33 C
Phnom Penh

ក្រសួងសុខាភិបាល​​​របស់​​​កម្ពុជា ស្នើ​​​ឲ្យ​​​ប្រជាពលរដ្ឋ​​​ទូទាំង​​​ប្រទេស​​​ជួយ​​​ទប់ស្កាត់​​​ការផ្ទុះ​​​ករណី​​​ជំងឺហ្ស៊ីកា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រ បានឱ្យដឹងថា ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋជួយទប់ស្កាត់ការផ្ទុះករណីជំងឺហ្ស៊ីកានៅក្នុងប្រទេសកម្ពុជា ខណៈចំនួនករណីជំងឺនេះនៅក្នុងតំបន់បានកើនឡើងខ្លាំងនៅឆ្នាំនេះ។

ក្រសួងបានស្នើឱ្យប្រជាពលរដ្ឋចៀសវាងធ្វើយ៉ាងណាកុំឱ្យមូសខាំតាមរយៈការកម្ចាត់ទឹកដក់នៅក្នុង និងនៅជុំវិញផ្ទះ ពាក់អាវដៃវែង និងស្លៀកខោជើងវែង ហើយដេកក្នុងមុង។

លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនទាន់ឃើញករណីវីរុសចម្លងតាមមូសនេះណាមួយនៅឡើយទេចាប់តាំងពីឆ្នាំ២០១០មក ប៉ុន្តែដោយសារមានករណីជំងឺនេះជាច្រើននៅក្នុងប្រទេសថៃ និងប្រទេសសិង្ហបុរីនៅឆ្នាំនេះ ក្រសួងមានការព្រួយបារម្ភខ្លាចជំងឺនេះឆ្លងរាលដាល។ លោកបានមានប្រសាសន៍ថា “ប្រសិនបើវាឆ្លងលឿន វានឹងរំខានដល់ការរស់នៅ ការងាររបស់យើង និងធ្វើឱ្យយើងអស់លុយកាក់”។

យោងតាមសេចក្តីរាយរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា នៅឆ្នាំនេះប្រទេសថៃ បានរាយការណ៍អំពីករណីជំងឺហ្ស៊ីកា៩៧ចំនួនករណី ចំណែកឯប្រទេសសិង្ហបុរី២៤២ករណី ប្រទេសវៀតណាម ពីរករណី និងប្រទេសម៉ាឡេស៊ី មួយករណី។

វេជ្ជបណ្ឌិត លី សុវណ្ណ មានប្រសាសន៍ថា ទោះបីជាជំងឺហ្ស៊ីកាអាចព្យាបាលបានក្ដី ក៏ក្រសួងសុខាភិបាលកំពុងតែឃ្លាំមើលការរាលដាលនៃជំងឺនេះនៅក្នុងបណ្ដាប្រទេសជិតខាង។លោកបានបន្ថែមថា រដ្ឋាភិបាលបានដំឡើងម៉ាស៊ីនស្គែនកម្ដៅនៅតាមអាកាសយានដ្ឋានអន្តរជាតិ និងច្រកព្រំដែនគោកសំខាន់ៗ រួមមានបាវិត និងប៉ោយប៉ែតជាដើម៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស