26 C
Phnom Penh

គណបក្ស​របស់​​​​ កែម ឡី​ ចង់បាន​ថ្ងៃស្លាប់​របស់​លោក​ជាថ្ងៃ​បុណ្យជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាគំនិតផ្ទាល់របស់លោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវគេបាញ់សម្លាប់ កំពុងតែសុំយកថ្ងៃនៃឃាតកម្មរបស់លោកជាទិវាជាតិនៃសេរីភាពនៃការបញ្ចេញមតិ។

cam-photo-gdp-channaអ្នកវិភាគដ៏មានប្រជាប្រិយដែលបានទស្សន៍ទាយជីវិតរបស់ខ្លួនថារស់មិនបានយូរទេ ព្រោះតែការរិះគន់បន្តបន្ទាប់របស់លោកទៅលើថ្នាក់ដឹកនាំកម្ពុជា ត្រូវបានបាញ់ស្លាប់កណ្តាលថ្ងៃក្នុងហាងស្ថានីយចាក់សាំងមួយក្នុងក្រុងភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា។ឃាតកម្មនេះត្រូវគេយល់ឃើញជាទូទៅថាជាវិធានការបំបិទមាត់លោក។

ថ្លែងនៅឯខួបទីមួយនៃថ្ងៃបង្កើតគណបក្ស ដែលលោក កែម ឡី បានជួយបង្កើតកាលពីឆ្នាំមុនដោយសារតែខកចិត្តនឹងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ប៉ុន្តែលោកផ្ទាល់មិនបានចូលរួមទេ លោក យ៉េង វីរៈ ប្រធានគណបក្សបាននិយាយថា កេរដំណែលរបស់លោកគួរតែកំណត់ជាថ្ងៃបុណ្យជាតិ។

លោក វីរៈ បានប្រាប់មន្រ្តី២០០នាក់នៅទីស្នាក់ការកណ្តាលនៅក្រុងភ្នំពេញថា “យើងនឹងស្នើសុំរដ្ឋាភិបាលឲ្យពិចារណាយកថ្ងៃទី១០ ខែកក្កដា ជាទិវាជាតិសេរីភាពនៃការបញ្ចេញមតិ។ ប្រសិនបើគេមិនទទួលយកទេ យើងនឹងប្រកាសយកថ្ងៃនេះជាទិវាជាតិនៃសេរីភាពនៃការបញ្ចេញមតិ”។

លោក វីរៈ ជាប្រធានយូរឆ្នាំនៃមជ្ឈមណ្ឌលអប់រំច្បាប់ដើម្បីសហគមន៍ មុនក្លាយជាប្រធានស្ថាបនិក គ.ប.ម ក៏ជាសមាជិកដើមរបស់ក្រុម”ខ្មែរដើម្បីខ្មែរ”របស់លោក កែម ឡី ដែរដែលបានជំរុញឲ្យមានការចូលរួមផ្នែកនយោបាយមូលដ្ឋាន។

លោកបាននិយាយថា អ្នកវិភាគដែលបានស្លាប់ទៅហើយ ដែលជាមិត្តជិតស្និទ្ធនឹងថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានភាគច្រើន ហើយដែលជារឿយៗបានរិះគន់ខ្លាំងៗទៅលើគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង ដោយសារខកខានមិនបានអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងរចនាសម្ពន្ធបក្សរបស់គេ បានបន្សល់ទុកស្នាដៃដិតជាប់មិនរលុបនៅក្នុងបក្ស ទោះបីជាអ្នកវិភាគនេះមិនដែលបានចូលរួមជាផ្លូវការ ដើម្បីរក្សានូវឯករាជ្យភាពរបស់លោកក៏ដោយ។

លោក វីរៈ បាននិយាយថា”យើងជូតទឹកភ្នែក ហើយតាំងចិត្តកាន់រឹងមាំបន្តដំណើរទៅមុខដោយក្តីជឿជាក់ ដើម្បីបុព្វហេតុមួយនៃការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលលោកបណ្ឌិត និងស្ថាបនិកទាំងអស់ចង់បានគឺ ជាគណបក្សដែលអនុវត្តប្រជាធិបតេយ្យផ្ទៃក្នុងបក្សពីក្រោមមកលើ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបាននិយាយថា ថ្ងៃទី១០ ខែកក្កដាទំនងជាមិនអាចចាត់ទុកជាថ្ងៃបុណ្យជាតិបានទេ ដោយបញ្ជាក់ថាសូម្បីតែលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាដែលបានទទួលមរណភាព ក៏មិនបានចាត់ទុកជាថ្ងៃបុណ្យជាតិដែរ។

អ្នកនាំពាក្យរូបនេះបាននិយាយថា “ខ្ញុំគិតថា មហិច្ឆតាពេកហើយ ព្រោះ កែម ឡី មិនមែនជាឥស្សរជនជាតិទេ។ គេលើករឿងនេះឡើង ដើម្បីកេងចំណេញនយោបាយ ព្រោះគាត់គ្រាន់តែជាពលរដ្ឋសាមញ្ញម្នាក់ប៉ុណ្ណោះ”៕ មាំ វិបុល

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស