ដោយដើរបត់ចុះបត់ឡើងនៅជាន់ទី១នៃផ្សារ អីុអនម៉លក្នុងរាជធានីភ្នំពេញ ខណៈភ្នែកសម្លឹងមើលអាយផេតរបស់ខ្លួនជាប់ ជានិច្ចនោះ Phyu Hnin Pwint បានដើរតាមផែនទី GPS ពេលនាងតាមប្រមាញ់ Pokemon ដែលពួននៅគ្រប់ទីកន្លែងនៅក្នុងផ្សារ នេះដើម្បីបន្ថែមលើចំនួន Pokemon ដែលប្រមូលបានចំនួន៤០។
ចាប់ តាំងពីនាងបានទាញយកហ្គេម Pokemon កាលពីថ្ងៃសៅរ៍មក ជនជាតិភូមាអាយុ២៦ឆ្នាំរូបនេះបានលើកឡើងថា នាងបានលេងហ្គេមនេះប្រហែល៦ម៉ោងរួចមកហើយ ដោយប្រឈមនឹងការដែលនាងត្រូវដើរចេញពី កន្លែងការងារនៅហាងកែសម្ផស្ស Wuttisak ក្នុងផ្សារនេះ ហើយគេចចូលទៅក្នុងទិដ្ឋភាពជាក់ស្តែងនៃហ្គេម។ ជនជាតិភូមារូបនេះបាននិយាយថា “យើងត្រូវតែ សម្លឹងមើលអេក្រង់គ្រប់ពេល វេលា ហេតុដូច្នេះវាគ្រោះថ្នាក់ណាស់”។ នាងបាន បន្ថែមថា ផ្សារនេះជាកន្លែងដែលរួចផុតពីគ្រោះថ្នាក់ ។ “នៅតាមផ្លូវចោរអាចឆក់ទូរស័ព្ទរបស់យើងបាន “។
មួយ ខែបន្ទាប់ពីហ្គេមនេះចេញសម្រាប់ផលិតផល Apple និង Android នៅក្នុងប្រទេសដែលត្រូវបានជ្រើសរើស Pokemon Go បានមកដល់ប្រទេសកម្ពុជា និងប្រទេសតំបន់អាស៊ី៩ ផ្សេងទៀតកាលពីថ្ងៃសៅរ៍ដោយទីបំផុតវាបាន ផ្តល់ឲ្យអ្នកលេងហ្គេមនៅក្នុងតំបន់នេះនូវឱកាស “តាមចាប់សត្វPokemon ឲ្យអស់”។
ដោយ សត្វឌីជីថលលេចចេញនៅលើអេក្រង់តាមទីតាំង របស់អ្នកលេងហ្គេមពោលគឺវាហាក់បីដូចជាស្ថិត នៅចំពោះមុខអ្នកលេងតែម្តងនោះ ហ្គេមនេះអនុញ្ញាតឲ្យមនុស្ស ម្នាតាមចាប់ បង្ហាត់បង្រៀន និងវាយ Pokemon ខណៈពួកវាដើរឆ្លងកាត់តាមតំបន់ទីតាំង និងតំបន់ទីផ្សារដែលត្រូវបានជ្រើសរើស។
ទំព័រ ហ្វេសប៊ុក Pokemon Go Cambodia លើកឡើងថា អ្នកលេងហ្គេមក្នុងរាជធានីភ្នំពេញ លេងនៅតាមផ្សារអីុអនម៉ល មាត់ទន្លេ ពហុកីឡដ្ឋានជាតិអូឡាំពិក ផ្សារ TK ទួលគោក។ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Geckos Adventure បានចាប់ផ្តើមធ្វើការផ្សព្វផ្សាយរួចហើយនូវដំណើរ កម្សាន្ត Pokemon Go ពិភពលោក ដោយផ្តោតសំខាន់លើឧទ្យានបុរាណអង្គរក្នុង ខេត្តសៀមរាប ដែលស្ថិតក្នុងចំណោមតំបន់ទេសចរណ៍ល្បីៗផ្សេងៗទៀត។
ដោយ បញ្ចប់ការលេងហ្គេមនេះសម្រាប់រយៈពេលមួយ ថ្ងៃ រិទ្ធ សុធារ៉ូ អាយុ១៤ឆ្នាំបានពន្យល់ខ្លះៗអំពីរបៀបលេងហ្គេមនេះ ពេលកំពុងឈរនៅលើជាន់ខាងលើនៃកន្លែងអង្គុយនៅក្នុង ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបានទាញទូរស័ព្ទចេញមកបង្ហាញថា ខ្លួនចាប់បាន សត្វ Weedle និង Squirtle ពេលរសៀល។
រិទ្ធ សុធារ៉ូ បាននិយាយថា “ប្រសិនបើមាន Pokemon នៅចំពោះមុខរបស់អ្នក អ្នកអាចឃើញវាអង្គុយនៅលើវត្ថុមួយ ដោយប្រើលែនកាមេរ៉ានៅលើទូរស័ព្ទរបស់អ្នក”។ប៉ុន្តែ ពេលហ្គេមនេះបានមកដល់ប្រទេសកម្ពុជា ក្មេងប្រុសរូបនេះក៏បានលើកឡើង ផងដែរថា ភាពភ្ញាក់ផ្អើលនេះបានមកដល់ជាមួយភាពគ្រោះ ថ្នាក់។
រិទ្ធ សុធារ៉ូ បាននិយាយថា “វាសប្បាយលេង តែ វាក៏គ្រោះថ្នាក់ដែរ។ អ្នកមានផែនទី ហើយបន្ទាប់មកអ្នកឃើញរូប Pokemonហើយផែនទីបង្ហាញអ្នកថា តើ Pokemonនៅកន្លែងណាក្នុងខណ្ឌទួលគោក។ ហេតុដូច្នេះ អ្នកត្រូវតែដើរទៅទួលគោកដើម្បីតាមចាប់វា ។ ជួនកាលបើអ្នកកំពុងដើរតាមចាប់ Pokemon អាចមានគេឆក់ទូរស័ព្ទរបស់អ្នក ឬក៏អ្នក អាចត្រូវឡានបុក។ ខ្ញុំមានការព្រួយបារម្ភ ខ្លះៗដែរ”។

ទោះជាយ៉ាងណា សិស្សរូបនេះលើកឡើងថា ខ្លួនបានចំណាយពេលរាប់ម៉ោងលេងហ្គេមេនះជាមួយ មិត្តយ៉ាងតិច១ភាគ៤នៃមិត្តរួមថ្នាក់នៅសាលា អន្តរជាតិសិង្ហបុរីក្នុងរាជធានីភ្នំពេញ។
សម្រាប់ ម៉េ ង មាសសុបញ្ញា អាយុ២២ឆ្នាំវិញ ប្រជាប្រិយភាពរបស់ ហ្គេមនេះបានធ្វើឲ្យនាងត្រូវប្រទាញប្រទង់នឹង ការដែលត្រូវគោរពតាមការដាស់តឿនពីម្តាយរបស់នាង ដែលនិយាយថា កំុលេងហ្គេម Pokemon Go នេះអី។
នាង បាននិយាយនៅខាងក្រៅរោងកុននៅផ្សារអីុអនម៉ល ថា “ម៉ាក់ខ្ញុំនិយាយថា ‘អូវាជាហ្គេមគ្រោះថ្នាក់ ខ្លាំងណាស់'”។ នាងបានពន្យល់ថា ម្តាយរបស់នាងបានអានព័ត៌មានស្តីពីគ្រោះថ្នាក់ចរាចរណ៍ និងហេតុការណ៍មួយចំនួនដែលបង្កដោយហេ្គមនេះ ចាប់តាំងពីវាចេញជាអន្តរជាតិមក។
ម៉េង មាសសុបញ្ញា បាននិយាយទៀតថា “គាត់និយាយថា ‘កុំ Download ហ្គេមនេះអី’ ប៉ុន្តែ ខ្ញុំនិយាយថា ‘ម៉ាក់វាគ្រាន់តែជាហ្គេម តើ។ វាមិនធ្ងន់ធ្ងរអីទេ'”។
ដានតេ និស្សិតពេទ្យអាយុ២៥ឆ្នាំនៅសាកលវិទ្យាល័យអន្តរជាតិ IU ដែលបដិសេធមិនប្រាប់ឈ្មោះពេញបាននិយាយថា គាត់ធ្លាប់បានឮរឿងរ៉ាវនៃអ្នកលេងហ្គេមដើរ ទៅកាន់តំបន់គ្រោះថ្នាក់គ្រាន់តែដើម្បីតាមចាប់ Pokemon ឲ្យបានច្រើន។
និស្សិតរូបនេះបានលើក ឡើងថា ខ្លួនបានទាញយកហ្គេមនេះ ប៉ុន្តែ មិនបានតាមប្រមាញ់ វាឡើយ។ “ខ្ញុំចង់លេង ប៉ុន្តែ ខ្ញុំត្រូវតែប្រាកដ ថា ខ្ញុំមានសុវត្ថិភាព”៕ស៊ុយឈាង