40.3 C
Phnom Penh

កម្លំាងរាជអាវុធហត្ថចាប់រថយន្តយោធាដឹកឈើ អ្នកបើករត់បាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយថា ឈើចំនួនជាង១៥ម៉ែត្រគូបត្រូវបានរឹបអូសកាលពីព្រឹកថ្ងៃអាទិត្យដោយកម្លាំងរាជអាវុធហត្ថខេត្តព្រៃវែង បន្ទាប់ពីពួកគេចាប់បានរថយន្តមួយគ្រឿងមានពាក់ស្លាកលេខយោធា។

លោក សាក់ សុផាន់នី មេបញ្ជាការរាជអាវុធហត្ថខេត្តនៅស្រុកព្រះស្តេច បានមានប្រសាសន៍ថា លោកទទួលបានព័ត៌មានថា ឈើនោះនឹងដឹកឆ្លងកាត់ស្រុកនេះនាម៉ោងប្រហែល១យប់ថ្ងៃអាទិត្យ ប៉ុន្តែពីដំបូងគេបានឲ្យការខុសរថយន្ត។

លោកបានមានប្រសាសន៍ថា កម្លាំងរាជអាវុធហត្ថបានដាក់រាយដើម្បីឆែកឆេរតំបន់នោះ ហើយក្នុងរយៈពេលជាច្រើនម៉ោង មន្ត្រីបួននាក់បានរកឃើញរថយន្តកងយោធពលខេមរភូមិន្ទ និងបានព្យាយាមឃាត់រថយន្តនោះ។

ក៏ប៉ុន្តែ រថយន្តនោះមិនបានឈប់ទេ ហើយត្រូវបានរកឃើញនៅម៉ោង៦ព្រឹកដោយគេបោះបង់ចោលនៅក្នុងឃុំល្វាស្រុកដដែលនោះ។

លោក ជួន គឹមសាន មេបញ្ជាការរងកម្លាំងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ថា រថយន្តនោះកំពុងដឹកឈើប្រហែល១៥ម៉ែត្រគូប។

នៅពេលសួរថាតើកម្លាំងរាជអាវុធហត្ថនឹងស៊ើបអង្កេតបន្ថែមទៀតទេ លោកបានមានប្រសាសន៍ថា វាស្រេចតែតុលាការខេត្ត។ លោកបាននិយាយបន្ថែមថា ឈើនោះត្រូវបានបញ្ជូនរដ្ឋបាលព្រៃឈើហើយ។

លោក យូ វ័យ នាយផ្នែករដ្ឋបាលព្រៃឈើបាភ្នំ បានមានប្រសាសន៍ថា លោកមិនបានស្គាល់អត្តសញ្ញាណពិតប្រាកដរបស់ម្ចាស់រថយន្តនោះទេ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស