29 C
Phnom Penh

មនុស្សពីរ​​​​​​នាក់​​​​​​ចោទ​ប្រកាន់​ពីបទ​ឆបោក​​​លក់ដី​រដ្ឋ​​​​ឲ្យ​​​​​​អ្នក​​​ភូមិ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការខេត្តមណ្ឌលគិរីបានចោទប្រកាន់បុរសពីររូបពីបទកេងបន្លំកាលពីថ្ងៃម្សិលមិញដោយចោទប្រកាន់ថាបានឆបោកប្រជាពលរដ្ឋជាង២០០គ្រួសារអស់ប្រាក់រាប់មឺនដុល្លារដោយបានពីការលក់ដីរដ្ឋឱ្យពួកគេ។

លោក ជា សុវ៉ាន់ថេត ព្រះរាជអាជ្ញារងបាននិយាយថា លោកបានចោទប្រកាន់បឋមចំពោះលោក កែវ វុទ្ធី និងលោក ធាត សារី បន្ទាប់មកបញ្ជូនករណីនេះទៅចៅក្រមស៊ើបសួរដែលបានបញ្ជាក់អំពីការចោទប្រកាន់នេះ ហើយក៏បានបញ្ជូនពួកគេទៅពន្ធនាគារ ដើម្បីរង់ចាំសវនាការ។

ព្រះរាជអាជ្ញារងរូបនេះបាននិយាយថា ” យើងបានចាប់ខ្លួនមនុស្សពីរនាក់ ហើយដាក់ពន្ធនាគារ ពីព្រោះដីនោះជាកម្មសិទ្ធិរបស់រដ្ឋ ប៉ុន្តែពួកគេបានទារលុយពី៥០០ដុល្លារទៅ ១.៥០០ ដុល្លារពី២៥១គ្រូសារ ហើយបានសន្យាថានឹងប្រគល់ដីឱ្យពួកគេវិញ” ដោយយកពីរដ្ឋ។

លោក សូ សុវណ្ណ ស្នងការរងនគរបាលបាននិយាយថា លោក វុទ្ធី អាយុ ៣៣ឆ្នាំ និងលោក សា រី អាយុ ៥៨ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ពោលគឺ៤ថ្ងៃ ក្រោយពីគ្រូសារទាំងនោះបានដាក់ពាក្យបណ្តឹង។

ស្នងការរងរូបនេះបាននិយាយថា ដំបូង អាជ្ញាធរបានចាប់ខ្លួនមនុស្សប្រាំនាក់ ប៉ុន្តែបានដោះ លែងមនុស្ស៣នាក់វិញភ្លាមៗ បន្ទាប់ពីកំណត់ថា ពួកគេមិនបានជាប់ពាក់ព័ន្ធក្នុងករណីនេះទេ។ លោក សុវ៉ានថេត បាននិយាយបន្ថែមថា លោក វុទ្ធី និងលោក សារី បានសារភាពថាបោកប្រាស់អ្នកភូមិដោយទារប្រាក់១លានរៀន គឺប្រហែល ២៥០ដុល្លារ បុន្តែថាចំនួនជនរងគ្រោះគឺតិចជាង។

លោក សុវណ្ណ បាននិយាយថា ” លោក វុទ្ធី និងលោក សារី បានសារភាពចំពោះអាជ្ញាធរថាគេបានទារលុយ១លានរៀលពីអ្នកភូមិជាង១០០គ្រូសារ។ យើងបានឃើញឯកសារមួយចំនួនបញ្ជាក់ថា ពួកគេបានទទួលលុយជាថ្នូរនឹងការផ្តល់ដីប្រាំហិកតាក្នុងមួយគ្រួសារ “។

អាជ្ញាធរបាននិយាយថា គេមិនទាន់ដឹងពិតប្រាកដនៅឡើយទេថាអ្នកទាំងពីរបានប្រមូលលុយបានសរុបប៉ុន្មាន ដែលអ្នកទាំងពីរបានទារពីគ្រួសារទាំងនោះ ដែលគេគ្មានសិទ្ធិលក់ឲ្យទេ។តាមចំនួនលុយសរុបដែលពួកគេទារពីគ្រូសារនីមួយៗ មានតួលេខពីចន្លោះពី ១២៥.៥០០ដុល្លារទៅ ៣៧៦.៥០០ដុល្លារ។

លោក ទី វ៉ាន់ណូ អ្នកតំណាងគ្រូសារទាំងអស់បាននិយាយថា ពួកគេបានចូលទៅនៅលើដីនោះនៅក្នុងឃុំរ៉ាយា ស្រុកកោះញ៉ែកក្នុងឆ្នាំ ២០១៣ ប៉ុន្តែត្រូវបានបណ្តេញចេញដោយអាជ្ញាធរស្រុកច្រើនឆ្នាំកន្លងមកហើយ។លោកបាននិយាយថា នៅពេលនោះ លោក វុទ្ធី និងលោក សារី បានមកជួបពួកគេដោយសន្យាថាយកដីមកវិញដោយត្រូវបង់លុយ។

ស្នងការរងរូបនេះបាននិយាយថា នៅពេលដែលអ្នកភូមិចាប់ផ្តើមកាប់ឆ្ការដីជាថ្មីកាលពីឆ្នាំមុន ពួកគេក៏បានឃើញអ្នកភូមិមួយក្រុមផ្សេងទៀតបានទាមទារយកដីដូចគ្នាដែរ ហើយជាថ្មីម្តងទៀត អាជ្ញាធរក៏បានធ្វើអន្តរាគមន៍ដែរ៕មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស