26 C
Phnom Penh

ស្ត្រីអ្នកស្រាវជ្រាវជនជាតិអេស្ប៉ាញដែលត្រូវបានបណ្តេញចេញអះអាងថា មន្ត្រីអន្តោប្រវេសន៍វាយគាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រាវជ្រាវ ជនជាតិអេស្ប៉ាញម្នាក់និងជាសកម្មជនផងដែលត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា កាលពីខែមុនចំពោះការចូលរួមនៅក្នុងការតវ៉ាជាច្រើនលើកបានអះអាងនៅសប្តាហ៍នេះថា ក្រុមមន្ត្រីអន្តោប្រវេសន៍បានថតរូបគាត់ត្រូវបានវាយដំ ខណៈដែលស្ថិតក្នុងកន្លែងឃុំខ្លួនមុនពេលការចាកចេញរបស់គាត់។

cam-photo-marga-hawkins-800x533មន្ត្រី អន្តោប្រវេសន៍ជាន់ខ្ពស់ដែលឃ្លាំមើលការនិរទេសខ្លួនរបស់គាត់បានបដិសេធ ការចោទប្រកាន់នេះ ហើយបានចាត់ទុកគាត់ថា ជាអ្នកប្រើប្រាស់ថ្នាំញៀន និងចេះអំពើអាបធ្មប់។

លោកស្រី Marga Bujosa Segado អាយុ៣៨ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ខែសីហាខណៈពេលធ្វើការតវ៉ា ទាមទារឱ្យដោះលែងអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា សកម្មជនសហគមន៍បឹងកក់ដែលត្រូវបានឃុំខ្លួនអំឡុងការតវ៉ា”ថ្ងៃច័ន្ទពណ៌ខ្មៅ” ទាមទារឱ្យមានការស៊ើបអង្កេតពេញលេញពីការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយ។

ដោយ ត្រូវបានដោះលែងនៅល្ងាចនោះ លោកស្រី Bujosa Segado ជាបេក្ខជនថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Granada ដែលបានរស់នៅក្នុងតំបន់បឹងកក់ ត្រូវបានប្រាប់ឱ្យមកយកលិខិតឆ្លងដែនរបស់លោកស្រីនៅទីស្តីការនាយកដ្ឋាន អន្តោប្រវេសន៍នៅព្រឹកបន្ទាប់។ ពេលមកដល់ លោកស្រីត្រូវបានចាប់ខ្លួនរួចយកទៅឃុំនៅបន្ទប់ឃុំខ្លួន ហើយក្រោយមកបញ្ជូនតាមយន្តហោះទៅប្រទេសអេស្ប៉ាញវិញ។

នៅក្នុងលិខិតផ្ញើមក កាសែតខេមបូឌា ដេលី កាលពីថ្ងៃអង្គារ បេក្ខជនថ្នាក់បណ្ឌិតរូបនេះបានលើកឡើងថា ខណៈពេលស្ថិតក្នុងកន្លែងឃុំខ្លួនមុនពេលនិរទេសនោះ លោកស្រីត្រូវបានទាត់ធាក់ត្រូវត្រង់ពោះ និងដងខ្លួនដោយកូនចៅរបស់លោក អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍។

លោកស្រីបាន មានប្រសាសន៍ថា “មន្ត្រីអន្តោប្រវេសន៍ដែលបានប្រើពាក្យគំរោះគំរើយមកលើរូបខ្ញុំកាលពីមួយថ្ងៃ មុននោះ បានទាត់ធាក់ខ្ញុំត្រូវពោះបីជើង ចំណែកមន្ត្រីទី២ម្នាក់ទៀត បានធាក់ខ្ញុំត្រូវដងខ្លួនមួយជើង។ មន្ត្រីអន្តោប្រវេសន៍ប្រាំនាក់ទៀតស្ថិតនៅក្នុងបន្ទប់ឃុំខ្លួននោះ ហើយម្នាក់ក្នុងចំណោមពួកគេបានថតវីដេអូពីការវាយដំនោះ”។

លោកស្រី Bujosa Segado ក៏បានលើកឡើងផងដែរថា នៅពេលក្រុមមន្ត្រីអន្តោប្រវេសន៍ដែលទីបំផុតបានប្រគល់ទូរស័ព្ទឱ្យលោកស្រីវិញ មុនពេលលោកស្រីឡើងយន្តហោះបន្តិចនោះ រូបថតទាំងអស់ត្រូវបានលុបចោល។

កាលពី ម្សិលមិញ ឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលាបានមានប្រសាសន៍ថា ការចោទប្រកាន់ពីបទរំលោភបំពានរបស់ជនជាតិអេស្ប៉ាញរូបនេះគឺជាការភូតកុហក ដែលក្នុងនោះលោកទទួលស្គាល់ថាបានឆែករកការប្រើប្រាស់ថ្នាំញៀន។

លោកបាន មានប្រសាសន៍ថា “ប្រសិនបើយើងពិតជាបានទាត់ធាក់គាត់មែន ម៉្លេះគាត់ស្លាប់បាត់ទៅហើយ សូមមើលខ្លួនប្រាណគាត់ចុះ គាត់បានព្យាយាមប្រើក្បាច់គុនមកលើពួកយើង”។

លោកបានបន្ថែមថា “គាត់គឺជា…អ្នកប្រើប្រាស់ថ្នាំញៀន។ នៅពេលយើងសរសេររបាយការណ៍[អំពីការឃុំខ្លួនគាត់] គាត់បានថតរូប ហើយមិនព្រមចុះហត្ថលេខាឡើយ។ គាត់បានធ្វើកាយវិការច្រងេងច្រងាង ហើយធ្វើសញ្ញាឲ្យក្តមកពួកយើងទៀតផង”។

ចំណែករូបថតដែលត្រូវបានលុបនោះវិញ ឧត្តមសេនីយ៍ទោ អុ៊ក ហៃសិលា បានមានប្រសាសន៍ថា រូបថតទាំងនេះត្រូវបានលុបចោលដើម្បីសុវត្ថិភាពរបស់មន្ត្រីលោក។

លោកបាន មានប្រសាសន៍ថា “យើងសុំឱ្យគាត់លុបរូបថតដោយខ្លួនឯង ប៉ុន្តែគាត់បានបដិសេធ។ យើងមានការបារម្ភថា គាត់ប្រហែលជាចេះអំពើអាបធ្មប់ ហើយបន្ទាប់មកយករូបថតទាំងនោះទៅធ្វើអំពើឱ្យពួកយើងចុកពោះក៏ថាបាន”។

លោកបានថ្លែងថា “មនុស្សគ្រប់គ្នាដឹងថា ជនជាតិអេស្ប៉ាញរូបនេះចេះអំពើ។ ពួកគេចេះជិះអំបោសហោះ”។

នៅពេល ទាក់ទងសុំការឆ្លើយតប លោកស្រី Segado បានបដិសេធថា មិនបានប្រើប្រាស់ថ្នាំញៀន ក្បាច់គុន ឬអំពើអាបធ្មប់អ្វីទេ ហើយបានលើកឡើងថាការនិយាយការពាររបស់ឧត្តមសេនីយ៍រូបនេះមិនសមហេតុសមផលឡើយ។ លោកស្រីបាននិយាយថា “ខ្ញុំគិតថា អ្នកដែលប្រើប្រាស់គ្រឿងញៀនគឺរូបគាត់ទៅវិញទេ។ខ្ញុំចង់មានន័យថា វាជាការគួរឱ្យអស់សំណើច”៕ សារុន   

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស