26 C
Phnom Penh

លោក សម រង្ស៊ី ប្តឹង​ឧទ្ធរណ៍​រឿង​បរិហារកេរ្តិ៍​ចុង​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ មេធាវីរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនិរទេសដោយខ្លួនឯង បានប្តឹងជំទាស់សាលក្រមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍ ដែលបង្គាប់ឲ្យលោកបង់ប្រាក់សងជំងឺចិត្តទៅលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ ប្រហែល៣៧.៥០០ដុល្លារ ពីបទបរិហារកេរ្តិ៍តាមហ្វេសប៊ុក។

cam-photo-rainsy-channa-800x533តុលាការបានរកឃើញថាលោក រង្ស៊ី មានកំហុសពីបទបរិហារកេរ្តិ៍តាមរយៈការបង្ហោះហ្វេសប៊ុកនៅថ្ងៃទី១៧ខែវិចិ្ឆិកា ដែលបានអះអាងខុសថារបបកម្មុយនិស្តនាទសវត្សរ៍ឆ្នាំ១៩៨០ ដែលលោក ហេង សំរិន ជាប្រមុខរដ្ឋ បានកាត់ទោសប្រហារជីវិតព្រះអង្គម្ចាស់ នរោត្តម សីហនុ។

លោក រង្ស៊ី មិនបានមានវត្តមាននៅអំឡុងពេលសវនាការទេ ប៉ុន្តែមេធាវីរបស់លោកគឺ សំ សុគង់ បានមានប្រសាសន៍ថា លោកបានប្តឹងជំទាស់កាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ថា “លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកមិនបានប្រព្រឹត្តបទល្មើសដែលលោកត្រូវបានចោទប្រកាន់ដោយតុលាការទេ”។ លោក រង្ស៊ី បានមានប្រសាសន៍ថា លោកមិនបានបរិហារកេរ្តិ៍លោក សំរិន ទេ ពីព្រោះលោកមិនដែលបាននិយាយដល់ឈ្មោះមេដឹកនាំគណបក្សប្រជាជនក្នុងការបង្ហោះរបស់លោកឡើយ គឺនិយាយតែពីរបបប៉ុណ្ណោះ ហើយពីព្រោះលោកមានន័យថា ស្តេចត្រូវបានកាត់ទោសប្រហារជីវិត “ខាងសីលធម៌និងនិងនយោបាយ”ប៉ុណ្ណោះ។

លោក គី តិច មេធាវីរបស់លោក ហេង សំរិន ដែលបានមានប្រសាសន៍ថា លោកក៏អាចប្តឹងឧទ្ធរណ៍រឿងនេះ ដើម្បីទារសំណងជំងឺចិត្តថែមទៀតនោះ បានលើកឡើងថា លោកកំពុងរង់ចាំការណែនាំពីកូនក្តីរបស់លោក៕និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស