27 C
Phnom Penh

ការ​​​ឃើញ​​​ផ្ទាល់​​​នឹង​​​ភ្នែក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ចន វិង អ្នកកាសែតថតរូបចាកចេញពីកម្ពុជា

វាចាប់ផ្តើមដោយខ្ញុំប្រញាប់ប្រញាល់ជំនួសសហសេវិកម្នាក់ ដែលត្រូវបោះបង់ចោលទិដ្ឋាការដ៏កម្រទទួលបានដើម្បីមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨៩ ហើយវាបានបញ្ចប់ទៅវិញដោយរស់នៅរយៈពេល១៦ឆ្នាំនិងពីរបីខែ ជាពេលវេលាសមល្មមមើលឃើញការផ្លាស់ប្តូរធំខ្លះៗនៅក្នុងប្រទេសដែលនៅតែទន់ខ្សោយនៅឡើយ បន្ទាប់ពីវិនាសកម្មរចនាសម្ពន្ធជ្រុលនិយមនិងខាងផ្លូវចិត្ត ដែលរបបខ្មែរក្រហមឃោរឃៅបានបន្សល់ទុកឲ្យ។

អ្នកស្រី យោម បុប្ផា សកម្មជនសិទ្ធិដីធ្លីចាកចេញពីសាលាឧទ្ធរណ៍ក្នុងក្រុងភ្នំពេញបន្ទាប់ពីថ្ងៃទីមួយនៃសវនាការរបស់អ្នកស្រីក្នុងខែមិថុនា ឆ្នាំ២០១៣។ រូបថតៈ John Vink
អ្នកស្រី យោម បុប្ផា សកម្មជនសិទ្ធិដីធ្លីចាកចេញពីសាលាឧទ្ធរណ៍ក្នុងក្រុងភ្នំពេញបន្ទាប់ពីថ្ងៃទីមួយនៃសវនាការរបស់អ្នកស្រីក្នុងខែមិថុនា ឆ្នាំ២០១៣។ រូបថតៈ John Vink

ដំណើរនៃការកសាងឡើងវិញនិងការអភិវឌ្ឍ តាំងពីពេលដែលខ្ញុំបានវិលត្រឡប់មកវិញក្នុងឆ្នាំ២០០០រហូតដល់ការចាកចេញរបស់ខ្ញុំក្នុងឆ្នាំ២០១៦ នឹងគួរឲ្យកត់សម្គាល់ ហើយខ្ញុំបានឃើញផ្ទាល់ភ្នែកនូវយន្តការនៃការអភិវឌ្ឍឆាប់រហ័សបែបនេះ។

កំហុសដែលបានបង្កើតក្នុងរយៈពេល៥០ឆ្នាំនៅបស្ចិមប្រទេសដើម្បីអភិវឌ្ឍនិងរីកចម្រើនបានបង្កើតឡើងនៅក្នុងរយៈពេល១០ឆ្នាំនៅកម្ពុជា។ ការបង្កើតប្រជាធិបតេយ្យដែលមានដំណើរការល្អនឹងប្រើថវិកាច្រើនជាង១,៦ពាន់លានដុល្លារដែលចំណាយដោយអង្គការសហប្រជាជាតិក្នុងអំឡុងពេលអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជាក្នុងឆ្នាំ១៩៩១។

អ្នកភូមិបឹងកក់ដែលត្រូវបណ្តេញចេញពីដីធ្លី ដែលគាំទ្រដោយព្រះសង្ឃ ធ្វើបាតុកម្មនៅមុខអគារតុលាការក្រុងភ្នំពេញក្នុងឆ្នាំ២០១៣។ រូបថតៈ John Vink
អ្នកភូមិបឹងកក់ដែលត្រូវបណ្តេញចេញពីដីធ្លី ដែលគាំទ្រដោយព្រះសង្ឃ ធ្វើបាតុកម្មនៅមុខអគារតុលាការក្រុងភ្នំពេញក្នុងឆ្នាំ២០១៣។ រូបថតៈ John Vink

តាមពិតខ្លួនអាចរៀបចំការបោះឆ្នោតក្នុងឆ្នាំ១៩៩៣ តែក្រោយមក ខ្លួនត្រូវថ្លោះធ្លោយដោយទទួលរងសម្ពាធយ៉ាងខ្លាំងពីលោក ហ៊ុន សែន បេក្ខជននាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា ដោយត្រូវដាក់នាយករដ្ឋមន្ត្រីពីរនាក់។ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៃគណបក្សហ្៊្វុនស៊ិនប៉ិចបានទទួលសំឡេងឆ្នោតច្រើនជាងគណបក្សប្រជាជនកម្ពុជា (៤៥,៥ភាគរយទល់នឹង ៣៨,២ភាគរយ) ប៉ុន្តែភ្លាមៗនោះ ហ៊ុន សែន ចែកអំណាចជាមួយព្រះអង្គ។ គ្រាប់ពូជបានសាបព្រោះឲ្យមានភាពច្របូកច្របល់។

នេះជារឿងដែលខ្ញុំស្នាក់នៅយូរឆ្នាំ។  ខ្ញុំមានប្រផ្នូលថា វាគួរតែមានតម្លៃក្នុងការនៅធ្វើការឲ្យស៊ីជម្រៅ។

សមាជិកសហគមន៍បឹងកក់ព្យាយាមរុញរនាំងនគរបាលនៅពីមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងឆ្នាំ២០១៣។ រូបថតៈ John Vink
សមាជិកសហគមន៍បឹងកក់ព្យាយាមរុញរនាំងនគរបាលនៅពីមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងឆ្នាំ២០១៣។ រូបថតៈ John Vink

ខ្ញុំនឹកស្មានមិនដល់ថា លោកនាយករដ្ឋមន្ត្រីដែលខ្ញុំបានថតរូបក្នុងឆ្នាំ១៩៨៩ អំឡុងពេលពិធីចងកំហឹងនៅឯវាលពិឃាដជើងឯក នឹងនៅតែគ្រប់គ្រងប្រទេសរហូតដល់ឆ្នាំ២០១៦នោះទេ។ ថ្ងៃក្តៅចែលនៅឯជណ្តើរចេតិយ ដែលដាក់តម្កល់ឆ្អឹងអ្នកដែលត្រូវគេសម្លាប់ ក្រោយពីត្រូវបញ្ជូនមកមន្ទីរសួរចម្លើយស ២១របស់ខ្មែរក្រហម លោក ហ៊ុន សែន ដូចជាមន្ត្រីផ្សេងទៀតដែរ ជាក្រុមស្នូលនៃបណ្តាញដែលលោកពឹងផ្អែកដើម្បីនៅកាន់អំណាចនៅទសវត្សរ៍បន្ទាប់មក បានស្លៀកខោខ្មៅ អាវសរឹបរាងស្តើងរបស់លោក ក្នុងពេលដាក់បាត្រដល់ព្រះសង្ឃ។វ៉ែនតាដូចឃ្នាបរបស់លោកគ្រាន់តែបិទបាំងសម្លាកនៅលើចញ្ចើមឆ្វេងរបស់លោកនិងការសំឡឹងជាប់នៃភ្នែកសិប្បនិមិត្តរបស់លោក គឺជាការរំឭករយៈពេលច្រើនឆ្នាំរបស់លោកជាទាហានខ្មែរក្រហម មុននឹងចុះចូល ហើយដោយមានការជួយជ្រោមជ្រែងពីវៀតណាម ក៏បានវាយរុញច្រានអតីតមិត្តរួមអាវុធរបស់លោកទៅកាន់កន្លែងជ្រកកោនសុវត្ថិភាពមួយចំនួនតូចនៅតាមព្រំដែន ក្នុងពេលដែលលោកកាន់អំណាច។

ចាប់តាំងពីឆ្នាំ១៩៩៧មក នៅពេលដែលលោក ហ៊ុន សែន កាន់អំណាចក្នុងពេលប្រយុទ្ធរវាងបក្សនិងបក្ស ប្រទេសកម្ពុជាបានឃើញចំណែកនៃការតស៊ូផ្នែកនយោបាយគឺ ការបោះឆ្នោតដែលមានភាពមិនប្រក្រតី ឃាតកម្មលើមេដឹកនាំសហជីព ឬគូបដិបក្ខនយោបាយ និងការអនុវត្ត ដោយប្រព័ន្ធយុត្តិធម៌ដែលមានការលំបាកក្នុងការបង្ហាញឲ្យឃើញនូវឯករាជ្យភាពពីអង្គនីតិប្រតិបត្តិ លើច្បាប់មួយចំនួនដែលមិនច្បាស់លាស់ ដោយចាប់ដាក់ពន្ធនាគារចំពោះអ្នករិះគន់ពីបទបរិហារកេរ្តិ៍ ឬពីបទតូចតាចកំប៉ិកកំប៉ុក។ ឆ្លងកាត់តាមបញ្ហាទាំងនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្តោបក្តាប់អំណាចយ៉ាងរឹងមាំ។

លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងដឹកនាំបាតុកម្មថ្ងៃទីប្រាំជាប់ៗគ្នាក្នុងក្រុងភ្នំពេញ បន្ទាប់ពីការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៣ដ៏ចម្រោងចម្រាស។  រូបថតៈ John Vink
លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងដឹកនាំបាតុកម្មថ្ងៃទីប្រាំជាប់ៗគ្នាក្នុងក្រុងភ្នំពេញ បន្ទាប់ពីការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៣ដ៏ចម្រោងចម្រាស។  រូបថតៈ John Vink

យោងតាមរបាយការណ៍ដែលចេញថ្មីៗដោយអង្គការឃ្លាំមើល Global Witness ដែលបានពឹងផ្អែកលើព័ត៌មានដែលមាននៅក្នុងវិបសាយក្រសួងពាណិជ្ជកម្ម ដែលទើបតែមានការដកចេញពីវិបសាយនៅខែនេះប៉ុណ្ណោះនោះ ក្រុមគ្រួសារលោក ហ៊ុន សែន មានបណ្តាញទូលំទូលាយនៃការជាប់ទាក់ទងមុខជំនួញដែលមានតម្លៃជាទឹកប្រាក់យ៉ាងហោចណាស់២០០លានដុល្លារ ដែលអង្គការនេះហៅថា “តម្រុយមួយ”។

ខ្ញុំមិនភ្ញាក់ផ្អើលចំពោះរឿងនេះទេ។ កម្ពុជាមានចំណាត់ថ្នាក់១៥០ក្នុងបណ្តាប្រទេស១៦៩នៅក្នុងសន្ទស្សន៍អំពើពុករលួយនាឆ្នាំ២០១៥ដោយអង្គការតម្លាភាពអន្តរជាតិ។

មន្ត្រីរាជអាវុធហត្ថទាត់បុរសម្នាក់ អំឡុងពេលការបង្ក្រាបដ៏ហិង្សាទៅលើកូដកម្មកម្មករនៅលើផ្លូវវែងស្រេងក្នុងក្រុងភ្នំពេញក្នុងឆ្នាំ២០១៤។ រូបថតៈ  John Vink
មន្ត្រីរាជអាវុធហត្ថទាត់បុរសម្នាក់ អំឡុងពេលការបង្ក្រាបដ៏ហិង្សាទៅលើកូដកម្មកម្មករនៅលើផ្លូវវែងស្រេងក្នុងក្រុងភ្នំពេញក្នុងឆ្នាំ២០១៤។ រូបថតៈ  John Vink

ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៧ដែលការកាន់អំណាចអត្តាធិបតេយ្យរបស់លោក ហ៊ុន សែន បានស្ថិតក្រោមការគំរាមកំហែង គឺពេលក្នុងការបោះឆ្នោតនាឆ្នាំ២០១៣។ គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយ សម រង្ស៊ី និងកឹម សុខា បានទទួលសំឡេង៤៤,៤៦ភាគរយទល់នឹង៤៨,៣៣ភាគរយសម្រាប់គណបក្សប្រជាជនកម្ពុជា។ លទ្ធផលត្រូវជំទាស់ដោយគណបក្សប្រឆាំងដែលបានចោទគណបក្សកាន់អំណាចថាបានរៀបចំការបន្លំ ហើយការប្រកួតប្រជែងប្រទាញប្រទង់គ្នាអស់រយៈពេលច្រើនខែបានកើតឡើង ដោយគណបក្សសង្គ្រោះជាតិបដិសេធមិនចូលកាន់កាប់កៅអីសភាចំនួន៥៥(ក្នុងបណ្តា១២៣កៅអី) ដែលខ្លួនមានសិទ្ធិទទួល។ ជាច្រើនថ្ងៃបន្ទាប់មក បាតុកម្មនិងការអង្គុយតវ៉ាបានធ្វើឡើងដោយគណបក្សប្រឆាំង កម្មកររោងចក្រធ្វើកូដកម្ម ដោយទាមទារប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារល្អប្រសើរ ហើយសម្ពាធពីបាតុកម្មតាមដងផ្លូវកាន់តែមានសន្ទុះខ្លាំងឡើង។

សម្ទុះឲ្យមានការផ្លាស់ប្តូរបានឈានដល់ទីបញ្ចប់ដ៏ឃោរឃៅនៅដើមខែមករា ឆ្នាំនោះ។ កម្លាំងទ័ពបានបាញ់ទៅលើកម្មករដែលធ្វើកូដកម្ម សម្លាប់បាតុករច្រើននាក់។ សួនប្រជាធិបតេយ្យ ជាកន្លែងសម្រាប់ធ្វើវេទិកាសាធារណៈដែលរៀបចំឡើងដោយគណបក្សប្រឆាំងត្រូវបានរុះរើចេញដោយបង្ខំនិងបិទចោល។ រយៈពេលបីឆ្នាំក្រោយមក កណ្តាប់ដៃដែកបានវាយសំពងទៅលើអ្នកប្រឆាំងសាធារណៈ ហើយប្រព័ន្ធយុត្តិធម៌លម្អៀងបានប្រើប្រាស់ច្បាប់ ដើម្បីដាក់ពន្ធនាគារលើសមាជិកបក្សប្រឆាំង មន្ត្រីសិទ្ធិមនុស្ស តំណាងរាស្ត្រនិងសកម្មជនបរិស្ថាន។

សមាជិកសហគមន៍បុរី កីឡា ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីចាប់តាំងពីឆ្នាំ២០០៧បួងសួងពីមុខចានដាក់ពេញដោយដីពីតំបន់ដែលអ្នកស្រីត្រូវគេបណ្តេញចេញ មុននឹងធ្វើពិធីដាក់បណ្តាសាក្នុងឆ្នាំ២០១៤។  រូបថតៈ John Vink
សមាជិកសហគមន៍បុរី កីឡា ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីចាប់តាំងពីឆ្នាំ២០០៧បួងសួងពីមុខចានដាក់ពេញដោយដីពីតំបន់ដែលអ្នកស្រីត្រូវគេបណ្តេញចេញ មុននឹងធ្វើពិធីដាក់បណ្តាសាក្នុងឆ្នាំ២០១៤។  រូបថតៈ John Vink

លោក រង្ស៊ីត្រូវបង្ខំឲ្យធ្វើនិរទេសដោយខ្លួនឯងកាលពីឆ្នាំមុន ហើយលោក សុខា ត្រូវបង្ខំឲ្យសម្ងំនៅក្នុងទីស្នាក់ការសង្គ្រោះជាតិក្នុងខែឧសភា ដោយភ័យខ្លាចការចាប់ខ្លួន ព្រោះតែខកខានមិនបានចូលបំភ្លឺនៅតុលាការទាក់ទងនឹងការចោទថាមានស្នេហាលួចលាក់។ វប្បធម៌សន្ទនាដែលចរចារវាងគណបក្សធំៗទាំងពីរ ដើម្បីបញ្ចប់ភាពទាល់ច្រកនយោបាយបន្ទាប់ពីការបោះឆ្នោត បានក្លាយទៅជាអតីតកាលដ៏ឆ្ងាយ។

ចម្លែកមែនទែន ក្នុងពេល១៨ខែ ក្រោយពីការបោះឆ្នោតជាតិនាឆ្នាំ២០១៣ ដែលនៅពេលនោះ ខ្ញុំយកព័ត៌មានបាតុកម្មជាង២០០ដង សហសេវិកខ្ញុំនិងខ្ញុំមិនដែលត្រូវគេរារាំងទេ ពោលគឺថតជាឯកសារលើភាពចលាចល ភាពឃោរឃៅ ការបោក ការភ័យខ្លាច កំហឹង និងក្តីសង្ឃឹម។ ទើបតែថ្មីៗនេះគឺ ពីរបីថ្ងៃមុននឹងមានឃាតកម្មនាថ្ងៃទី១០ខែកក្កដាលើ កែម ឡី អ្នកវិភាគនិយាយឥតសំចៃ ដែលរិះគន់ទាំងសងខាង ដែលសហសេវិកខ្ញុំខ្លះនិងខ្ញុំមានអារម្មណ៍ថា យើងបានកំពុងក្លាយជាគោលដៅរបស់អាជ្ញាធរ។

ព្រះសង្ឃចុចមើលស្មាតហ្វូន ក្នុងខណៈដែលព្រះសង្ឃនិងសកម្មជនសង្គម កែវ សុមាលី (ទីពីរពីឆ្វេង) មានសង្ឃដីកាទៅកាន់អ្នកគាំទ្រនៅឯវត្តនាគវន្ត បន្ទាប់ពីសវនាការនៅឯតុលាការក្រុងភ្នំពេញក្នុងឆ្នាំ២០១៤។ រូបថតៈ  John Vink
ព្រះសង្ឃចុចមើលស្មាតហ្វូន ក្នុងខណៈដែលព្រះសង្ឃនិងសកម្មជនសង្គម កែវ សុមាលី (ទី២ពីឆ្វេង) មានសង្ឃដីកាទៅកាន់អ្នកគាំទ្រនៅឯវត្តនាគវន្ត បន្ទាប់ពីសវនាការនៅឯតុលាការក្រុងភ្នំពេញក្នុងឆ្នាំ២០១៤។ រូបថតៈ  John Vink

មនុស្សរាប់ម៉ឺននាក់ដែលហែរសាកសព កែម ឡី ពីរសប្តាហ៍ក្រោយពីឃាតកម្មរបស់លោកបង្ហាញយ៉ាងច្បាស់ថា របបនេះ ដែលពឹងផ្អែកលើអំពើពុករលួយនិងការបង្ក្រាប ដែលត្រួតត្រាដោយក្រុមឃោរឃៅឥតមេត្តា ឬដោយតុលាការលម្អៀងក្នុងនាមតែច្បាប់ ដោយភ័យខ្លាចនិងលោភលន់ គឺមិនជះឥទ្ធិពលគួរឲ្យចាប់អារម្មណ៍ទៅលើប្រជាពលរដ្ឋភាគច្រើនទេ។ កម្ពុជាកំពុងស្ថិតនៅលើផ្លូវខ្វែង។

គេសុំឲ្យខ្ញុំបន្ថែមទស្សនផ្ទាល់ខ្លួនខ្លះៗទាក់ទងនឹងការរស់នៅរបស់ខ្ញុំនៅកម្ពុជា ព្រោះថាឥឡូវនេះខ្ញុំចាកចេញហើយ។ វាមិនមែនជាអ្វីដែលខ្ញុំពិតជាមានអារម្មណ៍ស្រួលបួលទេ ព្រោះខ្ញុំនៅតែជឿថា ការថតរូបគឺជាសារ មិនមែនអ្នកនាំសារទេ។ ទោះជាយ៉ាងនេះក្តី ខ្ញុំអាចនិយាយយ៉ាងដូច្នេះថា៖ បែលហ្សិកបានផ្តល់ជីវិតឲ្យខ្ញុំ ឯកម្ពុជាបានធ្វើឲ្យខ្ញុំយល់វាយ៉ាងច្បាស់ ដោយសារតែការមានសប្បុរសធម៌មិនគួរឲ្យជឿចំពោះអ្នកថតរូបនេះ។ ប្រទេសនេះអាចបង្រៀនឲ្យខ្ញុំចេះលោភលន់ និងក្រអឺតក្រអោង ប៉ុន្តែវាបានបង្រៀនខ្ញុំឲ្យចេះច្រើនតែអំពីការក្រោកឈរឡើងវិញ អំពីអំណាចនៃការតស៊ូនិងអំពីភាពក្លាហាន។

អ្នកតវ៉ាឈរនៅពីមុខរនាំងនគរបាលក្នុងក្រុងភ្នំពេញអំឡុងពេលធ្វើបាតុកម្មប្រឆាំងកិច្ចព្រមព្រៀងតាំងទីលំនៅថ្មីជនភៀសខ្លួនដ៏ចម្រូងចម្រាសរវាងកម្ពុជានិងអូស្ត្រាលីក្នុងឆ្នាំ២០១៤។  រូបថតៈ John Vink
អ្នកតវ៉ាឈរនៅពីមុខរនាំងនគរបាលក្នុងក្រុងភ្នំពេញអំឡុងពេលធ្វើបាតុកម្មប្រឆាំងកិច្ចព្រមព្រៀងតាំងទីលំនៅថ្មីជនភៀសខ្លួនដ៏ចម្រូងចម្រាសរវាងកម្ពុជានិងអូស្ត្រាលីក្នុងឆ្នាំ២០១៤។  រូបថតៈ John Vink

ខ្ញុំមិនអាចជឿថា អ្នកទាំងអស់ដែលបានក្រោកឈរឡើងនឹងមិនទទួលបាននូវជីវិតមួយក្នុងពេលឆាប់ៗ ដែលនឹងប្រកបដោយយុត្តិធម៌និងសុខក្សេមក្សាន្តចំពោះពួកគេនោះទេ។

គ្រួសារនៃការតស៊ូ ជាប្រវត្តិរឿងរ៉ាវរបស់លោក ចន វិង អំពីភាពចលាចលសង្គមនិងនយោបាយអំឡុងពេល១៨ខែ ក្រោយពីការបោះឆ្នោតជាតិនាឆ្នាំ២០១៣របស់កម្ពុជាអាចរកបាននៅក្នុងអ៊ីប៊ុក អាយធូន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស