31.8 C
Phnom Penh

ជន​​​ល្មើស​​​ដែល​​​ប្រើ​​​ពូថៅ​​​កាប់​​​សម្លាប់​​​មនុស្ស​​​ពី​​​រ​​​នាក់​​​យ៉ាង​​​ព្រៃ​​​ផ្សៃ​​​ជាប់​​​ពន្ធនាគារ​​​អស់មួយ​​​​​​ជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា សាលាដំបូងខេត្តព្រះសីហនុបានផ្តន្ទាទោសបុរសម្នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតដែលកាលពីឆ្នាំមុនបានប្រើពូថៅកាប់ទៅលើស្ត្រីជាម្តាយ និងកូនអាយុ១៣ឆ្នាំរបស់គាត់ស្លាប់ ខណៈពេលពួកគាត់កំពុងដេកលង់លក់ បន្ទាប់ពីស្ត្រីរូបនេះចោទជននេះថា បានលួចមាន់របស់គាត់។

លុយ សុភ័ក្ត្រ អាយុ២៦ឆ្នាំ បានប្រើពូថៅកាប់អ្នកស្រី  អ៊ុំ ផាន់ណា អាយុ៣១ឆ្នាំ និងកូនរបស់គាត់៦នាក់អាយុពី១ឆ្នាំដល់១៣ឆ្នាំ កាលពីថ្ងៃទី២៩ខែធ្នូ បណ្តាលឲ្យស្ត្រីជាម្តាយនិងកូនច្បងឈ្មោះ គង់ ផាន់ណារិន ស្លាប់។ ជននេះបានរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពបាន១៥នាទី ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែមករានៅក្នុងខេត្តកណ្តាល។

លោក ហួត វិចិត្រ អ្នកនាំពាក្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ ថា តុលាការបានរកឃើញថា ជននេះមានពិរុទ្ធភាពពីបទមនុស្សឃាតដោយគិតទុកជាមុន កាលពីថ្ងៃពុធ ហើយបានបញ្ជូនទៅពន្ធនាគារខេត្ត។

លោក វិចិត្រ បានថ្លែងថា “បន្ទាប់ពីសវនាការ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចផ្តន្ទាទោសចុងចោទ លុយ សុភ័ក្ត្រ ឲ្យជាប់ពន្ធនាគារអស់មួយ ជីវិត ហើយបានបង្គាប់ឲ្យបង់ប្រាក់សំណងដល់ជនរងគ្រោះចំនួន៦០លានរៀល (ប្រហែល ១៥.០០០ ដុល្លារ)”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមពីករណីនេះទេ។

ករណីមនុស្សឃាតនេះធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីខែមករាដោយសារតែភាពសាហាវរបស់វា ព្រមទាំងការពិតថា អ្នកស្រី អ៊ុំ ផាន់ណា ត្រូវបានបដិសេធមិនទទួលព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មុនពេលអ្នកស្រីស្លាប់ ដោយតាមចោទថា វេជ្ជបណ្ឌិតបានសុំឲ្យប្តីរបស់គាត់បង់ប្រាក់២៥០ដុល្លារ មុនពេលពួកគេព្រមធ្វើការស្គែនខួរក្បាល ។

កាលពីម្សិលមិញលោក គង់ ភារម្យ ត្រូវជាប្តីរបស់លោកស្រី អ៊ុំ ផាន់ណា បាននិយាយថា អំឡុងសវនាការជំនុំជម្រះទោស ឃាតករបានព្យាយាមសម្រាលបទចោទប្រកាន់មកលើខ្លួន ដោយអះអាងថា វាជាករណីប្លន់មិនមែនជាករណីមនុស្សឃាតនោះទេ។

លោក ភារម្យ បាននិយាយថា “នៅពេលខ្ញុំចូលរួមសវនាការ ជនសង្ស័យរូបនេះបានព្យាយាមនិយាយថា ខ្លួនប្លន់ខ្សែក ដើម្បីសម្រាលករណីនេះ។ គ្មានផ្លូវណាថាជាអំពើប្លន់ទេ។ជននេះបានកាប់មនុស្ស និងក្មេងៗជាច្រើន” នាក់។

លោក ភារម្យ ដែលកូនៗរបស់គាត់នៅសល់បានធូរស្រាលពីរបួសដោយការកាប់សម្លាប់នោះ បាននិយាយថា គាត់ពេញចិត្តនឹងសេចក្តីសម្រេចនេះ ប៉ុន្តែ គាត់មិនអាចអត់ឱនឲ្យជនដៃដល់នេះបានឡើយ។

គាត់បានបន្ថែមថា “ការដាក់គុកអស់មួយជីវិតគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែ បើប្រទេសរបស់យើងមានការកាត់ទោសប្រហារជីវិត ខ្ញុំនឹងធ្វើវាដោយផ្ទាល់ដៃតែម្តង”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស