33 C
Phnom Penh

អតីតរដ្ឋ​​​មន្ត្រី​​​​​​ដែលសម្រប​​​សម្រួល​​​កិច្ច​​​ព្រមព្រៀង​​​សន្តិភាព​​​អំពាវនាវ​​​ឲ្យ​​​ដាក់​​​ទណ្ឌកម្ម​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ្ការ៉េត អេវិន អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបាននិយាយកាលពីថ្ងៃសុក្រថា សហគមន៍អន្តរជាតិគួរតែដាក់”សម្ពាធអតិបរមា”ទៅលើរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានការណ៍សិទ្ធិមនុស្សប្រទេស នេះ រួមទាំងការអាចដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់។

Gareth_Evans_University_of_Melbourneថ្លែងនៅឯវេទិកាគោលនយោបាលដែលធ្វើឡើងដោយសមាគមគោលនយោបាយអាស៊ីនិងប៉ាស៊ីហ្វិក លោក  អេវិន ដែលបានដើរតួនាទីសំខាន់ក្នុងដំណោះស្រាយនយោបាយដែលបានបញ្ចប់សង្គ្រាមស៊ីវិលកម្ពុជាបានមានប្រសាសន៍ថា សហគមន៍អន្តរជាតិមិនបានធ្វើគ្រប់គ្រាន់ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលចំពោះអ្វីដែលលោកបាននិយាយថា ជាស្ថានភាពកាន់តែអាក្រក់ទៅទេ។

លោក អេវិន បាននិយាយថា “ខ្ញុំគិតថា ការឆ្លើយតបផ្នែកនយោបាយពីប្រទេសផ្សេងទៀតក្នុងពិភពលោក និងប្រទេសផ្សេងទៀតក្នុងតំបន់ពិតជាស្ងៀមស្ងាត់ខ្លាំងណាស់ ព្រោះថាទំហំនៃការរំលោភសិទ្ធិ ដែលកំពុងបន្តកើតមានយូរមកហើយ”។

លោក អេវិន បានចោទរដ្ឋាភិបាលថាមើលការខុសត្រូវចំពោះការដណ្តើមយកដីធ្លី ការកាត់បន្ថយសេរីភាពបញ្ចេញមតិ និងប្រតិកម្មដោយហិង្សាទៅនឹងការគំរាមកំហែង។

អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីរូបនេះបាននិយាយថា ឃាតកម្មថ្មីៗនេះលើលោក កែម ឡី អ្នកអត្ថាធិប្បាយនយោបាយមាន”សញ្ញាសម្គាល់ជាឃាតកម្មនយោបាយ”។

លោកបានមានប្រសាសន៍ថា “ជាអកុសល មិនមានភ័ស្តុតាងច្បាស់លាស់ថា ដៃរដ្ឋាភិបាលមាននៅក្នុងរឿងហ្នឹងទេ អ៊ីចឹងវាពិបាក ដែលស្ថិតក្រោមកាលៈទេសៈរបស់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបជាពិសេសទៅនឹងករណីនោះ”។

ផ្ទុយទៅវិញលោក អេវេន បានផ្ដល់យោបល់ឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធអតិបរមាទៅលើរដ្ឋាភិបាល ដើម្បីធានាថា ការបោះឆ្នោតជាតិនាឆ្នាំ២០១៨នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។

លោកបាននិយាយថា អាចមានករណីពិចារណាទៅលើការអនុវត្តប្រភេទនៃទណ្ឌកម្មដែលសំដៅលើការដាក់ ទណ្ឌកម្មប្រឆាំងនឹងបុគ្គលម្នាក់ៗ គឺគ្រាន់តែជាវិធីនៃការដាក់សម្ពាធជាចំហ”។ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស អូស្ត្រាលីរូបនេះ បាន និយាយបន្ថែមថា មេដឹកនាំពិភពលោកគួរសម្ដែងការមិនពេញចិត្តរបស់ខ្លួននៅក្នុង កិច្ចប្រជុំម្នាក់តទល់ ជាមួយក្រុមមន្ត្រីរដ្ឋាភិបាល។

លោកបាននិយាយថា សូម្បីតែអ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតក៏មិនចង់ឱ្យមានជាប់ឈ្មោះ និងធ្វើឱ្យ អាម៉ាស់។

លោក អេវិន បាននិយាយថា ប្រហែលជាមានឱកាសតិចតួចដែលមានសង្ឃឹមសម្រាប់ការផ្លាស់ប្ដូរ គោលនយោបាយ ប៉ុន្តែតាមស្មោះត្រង់ទៅយើងពិតជាអាចធ្វើបាន។

ទោះបីជាលោកចោទសហគមន៍អន្តរជាតិថាស្រុះស្រួលជាមួយលោកនាយករដ្ឋមន្ត្រីច្រើនណាស់ក៏ដោយ ក៏លោកបានទទួលស្គាល់ថា លោកក៏បានផ្ដល់ផលប្រយោជន៍នៃមន្ទិលសង្ស័យលើលោក ហ៊ុន សែន យូរណាស់ដែរ។

លោក អេវិន ត្រូវចាត់ទុកនៅក្នុងឆ្នាំ១៩៩៤ថា ជាបិតាកម្ពុជាដោយលោក ឈាង វុន អ្នកតំណាងរាស្ត្រជាន់ខ្ពស់ មកពីគណបក្សប្រជាជនកម្ពុជា ហើយជាអ្នកការពាររដ្ឋាភិបាលលោក ហ៊ុន សែន នៅលើឆាកអន្តរជាតិ ជាច្រើនឆ្នាំ។

លោកបានសរសេរនៅក្នុងសារអុីម៉េលនៅដើមខែនេះថា “ហេតុផលដែលខ្ញុំទុកចិត្ត ហ៊ុន សែន ច្រើនយូរមក ហើយ (ការទុកចិត្តមិនមែនជាពាក្យសមរម្យទេ) គឺថា ខ្ញុំធ្វើការជិតស្និទ្ធនិងប្រកប ដោយផលិតភាពជាមួយលោក ទាក់ទងនឹងដំណើរគម្រោងសន្តិភាពកម្ពុជាពីឆ្នាំ១៩៨៩ដល់ឆ្នាំ១៩៩៣ ដែលនាំមកនូវសន្តិភាព ការវិលមក មាតុភូមិវិញនៃជនភៀសខ្លួន ជាគ្រឹះសម្រាប់ស្ថិរភាពអនាគត ពោលគឺសមិទ្ធផលក្រោយពី របបប្រល័យ ពូជសាសន៍ និងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ។

ទោះជាយ៉ាងនេះក្ដីក្នុងឆ្នាំ២០១៤ លោក អេវិន បានសរសេរអត្ថបទបញ្ចេញមតិតាមរយៈកាសែតអូស្ត្រាលី ទាក់ទងនឹងបណ្ដាញគោលនយោបាយ ដោយនិយាយថា រដ្ឋាភិបាលរួចខ្លួនពីឃាតកម្ម។

លោកបានសរសេរពេលនោះថា “ល្មមដល់ពេលមេដឹកនាំកម្ពុជាត្រូវជាប់ឈ្មោះធ្វើឱ្យអាម៉ាស់ស៊ើបអង្កេត និង ដាក់ទណ្ឌកម្មដោយសហគមន៍អន្តរជាតិហើយ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានចាត់ទុកការគំរាមដាក់ទណ្ឌកម្មថា ជាទង្វើព្រៃផ្សៃ ហើយបានច្រានចោលការចាត់ទុកកំណត់ត្រាសិទ្ធិមនុស្សកម្ពុជារបស់លោក អេវិន។

លោក ស៊ីផាន បាននិយាយថា “ប្រសិនបើអ្នកប្រៀបធៀបកម្ពុជាជាមួយប្រទេសផ្សេងទៀតនៅអាស៊ាន យើង ល្អជាងគេ”។ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះបានទស្សន៍ទាយថា ការដាក់ទណ្ឌកម្មនឹងមិនសម្រេច គោលបំណងរបស់លោក អេវិន ក្នុងការគាបសង្កត់រដ្ឋាភិបាលទេ។

លោក ស៊ីផាន បាននិយាយថា “យើងបានទទួលរងទណ្ឌកម្មពីមុនរួចហើយ។ រដ្ឋាភិបាលគឺនៅតែមានដដែល”៕ រើន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស