ព័ត៌មានជាតិ

តុលាការចោទបុរសជនជាតិថៃថាបានរត់ពន្ធមេតំហ្វេតាមីន២០គីឡូក្រាម

By

August 06, 2016

កាលពីថ្ងៃសុក្រ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ជនជាតិថៃ ឈ្មោះ ឆាយពង់ ភីសាយផន ពីបទ រក្សាទុកគ្រឿងញៀនខុសច្បាប់ និងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ មានមេតំហ្វេតាមីន និងហេរ៉ូអីន២០ គីឡូក្រាម ដែលជួញដូរពីប្រទេសឡាវចូលក្រុងភ្នំពេញ។

លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង បានមានប្រសាសន៍ថា លោកបានចោទ លោក ឆាយពង់ តាមមាត្រា៤០នៃ ក្រមព្រហ្មទណ្ឌ។ លោក សុភក្តិ បានប្រសាសន៍កាលពីថ្ងៃសុក្រថា “បន្ទាប់ពីខ្ញុំបានចោទប្រកាន់គាត់ ខ្ញុំបាន បញ្ជូនគាត់ទៅចៅក្រមស៊ើបសួរ ដើម្បីសាកសួរ”។ លោក អីុ រិន អ្នកនាំ ពាក្យតុលាការក្រុងភ្នំពេញបានបញ្ជាក់ ការចោទប្រកាន់នេះ និងបានមានប្រសាសន៍ថា លោក ឆាយពង់ ត្រូវឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារ ប៉េហ្ស៊ី។ បុរសអាយុ៥២ឆ្នាំរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទក្នុងភូមិត្រពាំងឈូក ខណ្ឌសែនសុខ ជាតំបន់ ស្មុគស្មាញមួយ ដែលមានឈ្មោះជាយូរមកហើយថាជា សំបុកជួញដូរគ្រឿងញៀនក្នុងក្រុងនេះ។

ក្រុមមន្ត្រីមកពីកងកម្លាំងនគរបាលជាតិ និងមកពីមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បាននិយាយថា ពួកគេបានរកឃើញមេតំហ្វេតាមីនបីគីឡូក្រាមនៅលើខ្លួនលោក ឆាយពង់ នៅពេលចាប់ខ្លួនគាត់ និងគ្រឿង ញៀន១៧គីឡូក្រាមផ្សេងទៀតដែលលាក់ទុកនៅផ្ទះរបស់គាត់។

អាជ្ញាធរបាននិយាយថា ជនសង្ស័យរូបនេះបានសារភាព ថាបាននាំគ្រឿងញៀនមកពីខេត្តចំប៉ាសាក់ក្នុង ប្រទេសឡាវ៕ និត