ្ញា ធី សុវណ្ណថា ក៏កំពុងប្ដឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលនាងបានចោទប្រកាន់ពីបទជួញដូរផ្លូវភេទនិង ដោយទាមទារសំណងជំងឺចិត្ត១លានដុល្លារចំពោះការនិយាយនៅក្នុងការសន្ទនាឯកជនតាមទូរស័ព្ទថា នាងបានបោកប្រាស់លុយពីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ៕ សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស