29 C
Phnom Penh

ក្មេងប្រុសអាយុ១៤ឆ្នាំ​​​ម្នាក់​​​នៅក្នុង​​​រាជធានី​​​ភ្នំពេញ​​​ត្រូវបាន​​​ចាប់ខ្លួន​​​ពីបទ​​​រំលោភ​​​ក្មេងស្រី​​​អាយុ៥ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបាននិយាយថា ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់នៅក្នុងរាជធានីភ្នំពេញដែលបានយកកងដៃជ័រដែលក្មេងស្រីជិតខាងដោះទុកនៅខាងក្រៅអំឡុងពេលងូតទឹកទៅឲ្យនាងវិញនោះបានចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំ រូបនេះនៅក្នុងខ្ទមរបស់នាងនៅក្បែរកន្លែងអភិវឌ្ឍន៍លំនៅដ្ឋានមួយកន្លែង ខណៈដែលឪពុកម្តាយរបស់នាងចេញទៅធ្វើការអស់។

លោក ម៉ិច សារី នាយប៉ុស្តិ៍សង្កាត់ព្រែកលៀបបានមានប្រសាសន៍កាលពីម្សិលមិញថា ម្តាយរបស់ក្មេងស្រីរូបនេះបានត្រឡប់មកផ្ទះវិញកាលពីព្រឹកថ្ងៃច័ន្ទ ស្រាប់តែឃើញកូនស្រីរបស់ខ្លួនយំ ហើយឃើញក្មេងប្រុសរូបនេះដើរចេញពីផ្ទះរបស់ខ្លួនដែលស្ថិតក្នុងខណ្ឌជ្រោយចង្វារ។

លោក សារី បានថ្លែងថា “ម្តាយក្មេងស្រីរងគ្រោះបានសួរក្មេងប្រុសរូបនេះនៅមុខផ្ទះរបស់គាត់ថា ‘ហេតុអីបានជាហ្អែងចូលក្នុងផ្ទះអញ?”។ក្មេងប្រុសនេះបានឆ្លើយតបថា ខ្លួនបានយកកងដៃទៅឱ្យនាងវិញ។ ប៉ុន្តែនៅពេលស្ត្រីជាម្តាយបានសាកសួរកូនស្រីពីការហូរឈាម និងអាក្រាតកាយ “គាត់បានដឹងថា ក្មេងប្រុសដែលដើរចេញពីផ្ទះរបស់គាត់ បានរំលោភកូនស្រីរបស់គាត់”។

លោក សារី បានមានប្រសាសន៍ថា ស្ត្រីជាម្តាយបានដាក់ពាក្យបណ្តឹងទៅនគរបាលសង្កាត់ភ្លាមៗ ហើយបាននាំកូនស្រីរបស់ខ្លួនទៅមន្ទីរពេទ្យបង្អែកភ្នំពេញ។ លោក ឯក សេរីវុធ អធិការរងនគរបាលខណ្ឌ បានឱ្យដឹងថា ក្មេងប្រុសឈ្មោះ កី ឌី សារភាពអំឡុងការសាកសួរកាលពីរសៀលម្សិលមិញថាខ្លួនបានរំលោភក្មេងស្រីរូបនេះមែន ហើយគេគ្រោងនាំក្មេងប្រុសនេះទៅបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ៕សារុន     

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស