35 C
Phnom Penh

ស្ថាន​ទូត​​​​និយាយថា ​ជនសង្ស័យ​ត្រូវ​​​​ចាប់​ខ្លួន​​​​បី​​​បទ​​​​បាញ់​សម្លាប់​ជន​​​ជាតិ​កូរ៉េ​ខាង​​​​ត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមមន្រ្តីម្នាក់នៅស្ថានទូតកូរ៉េខាងត្បូង កងរាជអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យជនជាតិខ្មែរម្នាក់ពីបទបាញ់សម្លាប់បុរសជនជាតិកូរ៉េខាងត្បូងនៅក្នុងខេត្តកណ្តាលកាលពីសប្តាហ៍មុន។

លោក ណា ហុងខៃយូ( Na Hongkyu ) មន្ត្រីទំានក់ទំនងអនុវត្តច្បាប់ស្ថានទូត បាននិយាយកាលពីថ្ងៃអាទិត្យថា លោកត្រូវបានទទួលដំណឹងអំពីការចាប់ខ្លួនជនសង្ស័យនៅជិតផ្សារកណ្តាល ក្នុងក្រុងភ្នំពេញកាលពីយប់ថ្ងៃសៅរ៍។ លោក ហុងខៃយូ បាននិយាយថា “ជនសង្ស័យត្រូវបានចាប់ខ្លួន។កងរាជអាវុធហត្ថបានប្រាប់ខ្ញុំ”។

លោក ណា បាននិយាយថា លោកមិនបានដឹងថា ជនសង្ស័យជានរណាទេ ហើយជនរងគ្រោះត្រូវគេបង្ហាញអត្តសញ្ញាណថាឈ្មោះ ចូ ( Cho )។

កាលពីសប្តាហ៍មុន លោក ណា បាននិយាយថា លោក ចូ ជាអ្នកនាំចូលនិងចែកចាយទូរស័ព្ទដៃ ហើយគេបានប៉ាន់ស្មានថាគាត់ស្លាប់ “ដោយសារតែរឿងជំនួញ”។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថបាននិយាយកាលពីថ្ងៃអាទិត្យថា លោកមិនបានទទួលរបាយការណ៍អំពីការចាប់ខ្លួនក្នុងករណីនេះទេ ហើយមន្រ្តីកំពុងតែស៊ើបអង្កេត។

នគរបាលនិយាយថា ជនរងគ្រោះបានបាញ់ត្រូវបីដង មួយចំក្បាលនៅកន្លែងចតរថយន្តនៅក្នុងខេត្តកណ្តាល ហើយអ្នកស្រុកបានឃើញខ្មាន់កំាភ្លើងគេចខ្លួនតាមរថយន្តពណ៍ទឹកក្រូច ដែលក្រោយគេបានឃើញប្លុងចោលនៅជិតខេត្តតាកែវ៕ មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស