38 C
Phnom Penh

អូស្ត្រាលី និង​​​កម្ពុជា​​​​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​​​​ជន​​​ភៀស​​​ខ្លួននៅ​​​តែ​​​មាន​​​សុពលភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមអ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងកាលពីម្សិលមិញថា លោកស្រី អ៊ែនជើឡា ខខូរែន (Angela Corcoran) ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងលោក ប្រាក់  សុខុន  រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់អះអាងជាថ្មីនូវការតាំងចិត្តរបស់ប្រទេសទាំងពីរចំពោះកិច្ចព្រមព្រៀងតាំងលំនៅថ្មីសម្រាប់ជនភៀសខ្លួនដ៏ចម្រូងចម្រាសដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០១៤។

នៅក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះកម្ពុជាយល់ព្រមទទួលយកចំនួនមិនកំណត់នៃជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ដែលអូស្ត្រាលីកំពុងឃាត់ទុកនៅប្រទេសណូរូ ដែលជាប្រទេសដែនកោះស្ថិតក្នុងមហាសមុទ្រប៉ាសីុហ្វិកខាងត្បូង បើពួកគេស្ម័គ្រចិត្តតាំងលំនៅថ្មី។ ជាថ្នូរមកវិញ ប្រទេសកម្ពុជាទទួលបានជំនួយបន្ថែមចំនួន៣០,៥លានដុល្លារ។

cam-photo-refugees-channaមកទល់ពេលនេះ មានតែជនភៀសខ្លួន៥នាក់ប៉ុណ្ណោះបានយល់ព្រមតាំងលំនៅថ្មីហើយតាំងពីពេលនោះមក បីនាក់ក្នុងចំណោម ពួកគេបានជ្រើសរើសត្រឡប់ទៅប្រទេសកំណើតវិញដែលពួកគេភៀសខ្លួនចេញ។ អង្គការសិទ្ធិមនុស្ស និងសមាជិកសភាគណបក្សប្រឆាំងក្នុងប្រទេសអូស្ត្រាលី និងនៅកម្ពុជាបានចោទប្រកាន់អូស្ត្រាលីថា គេចវេះពីកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ចំពោះអ្នកដែលនៅលើប្រទេសដែនកោះនោះ  ហើយបានរិះគន់រដ្ឋាភិបាលក្រុងកង់បេរ៉ាថា បានព្យាយាមយកពួកគេមកទម្លាក់ចោលនៅក្នុងប្រទេសមួយដែលស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុត និងពុករលួយបំផុតក្នុងតំបន់។

ទោះបីជាមានភាពចម្រូងចម្រាសហើយជនភៀសខ្លួនមិនចាប់អារម្មណ៍ក្នុងការតាំងលំនៅថ្មីនៅក្នុងប្រទេសកម្ពុជាក៏ដោយតែលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរ ទេសបានប្រាប់អ្នកយកព័ត៌មានកាលពីម្សិល មិញថា ឯកអគ្គរដ្ឋទូតរូបនេះ និងលោករដ្ឋមន្ត្រីបានបញ្ជាក់អះអាងជាថ្មីនូវការតាំងចិត្តរបស់ពួកគាត់ចំពោះកិច្ចព្រមព្រៀងនេះអំឡុងកិច្ចប្រជុំមួយក្នុងរាជធានីភ្នំពេញ។

លោកស្រី អ៊ែនជើឡា ខខូរែន ឯកអគ្គរដ្ឋទូតអូស្ត្រាលីចាប់ដៃជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសក្នុងជំនួបមួយក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោកស្រី អ៊ែនជើឡា ខខូរែន ឯកអគ្គរដ្ឋទូតអូស្ត្រាលីចាប់ដៃជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសក្នុងជំនួបមួយក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកបានប្រសាសន៍ថា ”ឯកអគ្គរដ្ឋទូតរូបនេះបានបញ្ជាក់ថា អូស្ត្រាលីរីករាយក្នុងការបន្តអនុវត្ត ”កិច្ចព្រមព្រៀង” ស្តីពីជនភៀសខ្លួន។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជានឹងបន្តផ្តល់ភាពងាយស្រួលក្នុងការតាំងលំនៅថ្មីសម្រាប់ជនភៀសខ្លួនដែលអូស្ត្រាលីបញ្ជូនមក”។

កាលពីខែឧសភា នាយកដ្ឋានអន្តោ ប្រវេសន៍ក្រសួងមហាផ្ទៃបានលើកឡើងថា កម្ពុជាកំពុងរៀបចំសម្រាប់ដំណើរទស្សនកិច្ចមួយផ្សេងទៀតទៅកាន់ប្រទេសដែនកោះណូរូ ដើម្បីពិនិត្យអ្នកស្ម័ក្រចិត្តថ្មីពីរនាក់ទៀត តែទោះជាយ៉ាងណាដំណើរទស្សនកិច្ចនេះនៅមិនទាន់កើតឡើងនៅឡើយទេ។

ពេលទាក់ទងកាលពីម្សិលមិញ លោក  កែម សារិន ប្រធានរដ្ឋបាលនៃនាយកដ្ឋាននេះបានលើកឡើងថា ដំណើរបំពេញទស្សន កិច្ចនេះត្រូវបានផ្អាក ព្រោះអូស្ត្រាលីនៅមិនទាន់សម្រេចជាចុងក្រោយលើគម្រោង សម្រាប់ការបំពេញទស្សនកិច្ចនេះនៅឡើយ ទេ និងដោយសារស្ថានភាពនៅប្រទេសដែនកោះណូរូ “មិននឹងនរ”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស