28 C
Phnom Penh

ពលករចំណាកស្រុក១០នាក់​ចេញពី​ពន្ធនាគារ​ម៉ាឡេស៊ី​មកស្រុកវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃសុក្រថា ពលករចំណាកស្រុកចំនួន១០នាក់ ក្នុងចំណោមនោះមាន ស្រីបួននាក់ផង ត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីត្រូវគេចាប់ខ្លួននិងដាក់ពន្ធនាគារ នៅប្រទេសម៉ាឡេស៊ី។ ពួកគេនៅជាមួយក្រុមមនុស្សប្រាំមួយនាក់ផ្សេងទៀត ដែលក៏ត្រូវបាននិរទេសពី ពន្ធនាគារម៉ាឡេស៊ីកាលពីដើមខែនេះដែរ។

ក្រសួងនេះបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយនិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានបញ្ជាឲ្យស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីធ្វើអន្តរាគមន៍ជួយក្នុងករណីពលករទាំង១០នាក់នេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា ស្ថានទូតបានសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដើម្បីឲ្យអាជ្ញាធរម៉ាឡេស៊ីដោះលែងពលករទាំងនោះពីពន្ធនាគារ ប៊ូគីត ចាលីល តាំងពីដើមខែនេះមកម៉្លេះ។

សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា ក្រុមពលករបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃពុធ និងបាននិយាយបន្ថែមថា ពួកគេមកពីក្រុងភ្នំពេញ និងខេត្តត្បូងឃ្មុំ កំពង់ឆ្នាំង និងកំពង់ចាម។

នៅដើមខែនេះ លោក សុខុន បានបញ្ជាឲ្យបុគ្គលិកស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ី រកឲ្យឃើញថា មានពលរដ្ឋប៉ុន្មាននាក់កំពុងជាប់ឃុំនៅតាមកន្លែងឃុំខ្លួនណាខ្លះរបស់ប្រទេសម៉ាឡស៊ី បន្ទាប់ពីមានបទបញ្ជាមួយស្រដៀងគ្នានេះកាលពីមួយឆ្នាំមុន ឲ្យស៊ើបអង្កេតសេចក្តីរាយការណ៍ ដែលថាមានពលរដ្ឋរាប់រយនាក់បានជាប់ពន្ធនាគារក្នុងរដ្ឋសេឡាហ្គ័ររបស់ប្រទេសនេះ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស