30 C
Phnom Penh

ជនរងគ្រោះជាអ្នកប្តូរយេនឌ័រមួយចំនួនធ្វើអត្តឃាតមិនព្រមរៀបការនៅសម័យខ្មែរក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមជនរងគ្រោះចុងក្រោយក្នុងការផ្តល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហម ការគំរាមឲ្យរៀបការទាំងបង្ខំក្រោមរបបខ្មែរក្រហមបាននាំឲ្យមនុស្សប្តូរយេនឌ័រមួយចំនួនធ្វើអត្តឃាត ជាជាងបដិសេធមិនបង្ហាញអត្តសញ្ញាណភេទរបស់ខ្លួន។

cam-photo-eccc-5ការផ្តល់សក្ខីកម្មរយៈពេលពីរថ្ងៃ អ្នកស្រី ស៊ូ សុធាវី អាយុ៧៨ឆ្នាំ អតីតទាហាន លន់ នល់ ដែលធ្វើខ្លួនជាបុរសក្នុងរបបខ្មែរក្រហម ប៉ុន្តែគេដឹងថាគាត់ជាស្រី បានប្រាប់តុលាការថា ពាក្យចចាមអារា៉មថាមានអ្នកស្គាល់គ្នាសម្លាប់ខ្លួនឯងដើម្បីជៀសវាងការរៀបការភេទផ្ទុយគ្នា បានបណ្តាលឲ្យអ្នកស្រីរៀបការមិនមែនជាផ្លូវស្នេហា នៅខេត្តតាកែវក្នុងខែសីហាឆ្នាំ១៩៧៧។

ដោយមានការយល់ឃើញថា គ្មានអ្នកណាចាប់អារម្មណ៍ខាងរឿងស្នេហានោះ អ្នកស្រីនិងស្រីម្នាក់មកពីកងចល័តរបស់អ្នកស្រីបានសម្រេចចិត្តរៀបការ បន្ទាប់ពីមានការគំរាមសម្លាប់ពីមេកងរបស់ខ្លួន។

            អ្នកស្រីបាននិយាយកាលពីថ្ងៃពុធថា ប្រសិនបើខ្ញុំបញ្ចេញឲ្យដឹងអត្តសញ្ញាណឬភេទរបស់ខ្ញុំ ថាខ្ញុំជាប្រុសដែលស្រឡាញ់ភេទដូចគ្នានោះ ខ្ញុំមុខជាត្រូវគេសម្លាប់ហើយ

ដោយពន្យល់ថា ទាំងពីរនាក់បានក្លាយជាកូនកំព្រានៅពេលនោះ អ្នកស្រីបាននិយាយបន្ថែមថា “យើងមានការអាណិតគ្នាទៅវិញទៅមក”។

ដោយគិតទុកជាមុនថា ការរៀបចំ១១៧គូឲ្យរៀបការជាការផ្គូផ្គងដោយមិនឲ្យស្គាល់មុខគ្នាក្នុងទីកន្លែងងងឹត ស្រីអនាគតជាភរិយារបស់អ្នកស្រីបានយល់ព្រមចងក្រមាជំុវិញក្បាលរបស់នាង ចំណែកឯអ្នកស្រី សុធាវី ចងក្រមាជុំវិញក។ អ្នកស្រីបាននិយាយថា អ្នកទាំងពីរស្គាល់ក្រមាគ្នាដោយការស្ទាបហើយរៀបការ។

អ្នកស្រី សុធាវី បាននិយាយថា បន្ទាប់ពីរៀបការហើយ ទាំងពីរអ្នកត្រូវបានគេសួរចម្លើយដោយឡែកពីគ្នាជាច្រើនដង និងត្រូវគេប្រាប់ថា ភារកិច្ចរបស់ខ្លួនគឺបង្កើតចំនួនប្រជាជនខ្មែរឡើងវិញ បន្ទាប់ពីកម្មាភិបាលឈ្លបយកការណ៍ច្រើនដងលើពួកគេនៅពេលយប់ និងបានរាយការណ៍អំពីការមិនរួមភេទរបស់ពួកគេ។

អ្នកស្រីបាននិយាយថា “ខ្ញុំគ្មានអារម្មណ៍ចំពោះស្ត្រីណាម្នាក់ឡើយ។ ខ្ញុំរងការគំរាមថា ប្រសិនបើខ្ញុំមិនរួមដំណេក ខ្ញុំនឹងត្រូវគេសម្លាប់ចោល”។

អ្នកស្រីបាននិយាយថា គេឲ្យស្រាផឹក អ្នកទាំងពីរក៏បានរួមភេទ បានកូនម្នាក់ ដែលអ្នកស្រី សុធាវី បានដឹងប្រហែលប៉ុន្មានឆ្នាំក្រោយមក ប៉ុន្តែវាសនារបស់ពួកគេនៅតែអាថ៌កំបាំងចំពោះអ្នកស្រី។ អ្នកស្រីនិងអតីតភរិយារបស់អ្នកស្រី ដែលបានស្លាប់តាំងពីពេលនោះ មិនដែលបានរួមភេទគ្នាម្តងទៀតទេ។

បន្ថែមទៅនឹងការឈឺចាប់ផ្នែកអារម្មណ៍ដែលអ្នកស្រីទទួលរងដោយសារតែគេបង្ខំឲ្យរៀបការនិងរួមភេទជាមួយស្រីម្នាក់ អ្នកស្រី សុធាវី បាននិយាយថា អ្នកស្រីបានបាត់បង់ឪពុកម្តាយនិងបងប្អូន១៤នាក់ក្នុងរបបនោះ ហើយបានធ្លាក់ខ្លួនពិការដោយសារតែជាប់ខ្នោះពេលជាប់ពន្ធនាគារ។

អ្នកស្រីបាននិយាយថា “ខ្ញុំបានរង់ចាំយូរមកហើយរហូតដល់ទឹកភ្នែករបស់ខ្ញុំរីងស្ងួតអស់។ គ្រប់គ្នាដឹងអ្វីដែលបានកើតឡើងក្រោមរបបនេះ ប៉ុន្តែខ្ញុំបានរងគ្រោះបំផុត…ដោយសារតែធម្មជាតិខ្ទើយរបស់ខ្ញុំ”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស