30 C
Phnom Penh

កម្មកររោងចក្រកាត់ដេរបិទផ្លូវអំឡុងការតវ៉ាទាមទារប្រាក់ខែដែលរោងចក្រមិនទាន់បើឲ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមអតីតបុគ្គលិកម្នាក់ឈ្មោះ  ខន  ជីវិន បានលើកឡើងថា កម្មកររោងចក្រកាត់ដេរចំនួន៥០នាក់បាននាំគ្នាបិទផ្លូវមិនឲ្យមានការធ្វើចរាចរណ៍នៅខាងមុខរោងចក្រ Chung Fai ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានី ភ្នំពេញរយៈពេល២០នាទីកាលពីព្រឹកម្សិល មិញដោយទាមទារឲ្យអាជ្ញាធរបង្ខំឲ្យក្រុម ហ៊ុនមកពីទីក្រុងហុងកុងមួយនេះបើកប្រាក់ខែដែលត្រូវបើក មុនពេលមានការបិទភ្លាមៗ នៅថ្ងៃទី២ ខែកក្កដា។

អ្នកស្រី ខន ជីវិន អាយុ៣១ឆ្នាំដែលធ្វើការនៅក្នុងរោងចក្រផលិតស្រោមជើង និងអាវរងានេះអស់រយៈពេល១១ឆ្នាំមកហើយ នោះបាននិយាយថា “បើយើងគ្រាន់តែឈរនៅខាងមុខរោងចក្រដោយគ្មានចាត់ វិធានការ ពិសេសណាមួយ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតនឹងមិនរកដំណោះស្រាយណាមួយសម្រាប់កម្មករទេ”។

ចាប់តាំងពីពេលមានការបិទរោងចក្រមកកម្មករបាននាំគ្នាតវ៉ាជារៀងរាល់ថ្ងៃដោយឈរដោយសន្តិវិធីនៅខាងក្រៅរោងចក្រដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ២នេះបើយោងតាមលោក វង និមល មេធាវី មកពីមជ្ឈមណ្ឌលសាមគ្គី មានមូលដ្ឋាននៅអាមេរិក។

សាលាដំបូងរាជធានីភ្នំពេញបានចេញដីការក្សាការពារកាលពីសប្តាហ៍មុនដើម្បីទប់ស្កាត់កុំឲ្យម្ចាស់រោងចក្រយកទ្រព្យសម្បត្តិចេញពីខាងក្នុង និងបានចាក់សោទ្វាររោងចក្រ។

លោក វង និមល បានថ្លែងថា “កិច្ចការបន្ទាប់របស់ខ្ញុំ គឺរៀបចំពាក្យបណ្តឹងដាក់ជូនអាជ្ញាកណ្តាលដោយស្នើឲ្យពួកគេធ្វើអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហាជូនកម្មករ”។

រោងចក្រនេះ ដែលមានបុគ្គលិកប្រហែល៤០០នាក់មិនអាចទាក់ទងបានទេ៕ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស