41.3 C
Phnom Penh

ការ​​​ស្លាប់​​​របស់​​​អតីតបវរកញ្ញាកម្ពុជា-អាមេរិក​ត្រូវ​គេ​​​​សង្ស័យ​ថា ជា​រឿង​អត្តឃាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ថូ វណ្ណថា អតីតជនភៀសខ្លួនដែលបានគ្រងមកុដបវរកញ្ញាកម្ពុជា-អាមេរិកក្នុងឆ្នាំ១៩៩៨ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងអាផាតមិនរបស់នាងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្នុងអ្វីដែលនគរបាលសង្ស័យថា ជាការធ្វើអត្តឃាត។

បណ្តាញព័ត៌មានNBC ឡូសអែនជឺឡេសបានរាយការណ៍ថា ជនសង្ស័យជាអតីតមិត្តប្រុសដែលត្រូវបានកំណត់អត្តសញ្ញាណថាឈ្មោះ Angel Marquez អាយុ៣២ឆ្នាំ នៅទីក្រុងឡូស អែនជឺឡេស ត្រូវគេគិតថា បានសម្លាប់ ថូ វណ្ណថា អាយុ៣៥ឆ្នាំជាអ្នកអ៊ុតសក់នៅអាផាតមិនរបស់នាងនៅ Hermosa Beach មុនពេលសម្លាប់ខ្លួនឯងនៅព្រឹកថ្ងៃព្រហស្បតិ៍។ សាច់ញាតិ ថូ វណ្ណថា មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ប៉ុន្តែ លោក កង វិសាល ត្រូវជាពូថ្លៃរបស់នាងបានបញ្ជាក់ពីការស្លាប់នេះនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រ។

ក្របទស្សនាវដ្តីកម្សាន្តមួយឈ្មោះ This Week នៅឆ្នាំ១៩៩៩ បង្ហាញពីរូបថត ថូ វណ្ណថា ជាមួយលោក ទេព រិន្ទដារ៉ូ តារាសំដែងខ្មែរ។ ថូ វណ្ណថា ត្រូវបានប្រទះឃើញស្លាប់ក្នុងអាផាតមិនរបស់នាងក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ក្របទស្សនាវដ្តីកម្សាន្តមួយឈ្មោះ This Week នៅឆ្នាំ១៩៩៩ បង្ហាញពីរូបថត ថូ វណ្ណថា ជាមួយលោក ទេព រិន្ទដារ៉ូ តារាសំដែងខ្មែរ។ ថូ វណ្ណថា ត្រូវបានប្រទះឃើញស្លាប់ក្នុងអាផាតមិនរបស់នាងក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

លោកបានសរសេរថា “ថូ វណ្ណថា (ហៅម៉ុច)។ ក្មួយស្រីរបស់ប្រពន្ធខ្ញុំ”។ លោកបានបន្ថែមថា “អតីតបវរកញ្ញា កម្ពុជា-អាមេរិក រូបនេះត្រូវបានសម្លាប់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។ គ្មានសុវត្ថិភាពទេនៅក្នុងពិភពលោកនេះ។ កន្លែងណាក៏ដោយ អ្នកណាក៏ដោយ ពេលណាក៏ដោយ។ ពួកយើងស្រឡាញ់នាង”។

ក្នុងឆ្នាំ១៩៩៨ ថូ វណ្ណថា បានគ្រងមកុដនៅក្នុងការប្រកួតវរកញ្ញាដែលបានចាប់ផ្តើមក្នុងទីក្រុងឡុងប៊ិចក្នុងឆ្នាំ១៩៩៧ នេះបើយោងតាមសៀវភៅដែលមានចំណងជើងថា”ប្រជាជនកម្ពុជាក្នុងទីក្រុងឡុងប៊ិច” ដោយ Susan Needham និង Karen Quintiliani។

ទីក្រុងឡុងប៊ិច នៅក្នុងតំបន់ ឡូស អែនជឺឡេស មានសហគមន៍ខ្មែរធំបំផុតនៅក្នុងសហរដ្ឋ អាមេរិក។

កាសែត Daily Breeze ដែលមានមូលដ្ឋាននៅឡូស អែនជឺឡេស បានរាយការណ៍កាលពីថ្ងៃសុក្រថា ថូ វុទ្ធី បងប្អូនប្រុសរបស់ ថូ វណ្ណថា ជាអ្នករ៉ែបដ៏ល្បីឈ្មោះម្នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារទាក់ទងក្រុមជនអន្ធពាលក្នុងទីក្រុងឡុងប៊ិចក្នុងឆ្នាំ២០០៣ នៅពេលនោះគាត់អាយុទើបតែ២១ឆ្នាំប៉ុណ្ណោះ។អ្នកទាំងពីរបានរួមគ្នានិពន្ធចម្រៀង មួយបទមានចំណងជើងថា “Love”ដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយតាមប្រព័ន្ធអីុនធឺណិតចាប់តាំងពីការស្លាប់របស់ ថូ វណ្ណថា។

cam-photo-beauty-pageantលោក ថៃ នរសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា លោកក្រៀមក្រំណាស់ពេលទទួលបានព័ត៌មានពីការស្លាប់របស់ អតីតបវរកញ្ញាកម្ពុជា-អាមេរិក ថូ វណ្ណថា ហើយសង្ឃឹមថា អាជ្ញាធរអាមេរិកនឹងធ្វើការស៊ើបអង្កេតល្អិតល្អន់ពីករណីនេះ។

លោកបានថ្លែងថា “ករណីមនុស្សឃាតនេះកើតឡើងក្នុងប្រទេសមួយដែលអួតអាងថា ជាប្រទេសប្រជាធិបតេយ្យបំផុត ដូច្នេះខ្ញុំសង្ឃឹមថា អាជ្ញាធរនៅទីនោះកំពុងប្រឹងប្រែងដើម្បីស្វែងរកយុត្តិធម៌ពិត”។

យោងតាមអត្ថបទឆ្នាំ១៩៩៩របស់ទស្សនាវដ្តី This Week ជាទស្សនាវដ្តីកម្សាន្តមួយដែលធ្លាប់បោះពុម្ពផ្សាយក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា ថូ វណ្ណថា កើតក្នុងជំរំជនភៀសខ្លួនតាមព្រំដែនថៃក្នុងឆ្នាំ១៩៩១ ហើយបានទៅរស់នៅអាមេរិកជាមួយឪពុកម្តាយនាងនៅពេលនោះនាងមានអាយុអាយុ៣ខែប៉ុណ្ណោះ៕សារុន (រាយការណ៍បន្ថែមដោយ Hannah Hawkins)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស