34 C
Phnom Penh

ម្ចាស់​ហាង​​​កាត់សក់​​​​បម្រើ​​​ផ្លូវ​​​ភេទ​​​ត្រូវ​​​​ចោទប្រកាន់​ ឯ​​​​ហាង​​​បើក​​​ជា​​​ធម្មតា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមមន្រ្តី តុលាការក្រុងភ្នំពេញបានចោទប្រកាន់ម្ចាស់ផ្ទះបនដែលបើកជាហាងកាត់សក់កាលពីព្រឹកថ្ងៃសុក្រ មួយថ្ងៃក្រោយពីប្តីរបស់ស្រ្តីនោះបានបើកហាងឡើងវិញ។

cam-photo-brothel-channaតាមលោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សក្រុងភ្នំពេញ មា្ចស់ហាងពីមុនអ្នកស្រី ចាន ធា អាយុ ៤៤ឆ្នាំ បានចាប់ខ្លួនដោយនគរបាលក្នុងពេលឆ្មក់ចូលបង្ក្រាបក្នុងហាងមួយក្នុងខណ្ឌដូនពេញកាលពីថ្ងៃអង្គារ ដែលមានស្រ្តីខ្មែរនិងវៀតណាម១១នាក់ធ្វើការនៅទីនោះ។

លោក ធា បាននិយាយថា ពេលសាកសួរនៅទីស្នាក់ការកងរាជអាវុធហត្ថក្រុង អ្នកស្រី ធា និងបុគ្គលិកដែលមានអាយុពី១៧ដល់៣០ឆ្នាំសុទ្ធតែបានសារភាពថាបានបម្រើផ្លូវភេទក្នុងហាង។

លោក លី សុផាណា ព្រះរាជអាជ្ញារងក្នុងករណីនេះបាននិយាយកាលពីថ្ងៃម្សិលមិញថា អ្នកស្រី ធា ត្រូវបានចោទប្រកាន់កាលពីព្រឹកថ្ងៃសុក្រ ហើយបានបញ្ជួនទៅពន្ធនាគារព្រៃសដើម្បីឃុំខ្លួនបណ្តោះអាសន្ន។

លោកបាននិយាយកាលពីម្សិលមិញថា “ខ្ញុំបានសួរចម្លើយនិងបានចោទប្រកាន់គាត់ពីបទសញ្ចារកម្ម”។លោកបាននិយាយសំដៅលើបទល្មើសសញ្ចារកម្មដែលអាចមានទោសជាប់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលដល់១០លានរៀន ឬពី១០០០ដុល្លារដល់២៥០០ដុល្លារ។

លោក សុផាណា បាននិយាយថា ហាងកាត់សក់បានអនុញ្ញាតឲ្យបើកឡើងវិញដែលកាន់កាប់ដោយប្តីអ្នកស្រី ធា ប៉ុន្តែលោកបានបដិសេធមិនបញ្ជាក់អត្តសញ្ញាណបុរសនោះទេ។

លោកបាននិយាយថា “យើងបានអនុញ្ញាតឱ្យគាត់បើកជាធម្មតា។ហាងកាត់សក់នេះជាជំនួញស្របច្បាប់ ដរាបណាវាមិនពាក់ព័ន្ធនឹងសេវាបម្រើផ្លូវភេទ ដែលខុសច្បាប់”។

តាមលោក សារិន វណ្ណា ស្មៀនខណ្ឌផ្សារថ្មី I បុរសជាប្តីមិនជាប់ពាក់ព័ន្ធនឹងការបើកផ្ទះបនទេ ហើយយល់ព្រមឲ្យធ្វើជាម្ចាស់ហាងកាត់សក់ ក្រោយពីចុះកិច្ចសន្យាកាត់តែសក់ប៉ុណ្ណោះ។

ស្មៀនខណ្ឌបាននិយាយថា លោកមិនស្គាល់ឈ្មោះបុរសនោះទេ ប៉ុន្តែបាននិយាយថា ហាង បានបើកឡើងវិញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។

លោក យូ សុភ័ក្រ្ត នាយការិយាល័យនៃមន្ទីរសង្គមកិច្ចក្រុងភ្នំពេញបាននិយាយថា ក្រោយពីនគរបាលបានសាកសួរបុគ្គលិកទាំង១១នាក់ លើកលែងតែម្នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជួនទៅអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការជាមួយអតីតស្រីពេស្យា ឯម្នាក់ចុងក្រោយបានទៅរស់នៅជាមួយគ្រួសារនាង៕ មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស